រកឃើញស៊ុតដាយណូស័រជិតញាស់ អាយុកាល៦៦លានឆ្នាំ
ចិន ៖ អ្នកវិទ្យាសាស្ត្របានប្រកាសពីការរកឃើញដ៏អស្ចារ្យនូវអំប្រ៊ីយ៉ុងដាយណូស័រដែលនៅមានលក្ខណៈយ៉ាងល្អឥតខ្ជោះដែលជិត
ចិន ៖ អ្នកវិទ្យាសាស្ត្របានប្រកាសពីការរកឃើញដ៏អស្ចារ្យនូវអំប្រ៊ីយ៉ុងដាយណូស័រដែលនៅមានលក្ខណៈយ៉ាងល្អឥតខ្ជោះដែលជិត
ចិន ៖ អ្នកវិទ្យាសាស្ត្របានប្រកាសពីការរកឃើញដ៏អស្ចារ្យនូវអំប្រ៊ីយ៉ុងដាយណូស័រដែលនៅមានលក្ខណៈយ៉ាងល្អឥតខ្ជោះដែលជិតញាស់ចេញពីស៊ុត ដូចជាមាន់អញ្ចឹងដែរ។ នេះបើតាមការចុះផ្សាយរបស់ BBC នៅព្រឹកថ្ងៃពុធ ទី ២២ ខែធ្នូនេះ។
អំប្រ៊ីយ៉ុងនោះត្រូវបានរកឃើញនៅក្នុងទីក្រុង Ganzhou ភាគខាងត្បូងប្រទេសចិន ហើយអ្នកស្រាវជ្រាវប៉ាន់ប្រមាណថា វាមានអាយុកាលយ៉ាងតិច៦៦លានឆ្នាំ។
វាត្រូវបានគេជឿជាក់ថាជាអំបូរដាយណូស័រគ្មានធ្មេញ ឬដាយណូស័រ Oviraptorosaur និងត្រូវបានគេដាក់ឈ្មោះថា Baby Yingliang។
អ្នកស្រាវជ្រាវម្នាក់ឈ្មោះ Fion Waisum Ma និយាយថាវាគឺជាអំប្រ៊ីយ៉ុងដាយណូស័រដ៏ល្អបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។
ការរកឃើញនេះផ្តល់ឲ្យអ្នកស្រាវជ្រាវនូវការយល់ដឹងដ៏អស្ចារ្យអំពីទំនាក់ទំនងរវាងដាយណូស័រ និងបក្សីសម័យទំនើប។ ហ្វូស៊ីលនេះបង្ហាញថា អំប្រ៊ីយ៉ុងស្ថិតក្នុងទីតាំងបត់ខ្លួនដែលត្រូវគេស្គាល់ថាជាឥរិយាបទពេលដែលវាជិតញាស់។
Oviraptorosaurs ដែលមានន័យថាស៊ុតអំបូរបង្កួយ (egg thief lizards) គឺជាដាយណូស័រដែលរស់នៅក្នុងតំបន់អាស៊ី និងអាមេរិកខាងជើងអំឡុងយុគ្គ Cretaceous ចន្លោះ ១០០លានឆ្នាំ ទៅ ៦៦លានឆ្នាំមុន។
Baby Yingliang មានប្រវែង ២៧សង្ទីម៉ែត្រពីកន្ទុយទៅក្បាល និងនៅក្នុងស៊ុតមានប្រវែង ១៧សង្ទីម៉ែត្រ នៅសារៈមន្ទីរ Yingliang Stone Nature History ក្នុងប្រទេសចិន៕ (យោងតាមប្រភព៖ BBC)
ចែករំលែកព័តមាននេះ