តេង ស៊ាវពីង មេដឹកនាំចិនដែលចាប់យកមូលធននិយមរហូតដល់ឆ្នាំ១៩៨១
លោកតេង ស៊ាវពីញ និងមនុស្សដទៃទៀតដែលបានទទួលរងគ្រោះថ្នាក់ក្នុងអំឡុងពេលបដិវត្តន៍វប្បធម៌បានទទួលជោគជ័យក្នុងការតស៊ូដើម្បីអំណាច ។ តេងបានស្វាគមន៍ជាចំហចំពោះបែបសណ្ឋានខ្លះៗនៃលទ្ធិមូលធននិយមដែលម៉ៅស្អប់ខ្ពើមយ៉ាងផ្កាប់មុខ ។

តេងបាននិយាយថា “វាមិនជាបញ្ហាអ្វីទេ ទោះជាឆ្មានោះខ្មៅ ឬសក៏ដោយអោយតែវានៅចាប់កណ្តុរបាន” ។ សំរាប់ម៉ៅ ប្រការអាចចាប់កណ្តុរបាននៅពុំទាន់គ្រប់គ្រាន់ទេ ។ រហូតដល់ពេលលោកស្លាប់ចិនដែលជាប្រទេសក្រីក្រក្នុងពេលលោកឡើងកាន់អំណាចដំបូង នោះបានក្លាយទៅជាប្រទេសឧស្សាហកម្មធំបំផុតទីប្រាំក្នុងលោក ។ ចិនមានប្រព័ន្ធសុខមាលភាពជឿនលឿនដែលបំរើដល់ប្រជាជនចិនទាំងអស់ ។ ចិនក៏លែងមានអ្នកសុំទានតាមចិញ្ចើមថ្នល់នៃទីក្រុងធំៗ ។ តែម៉ៅនៅតែចង់បានច្រើនជាងនេះទៅទៀត ។
ចំណែកចិនបច្ចុប្បន្នក៏ក្លាយជាមហាអំណាចសេដ្ឋកិច្ចទីពីរនៅលើពិភពលោកដោយស្ថិតនៅក្រោមតែអាមេរិកប៉ុណ្ណោះ ។ ការរះឡើងខ្លាំងរបស់ចិនក៏បានក្លាយជាការព្រួយបារម្ភមួយរបស់អាមេរិក ។ ប្រធានាធិបតីដូណាល់ ត្រាំ បានចាត់វិធានការគ្រប់បែបយ៉ាងដើម្បីទប់ទល់នឹងឥទ្ឋិពលរបស់ចិននៅក្នុងពិភពលោក ។ លោកបានបង្កាត់ភ្លើងសង្គ្រាមថ្មីមួយដែលហៅថាសង្គ្រាមពាណិជ្ជកម្ម ។ ប៉ុន្តែលោកលីក្វាន់យ៉ូដែលជាស្ថាបនិករបស់ប្រទេសសិង្ហបូរី បានសរសេរនៅក្នុងសៀវភៅរបស់លោកថា ចិនរីកលូតលាស់ខ្លាំងនាំអោយអាមេរិកភ័យព្រួយពីឥទ្ឋិពលរបស់ចិន ប៉ុន្តែចិនត្រូវការពេលវេលាដ៏វែងឆ្ងាយទៀតទើបអាចប្រៀធៀបជាមួយអាមេរិកបាន ។
ម៉ៅសេទុងជាមេដឹកនាំបរិសុទ្ធម្នាក់របស់ប្រជាជាតិមួយដែលតំណាងអោយប្រជាជនមួយភាគប្រាំនៃប្រជាជនលើពិភពលោក ។ តាំងតែយុវជនមក លោកតែងមិនទុកចិត្តលើអ្នកកាន់អំណាច ។ លោកដឹងថា កាលណាមានអំណាច ជនបដិវត្តន៍អាចសំឡឹងរកផលប្រយោជន៍ផ្ទាល់ខ្លូនជាងប្រយោជន៍ជាតិ ដូចមានមេដឹកនាំធា្លក់ពីអំណាចមុនៗជាឧទារហណ៍ស្រាប់ ។
ម៉ៅបាននិយាយពីភាពចាំបាច់ដើម្បីកំចាត់ភាពសួនតូនេះ ពីព្រោះរាប់ជំនាន់មកហើយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិតែងមានសារជាតិគិតប្រយោជន៍ផ្ទាល់ខ្លួន ។ ភារកិច្ចក្នុងការដឹកនាំបដិវត្តន៍សង្គមមួយនឹងពុំមានពេលចប់ពិតប្រាកដឡើយ ។ ម៉ៅបាននិយាយថា ដើម្បីប្រឈមនឹងកិច្ចការលំបាកគ្មានទីបញ្ចប់នេះ ភារកិច្ចរបស់មេដឹកនាំគឺ «តំលៃពិតប្រាកដនៃអំណាច» ៕ កែសម្រួលដោយ ៖សុឃាក់
បញ្ជាក់ ៖ នេះវគ្គទី១ មេដឹកនាំចិនដែលផុសចេញពីគ្រួសារកសិករ
វគ្គទី២ ស្នេហាដំបូងរបស់ម៉ៅ សេទុង
វគ្គទី៣ ម៉ៅ សេទុង និងការប្រកាសកាត់សក់កំប៉ោយចេញ
វគ្គទី៤ សម្រាប់ម៉ៅ សេទុង ការដណ្តើមបេះដូងកសិករ គឺជាផ្លូវឆ្ពោះទៅការគ្រប់គ្រងអំណាច
វគ្គទី៥ មហាដំណើរថ្មើជើងដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្រចិន
វគ្គទី៦ ស្នេហារបស់ម៉ៅ និងឥទ្ឋិពលលើនយោបាយ
វគ្គទី៧ ការកកើតសាធារណរដ្ឋប្រជាមានិតចិន
វគ្គទី៨ បដិវត្តន៍វប្បធម៌ចិន : ហេតុអ្វីបានកើតមានហើយនាំមកនូវផលវិបាកអ្វី ?
វគ្គទី៩ ម៉ៅសេទុង និងការលេងសន្លឹកបៀរអាមេរិក
ចែករំលែកព័តមាននេះ