ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រាប់​ម៉ៅ សេ​ទុង ការ​ដណ្តើម​បេះដូង​កសិករ ​គឺជា​ផ្លូវ​ឆ្ពោះទៅ​ការ​គ្រប់គ្រង​អំណាច

4 ឆ្នាំ មុន

ជីវិត​ជា​បុគ្គលិក​បណ្ណាល័យ​ធ្វើ​អោយ​ម៉ៅ​មាន​ចំណូលចិត្ត​ចំពោះ​ល​ទ្ឋិ​ម៉ា​ក្ស នៅ​ឆ្នាំ​១៩១៨​លោក​រកបាន​ការងារ​ធ្វើ​នៅ​ក្រុង​ប៉េ​កាំ​ង ដោយ​ធ្វើ​ជា​បុគ្គលិក​បណ្ណាល័យ នៃ​សកល​វិទ្យាល័យ​ជាតិ​ក្រុង​ប៉េ​កាំ​ង ។ គឺ​នៅ​ទីនោះ​ហើយ​ដែល​លោក​បាន​ចាប់ផ្តើម​អានស្នាដៃ​កាល់​ម៉ា​ក្ស ក្រោម​ការ​លើកទឹកចិត្ត​ពី​សំណាក់​នាយក​បណ្ណាល័យ​នៅ​ទីនោះ ។ មិនយូរប៉ុន្មាន​លោក​ក្លាយជា​មនុស្ស​មាន​ជំនឿ​លើ​លទ្ធិ​ម៉ា​ក្ស​ហើយ​មាន​បំណង​ធ្វើ​អោយ​ប្រទេសចិន​ក្លាយជា​ប្រទេស​កុ​ម្មុ​យ​និ​ស្ត ។…

ជីវិត​ជា​បុគ្គលិក​បណ្ណាល័យ​ធ្វើ​អោយ​ម៉ៅ​មាន​ចំណូលចិត្ត​ចំពោះ​ល​ទ្ឋិ​ម៉ា​ក្ស

នៅ​ឆ្នាំ​១៩១៨​លោក​រកបាន​ការងារ​ធ្វើ​នៅ​ក្រុង​ប៉េ​កាំ​ង ដោយ​ធ្វើ​ជា​បុគ្គលិក​បណ្ណាល័យ នៃ​សកល​វិទ្យាល័យ​ជាតិ​ក្រុង​ប៉េ​កាំ​ង ។ គឺ​នៅ​ទីនោះ​ហើយ​ដែល​លោក​បាន​ចាប់ផ្តើម​អានស្នាដៃ​កាល់​ម៉ា​ក្ស ក្រោម​ការ​លើកទឹកចិត្ត​ពី​សំណាក់​នាយក​បណ្ណាល័យ​នៅ​ទីនោះ ។ មិនយូរប៉ុន្មាន​លោក​ក្លាយជា​មនុស្ស​មាន​ជំនឿ​លើ​លទ្ធិ​ម៉ា​ក្ស​ហើយ​មាន​បំណង​ធ្វើ​អោយ​ប្រទេសចិន​ក្លាយជា​ប្រទេស​កុ​ម្មុ​យ​និ​ស្ត ។ លោក​ចាប់ផ្តើម​មានគំនិត​ប្រមូល​និស្សិត​នៅ​ក្នុង​សាកលវិទ្យាល័យ​អោយ​ជឿ​លើ​លទ្ធិ​ម៉ា​ក្ស​ផង​ដែរ ។ សំរាប់​ជីវិត​ដែល​នៅ​សេសសល់​របស់​គាត់ វាដល់​ពេល​ហើយ​ដែល​ម៉ៅ​ត្រូវ​ចាប់ផ្តើម​ធ្វើ​អ្វីមួយ​ជា​ប្រយោជន៍​ដល់​ប្រជាជាតិ ។ នៅ​ពេល​នេះ​ម៉ៅ​បាន​ក្លាយជា​ជន​បដិវត្តន៍​ម្នាក់​រួច​ជា​ស្រេច ។

គឺ​នៅ​ខែកក្កដា ឆ្នាំ​១៩២១ ដែល​លោក និង​មនុស្ស​១១​នាក់​ទៀត​បាន​ជួប​ប្រជុំ​គ្នា​ជាសម្ងាត់​នៅ​ក្រុង​ស៊ា​ង​ហៃ ។ នៅ​ទីនោះ​ពួក​គេ​បាន​ប្រកាស​បង្កើត​គណ​បក្សកុម្មុយនិស្ត​ចិន​ជាផ្លូវការ​ក្នុង​សាលារៀន​សំរាប់​សិស្ស​នារី​មួយ ។ ទោះជា​ពេល​នោះ​លោក​ចូល​ប្រឡូក​ក្នុងនយោបាយ​យ៉ាង​ជ្រៅ​ក៏​ដោយ ក៏​ម៉ៅ​នៅ​តែ​បន្ត​បង្រៀន​ក្មេង​ៗ​ក្នុង​សាលា​បឋម​សិក្សា​អស់​មួយ​រយៈកាល​ទៀត​ដែរ ។ ក្នុង​ពេល​មួយ​គ្នា​នោះ លោក​ក៏​ចាប់ចិត្ត​ស្រឡាញ់ និង​បាន​រៀបការ​ជាមួយ​កូនស្រី​ម្នាក់​របស់​គ្រូ​ចាស់​គាត់​នាង​យ៉ាង ខា​យ​ហ៊ុយ ។

