អតីតបុគ្គលិក OceanGate ទម្លាយរឿងរ៉ាវអវិជ្ជមាននៅពីក្រោយក្រុមហ៊ុនមួយនេះ
សហរដ្ឋអាមេរិក ៖ អតីតបុគ្គលិកក្រុមហ៊ុន OceanGate ២រូប បានចេញមុខលាតត្រដាងរឿង
សហរដ្ឋអាមេរិក ៖ អតីតបុគ្គលិកក្រុមហ៊ុន OceanGate ២រូប បានចេញមុខលាតត្រដាងរឿង
សហរដ្ឋអាមេរិក ៖ អតីតបុគ្គលិកក្រុមហ៊ុន OceanGate ចំនួន២រូប បានចេញមុខលាតត្រដាងរឿងអវិជ្ជមាននៅពីក្រោយក្រុមហ៊ុនបើកដំណើរការសេវាកម្មនាវាមុជទឹក Titan ចុះទៅមើលខ្មោ.ចកប៉ាល់ទីតានិកនៅបាតសមុទ្រមួយនេះ មុនកើតមានសោ.កនា.ដកម្មផ្ទុះនាវាមុជទឹក ដែលឆ.ក់យកជីវិតមនុស្ស៥នាក់ដ៏រន្ធ.ត់បំផុត កាលពីខែមុន។ គួររំលឹកថា ក្រុមហ៊ុន Ocean Gate ប្រកាសដំណើរផ្សងព្រេងថ្មី ចុះមើលខ្មោ.ចនាវា Titanic ក្រោយសោ.កនា.ដកម្មផ្ទុះនាវាមុជទឹក Titan ស្លា.ប់៥នាក់
លោក David Lochridge អតីតនាយកប្រតិបត្តិការដែនសមុទ្ររបស់ក្រុមហ៊ុន OceanGate និងធ្លាប់ជាប្រធានអ្នកបើកនាវាមុជទឹក Titan បានប្រដូចនាវានេះ ទៅនឹងក្រូចឆ្មាមួយផ្លែ ហើយទម្លាយថា នាវាមុជទឹក Titan គ្មានសុវត្ថិភាពក្នុងការជ្រមុជទឹកនៅក្នុងឆ្នាំ ២០១៨។
នៅក្នុងឆ្នាំ ២០១៨ លោក David Lochridge បានត្រួតពិនិត្យគំរូនាវាមុជទឹក Titan របស់ក្រុមហ៊ុន OceanGate ហើយគាត់បានរកឃើញទិដ្ឋភាពសំខាន់ៗ ជាច្រើន ដែលមានលក្ខណៈខុសឆ្គង ឬមិនត្រូវបានបញ្ជាក់។ ក្រោយមក គាត់បានសរសេររបាយការណ៍លម្អិតអំពីបញ្ហា រួមទាំងការព្រួយបារម្ភអំពីសំបកសរសៃកាបោនរបស់នាវា ដែលឥឡូវនេះ អ្នកជំនាញជឿថា បញ្ហានេះ អាចគឺជាអ្វីដែលបរាជ័យក្នុងដំណើរជម្រុជទឹករបស់នាវា Titan ដែលបានឆ.ក់ជីវិតមនុស្ស៥នាក់នៅក្នុងនោះ ដើម្បីដាក់ជូនលោក Stockton Rush នាយកប្រតិបត្តិក្រុមហ៊ុន OceanGate និងជាមនុស្សម្នាក់ក្នុងចំណោម៥នាក់ ដែលស្លាប់នៅក្នុងសោ.កនា.ដកម្ម កាលពីខែមុន។
