នឹកស្មានមិនដល់! ក្រោយឆ្លងកូវីដ-១៩ ទំហំខួរក្បាលរបស់អ្នកមានការផ្លាស់ប្តូរខ្លាំង
ស្រាវជ្រាវ ៖ ការសិក្សាបានបង្ហាញថា ការឆ្លងកូវីដអាចនឹងធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងខួរក្បាលរបស់អ្នក។ អ្នក
ស្រាវជ្រាវ ៖ ការសិក្សាបានបង្ហាញថា ការឆ្លងកូវីដអាចនឹងធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងខួរក្បាលរបស់អ្នក។ អ្នក
ស្រាវជ្រាវ ៖ ការសិក្សាបានបង្ហាញថា ការឆ្លងកូវីដអាចនឹងធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងខួរក្បាលរបស់អ្នក។ អ្នកវិទ្យាសាស្ត្របានរកឃើញពីភាពខុសគ្នាដ៏សំខាន់នេះនៅក្នុងការស្កេន MRI មុនពេល និងក្រោយពេលឆ្លងកូវីដ។
ទោះបីមានរោគសញ្ញាស្រាលក្តី ទំហំទាំងមូលរបស់ខួរក្បាលបានថយចុះបន្តិច ដោយសារតែសារធាតុពណ៌ប្រផេះតិចនៅក្នុងផែ្នកខួរក្បាលដែលមានមុខងារទាក់ទងនឹងក្លិន និងការចងចាំ។
អ្នកវិទ្យាសាស្ត្រមិនបានដឹងទេថាតើការផ្លាស់ប្តូរនោះវាអចិន្ត្រៃយ៍ឬយ៉ាងណាទេ ប៉ុន្តែពួកគេបានបញ្ជាក់ថាខួរក្បាលអាចជាសះស្បើយវិញបាន។
លោកស្រី Gwenaelle Douaud សាស្រាចារ្យមកពីមជ្ឍមណ្ឌល Wellcom For Integrative Neuroimaging នៃសកលវិទ្យាល័យ Oxford បាននិយាយថា «យើងកំពុងពិនិត្យមើលការឆ្លងរោគកម្រិតស្រាល ដូច្នេះដើម្បីដឹងថាយើងអាចឃើញពីភាគខុសប្លែកគ្នាពិតប្រាកដនៅក្នុងខួរក្បាលរបស់ពួកគេ និងតើទំហំប៉ុណ្ណាដែលខួរក្បាលផ្លាស់ប្តូរបើធៀបទៅនឹងអ្នកដែលមិនមានការឆ្លងកូវីដ»។
គម្រោង UK Biobank បានដានតាមសុខភាពរបស់មនុស្ស ៥០០.០០០នាក់សម្រាប់រយៈពេលប្រហែល ១៥ឆ្នាំ និងមានទិន្នន័យមូលដ្ឋាននៃការស្កេនមុនពេលមានការផ្ទុះរាតត្បាតវីរុស ដូច្នេះវាបានផ្តល់ឱកាសសម្រាប់ការសិក្សាផលប៉ះពាល់លើសុខភាពរយៈពេលវែងនៃវីរុស។
អ្នកវិទ្យាសាស្ត្របានធ្វើការស្កេនឡើងវិញនូវខួរក្បាលរបស់អ្នកចូលរួមចំនួន ៤០១នាក់ រយៈពេល ៤ខែកន្លះក្រោយពេលពួកគេឆ្លងកូវីដ ដែលចំណោមពួកគេ មាន ៩៦ភាគរយមានរោគសញ្ញាកម្រិតស្រាល និងស្កេនខួរក្បាលអ្នកចូលរួមចំនួន ៣៨៤នាក់ផ្សេងទៀតដែលមិនមានឆ្លងកូវីដ។
ជាលទ្ធផល ពួកគេបានរកឃើញថា ទំហំខួរក្បាលទាំងមូលរបស់អ្នកឆ្លងកូវីដបានធ្លាក់ចុះចន្លោះ ០,២ និង ២ភាគរយ។ មានការបាត់បង់សារធាតុប្រផេះនៅក្នុងតំបន់អារម្មណ៍ក្លិន និងតំបន់ពាក់ព័ន្ធនឹងការចងចាំ។
អ្នកដែលទើបនឹងជាសះស្បាយពីកូវីដ មានបញ្ហាលំបាកបន្តិចក្នុងការប្រើខួរក្បាលគិត។
ប៉ុន្តែអ្នកស្រាវជ្រាវមិនដឹងថាតើការផ្លាស់ប្តូរនោះអាចវិលត្រឡប់មកវិញ ឬពិតជាមានបញ្ហាដល់សុខភាព និងសុខមាលភាពនោះឬយ៉ាងណាទេ។
លោកស្រីសាស្ត្រាចារ្យ Gwenaelle Douaud និយាយថា «យើងត្រូវចាំថាខួរក្បាលវាអាចផ្លាស់ប្តូរបាន ដោយយើងមានន័យថាវាអាចព្យាបាលខ្លួនឯងវាបាន ដូច្នេះវាមានឱកាសដែលថាយូរៗទៅ ការប៉ះពាល់ដ៏គ្រោះថ្នាក់នោះនឹងបានធូរស្រាល»៕ (យោងតាមប្រភព៖ BBC)
ចែករំលែកព័តមាននេះ