សោកស្តាយ! គោតឿបំផុត ជាប់ក្នុងសៀវភៅ Guinness ក្រោយពេលវាបាត់បង់ជីវិត
បង់ក្លាដែស ៖ សត្វគោតឿមួយក្បាលមកពីកសិដ្ឋានមួយក្បែរទីក្រុង Dhaka ក្នុងប្រទេសបង់ក្លាដែស បានជាប់ក្នុងសៀវភៅកំណត់
បង់ក្លាដែស ៖ សត្វគោតឿមួយក្បាលមកពីកសិដ្ឋានមួយក្បែរទីក្រុង Dhaka ក្នុងប្រទេសបង់ក្លាដែស បានជាប់ក្នុងសៀវភៅកំណត់
បង់ក្លាដែស ៖ សត្វគោតឿមួយក្បាលមកពីកសិដ្ឋានមួយក្បែរទីក្រុង Dhaka ក្នុងប្រទេសបង់ក្លាដែស បានជាប់ក្នុងសៀវភៅកំណត់ត្រាពិភពលោក Guinness World Records ជាគោតឿតូចបំផុតលើពិភពលោក ក្រោយពេលវាបាត់បង់ជីវិត។ នេះបើតាមការចេញពីសារព័ត៌មាន Dailymai កាលពីថ្ងៃទី២៩ ខែកញ្ញា។
Rani គឺជាឈ្មោះគោញីតឿបំផុតលើលោកអាយុ២ឆ្នាំ ដែលមានកម្ពស់ត្រឹមតែ៥០,៨សង់ទីម៉ែត្រ ប៉ុណ្ណោះ។ ហើយវាបានក្លាយជាគោទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើប្រព័ន្ធអ៊ីនធឺណិត។ ខណៈប្រជាជនបង់ក្លាដេសរាប់ម៉ឺននាក់ បាននាំគ្នាសម្រុកទៅកសិដ្ឋានដែល Rani រស់នៅ ដើម្បីចង់ឃើញកម្ពស់ដ៏ទាបបំផុតរបស់វាដោយផ្ទាល់។
ដោយសារកម្ពស់ដ៏សែនទាបរបស់ Rani នេះហើយ ទើបម្ចាស់របស់វា បានសម្រេចដាក់ពាក្យទៅកាន់ស្ថាប័នកំណត់ត្រាពិភពលោក Guinness World Records ដើម្បីស្នើសុំចុះឈ្មោះវាក្លាយជាគោតូចបំផុតលើពិភពលោក។
ជាអកុសលកាលពីថ្ងៃទី១៩ ខែសីហា គោមួយក្បាលនេះ បានបាត់បង់ជីវិតទៅហើយ ដោយសារតែការកើនឡើងខ្យល់នៅក្នុងក្រពះ។ ប៉ុន្តែលុះដល់ថ្ងៃទី២៧ ខែកញ្ញា កន្លងទៅថ្មីៗនេះ ម្ចាស់ Rani ទទួលបានអ៊ីមែលពីស្ថាប័ន Guinness World Records ដោយបញ្ជាក់ថា Rani ត្រូវបានទទួលស្គាល់ថាជាគោតូចបំផុតរបស់ពិភពលោក។
សេចក្តីថ្លែងការណ៍របស់ Guinness World Records បញ្ជាក់ថា Rani បានជាប់កំណត់ត្រាជាគោតឿតូចបំផុតនៅលើពិភពលោក ដោយផ្តួលម្ចាស់កំណត់ត្រាចាស់របស់គោនៅប្រទេសឥណ្ឌាឈ្មោះថា Manikyam ដែលមានកម្ពស់៦១សង់ទីម៉ែត្រ៕
ចែករំលែកព័តមាននេះ