ក្រោយមក​បន្តិច​លោក​បាន​សំរេចចិត្ត​បោះបង់​ចោល​កិច្ចការ​បង្រៀន​ហើយ​បូជាខ្លួន​សំរាប់​បុព្វហេតុ​បដិវត្តន៍​វិញ ។ ក្រៅពី​ជួយ​រៀបចំ​ធ្វើ​កូដកម្ម​ក្នុង​ចំណោម​កម្មករ​រ៉ែ​ធ្យូងថ្ម​ម៉ៅ​ក៏​ធ្វើការ​យ៉ាង​ជិត​សិ្ន​ទ្ធ​ជាមួយ​គណបក្ស​គូ​មីន​តាង​របស់​ស៊ុន យ៉ា​ត​សេន ថែម​ទៀតដោយ​បំរើ​ការ​នៅ​ក្នុង​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​គូ​មីន​តាង​ផង​និង​ក្នុង​គណ​បក្សកុម្មុយនិស្ត​ផង ។ ជន​កុ​ម្មុ​យ​និ​ស្ត​ខ្លះ​ឃើញ​ថា​ម៉ៅ​ធ្វើការ​ជិត​ស្និទ្ធ​និង​នៅ​កៀក​ជាប់​ស៊ិ​ន​យ៉ា​ត​សេន​ដែល​មិនមែន​ជា​ជន​កុ​ម្មុ​យ​និ​ស្ត​ម្ល៉ោះ ហើយ​ពួក​គេ​បាន​ទម្លាក់​គាត់​ចេញពី​ដំណែង​ដឹកនាំ​បក្ស ។ ដោយ​វិល​ត្រឡប់​ទៅ​កាន់​ខេត្ត​កំណើត​របស់​លោក​នៅ​ហូ​ណា​ន​វិញ លោក​មាន​ពេល​អាន​និង​គូរ​ច្រើន ថែម​ទាំង​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​កសិករ​ក្រីក្រ​ទៀត​ផង ។

សម្រាប់​ម៉ៅ សេ​ទុង ការ​ដណ្តើម​បេះដូង​កសិករ​គឺជា​ផ្លូវ​ឆ្ពោះទៅ​ការ​គ្រប់គ្រង​អំណាច

ម៉ៅ​ចាប់ផ្តើម​មិន​យល់​ស្រប​នឹង​ទស្សនៈ​របស់​ហ្សូ​សេ​ហ្វ​ស្តា​លី​ន​ដែល​មេ​ផ្តាច់​ការ
កុ​ម្មុ​យ​និ​ស្ត​របស់​សហភាព​សូ​វៀត​ស្តី​ពី​មធ្យោបាយ​ល្អ​បំផុត​ក្នុង​ការ​ដណ្តើម​អំណាច​នៅ​ចិន ។
ស្តា​លី​ន​និយាយ​ថា ការ​ចូល​ត្រួតត្រា​ផ្នែក​យោធា​នៅ​តាម​ទីក្រុង​នឹង​នាំ​មក​ជ័យ​ជំនះ ។ តែ​ម៉ៅ
យល់​ថា​ការ​កាន់កាប់​ទី​ជនបទ​វា​អាច​ឡោម​ព័ទ្ធ​ទីក្រុង​ហើយ​ជា​បណ្តើរ​ៗ​វា​នឹង​លេប​យក​ប្រទេស​ទាំងស្រុង​បាន ។

ម៉ៅ​និយាយ​ថា​ការ​ដណ្តើម​បាន​សមានចិត្ត​គាំទ្រ​ពី​កសិករ​គឺជា​មធ្យោបាយ​ដ៏​ល្អ​តែ​មួយគត់ ។ កសិករ​ប្រដាប់​អាវុធ​រាប់​លាន​នាក់​ពិតជា​គ្មាន​កំលាំង​ណា​អាច​រាំង​ខ្ទប់​បាន​ទេ ។ លោកបាន​ប្រកាស​ថា​“​ពួក​គេ​នឹង​ងើបឡើង​ប្រឆាំង​ដូច​ព្យុះសង្ឃរា​ហើយនឹង​បញ្ជូន​ពួក​ចក្រពត្តិពួក​ម្ចាស់​ដី ម​ន្រី្ត​ពុក​រលួយ ពួក​ជិះជាន់​កេងប្រវ័ញ្ច​នៅ​តាម​មួល​ដ្ឋា​ន ព្រមទាំង​ពួក​បិសាចអ្នកមាន​អោយ​ចូល​ទៅ​ដេក​ក្នុង​ផ្នូរ​របស់​ពួក​គេ​មិន​ខាន ។ នៅ​ឆ្នាំ​១៩២៥ ស៊ុន យ៉ា​ត​សេនបាន​ទទួលមរណភាព​បាន​ទទួលមរណភាព ។ មេដឹកនាំ​ថ្មី​របស់​គណបក្ស​គូ​មីន​តាង គឺជៀង កៃ​ចៀក ដែល​ជា​អ្នក​ភ័យ​ខ្លាច​ឥទ្ធិពល​របស់​ពួក​កុ​ម្មុ​យ​និ​ស្ត​នោះ​បាន​ប្តេជ្ញា​កំទេចពួក​នេះ​ចោល ។ រឿងនេះនឹងមានវគ្គបន្តទៀត ៕ កែសម្រួលដោយ ៖ សុឃាក់

បញ្ជាក់ ៖ នេះវគ្គទី១ មេដឹកនាំ​ចិន​ដែល​ផុស​ចេញពី​គ្រួសារ​កសិករ

វគ្គទី២ ស្នេហា​ដំបូង​របស់​ម៉ៅ សេ​ទុង

វគ្គទី៣ ម៉ៅ សេ​ទុង និង​ការ​ប្រកាស​កាត់សក់​កំប៉ោយ​ចេញ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