លោក David Lochridge បានបន្តថា គ្រានោះ លោក Stockton Rush បង្ហាញការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីឃើញរបាយការណ៍អំពីបញ្ហានាវា ហើយបានទទូចថា ពុំចាំបាច់មានការធ្វើតេស្តលើសំបកនាវានោះទេ។ លោក Rush មិនអើពើនឹងការព្រមា.នម្តងហើយម្តងទៀតពីខាងក្នុង និងខាងក្រៅក្រុមហ៊ុនអំពីបញ្ហា ដែលអាចកើតមានជាមួយនាវា ហើយបានបដិសេមិនឱ្យមានការចាត់ថ្នាក់ដោយភ្នាក់ងារវិញ្ញាបនប័ត្រសមុទ្រ ដោយសារតែគាត់ជឿថា វានឹងរំខានដល់ការច្នៃប្រឌិត។ ទាំងនេះគឺជាការអះអាងរបស់លោក David Lochridge ដែលត្រូវបានក្រុមហ៊ុន OceanGate បណ្តេញចេញពីតំណែង បន្ទាប់ពីបង្ហាញការព្រួយបារម្ភពាក់ព័ន្ធសុវត្ថិភាពនាវា។
ដោយឡែក អតីតនាយកផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាលក្រុមហ៊ុន OceanGate ដែលមិនបង្ហាញឈ្មោះបានថ្លែងប្រាប់សារព័ត៌មាន The New Yorker ថា នៅក្នុងឆ្នាំ ២០១៨ លោក Stockton Rush នាយកប្រតិបត្តិក្រុមហ៊ុន OceanGate បានស្នើសុំរូបនាងក្លាយជាអ្នកបើកនាវា Titan ដែលការស្នើនេះកើតឡើង ក្រោយការបណ្តេញលោក David Lochridge ចេញពីតំណែង។
នាងបាននិយាយថា ការស្នើរបស់លោក Rush ធ្វើឱ្យនាងភ័.យខ្លា.ច ដោយសារប្រវត្តិការងាររបស់នាងគឺផ្នែកគណនេយ្យប៉ុណ្ណោះ។ ហើយចាប់តាំងពីលោក Lochridge លែងធ្វើការនៅក្រុមហ៊ុន OceanGate នាងមិនទុកចិត្តលោក Rush នោះទេ ទើបនាងសម្រេចចិត្តលាឈប់ពីការងារភ្លាមៗតែម្តង។
អតីតនាយកផ្នែកហិរញ្ញវត្ថុរូបនេះ បានបន្ថែមថា វិស្វកររបស់ក្រុមហ៊ុន OceanGate ខ្លះជាក្មេងជំទង់ នៅពេលដែលពួកគេធ្វើការឱ្យក្រុមហ៊ុន ខណៈដែលអ្នកផ្សេងទៀតមានអាយុ ២០ឆ្នាំប៉ុណ្ណោះ ហើយវិស្វករមួយចំនួនក៏ទទួលបានប្រាក់ថ្លៃពលកម្មចំនួន ១៥ដុល្លារក្នុងមួយម៉ោងផងដែរ។
គួររំលឹកជូនថា នាវាមុជទឹក Titan បានបាត់ដាន កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ ខណៈពេលដែលកំពុងដឹកមនុស្ស៥នាក់ ដែលសុទ្ធតែអ្នកមានទ្រព្យចាយមិនអស់ ក្នុងនោះរួមទាំងលោក Stockton Rush ដើម្បីចុះទៅទស្សនាកប៉ាល់ទីតានិក ដែលស្ថិតនៅជម្រៅ ៣,៨០០ម៉ែត្រពីផ្ទៃទឹកនៃសមុទ្រអាត្លង់ទិក ប្រទេសកាណាដា ដែលក្រោយមកត្រូវបានប្រកាស នាវមុជទឹកនោះបានផ្ទុះនៅក្នុងទឹក ហើយមនុស្សនៅក្នុងនោះត្រូវបានបញ្ជាក់ថា បាត់បង់ជីវិតទាំងអស់៕ (ដកស្រង់ចេញពី Insider)
ចែករំលែកព័តមាននេះ