មានជាលើកដំបូងក្នុងឆ្នាំ២០២៥ បញ្ជីរបស់ស្ថាប័នFortune ត្រូវបានចងក្រងដោយសហការជាមួយស្ថាប័ន Great Place To Work® ជាស្ថាប័នសកលដែលវាយតម្លៃទៅលើវប្បធម៌កន្លែងធ្វើការដោយផ្អែកទៅលើមតិយោបល់របស់បុគ្គលិក។ ណាហ្គាខប ទទួលបានការបញ្ជាក់នេះបន្ទាប់ពីណាហ្គាវើលដ៍ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនបានទទួលការបញ្ជាក់ជាកន្លែងធ្វើការល្អបំផុតកាលពីខែសីហា ឆ្នាំ២០២៥ ដែលមតិរបស់បុគ្គលិកទាំងអស់បានធ្វើឱ្យក្រុមហ៊ុនទទួលបានពិន្ទុស្ទើរល្អឥតខ្ចោះ ៩៥% ។
លោក Chen Yiy Fon អគ្គនាយក និងជានាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាខប បានបញ្ជាក់ថា “ការទទួលស្គាល់លើកដំបូងដោយស្ថាប័ន Great Place to Work® ហើយឥឡូវនេះទទួលស្គាល់ដោយស្ថាប័នហ្វ័រឈូនជាក្រុមហ៊ុនល្អបំផុតមួយក្នុងចំណោមក្រុមហ៊ុនទាំង ១០០ ក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺជាការទទួលស្គាល់ដែលផ្តល់ដោយស្ថាប័នឈានមុខគេដែលមានជំនាញវាយតម្លៃទៅលើវប្បធម៌នៃកន្លែងធ្វើការ។ នេះគឺជាស្នាដៃដ៏ធំធេង ហើយយើងសូមថ្លែងអំណរគុណដល់ស្ថាប័ន Great Place to Work® និង Fortune ដែលទទួលស្គាល់ពីភាពរីកចម្រើននៃវប្បធម៌កន្លែងធ្វើការប្រកបដោយឧត្តមភាពក្នុងប្រទេសកម្ពុជាដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ជូនចំពោះសមាជិកគ្រួសារណាហ្គាគ្រប់រូប ស្នាដៃដ៏ធំធេងនេះ គឺកើតចេញពីអ្នកទាំងអស់គ្នាដែលចង់ឱ្យក្រុមហ៊ុនរីកចម្រើន និងទទួលបានឧត្តមភាពនៅក្នុងគ្រប់កិច្ចការវិជ្ជាជីវៈ និងផ្ទាល់ខ្លួនរបស់អ្នកទាំងអស់គ្នា ហើយស្នាដៃដ៏អស្ចារ្យនេះគឺជារបស់អ្នកទាំងអស់គ្នា”។ “ក្នុងនាមជាអ្នកវិនិយោគដោយផ្ទាល់ពីបរទេសដំបូងគេបង្អស់ និងធំបំផុតមួយក្នុងប្រទេសកម្ពុជា យើងមានសំណាងដែលបានដើរតួឈានមុខគេក្នុងការធ្វើឱ្យបរិយាកាសធុរកិច្ច និងសេដ្ឋកិច្ចរបស់ប្រទេសមានភាពប្រសើរឡើងក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅនេះ និងតទៅអនាគត។ ដោយអនុវត្តស្តង់ដារខ្ពស់នៅក្នុងអភិបាលកិច្ចផ្នែកធុរកិច្ច ការធ្វើពាណិជ្ជកម្មប្រកបដោយវិជ្ជាជីវៈ ការអភិវឌ្ឍធនធានមនុស្ស ការងារនិរន្តរភាព និងទំនួលខុសត្រូវសង្គម យើងអាចធ្វើឱ្យវប្បធម៌ការងាររបស់ក្រុមហ៊ុនល្អប្រសើរដើម្បីឆ្លើយតបទៅនឹងសេដ្ឋកិច្ចដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សនេះ។ ចក្ខុវិស័យយូរអង្វែងនេះ គឺជាសសរគោលនៃការចូលរួមរបស់យើងក្នុងការកសាងជាតិ បង្កើតការងាររាប់ពាន់កន្លែង បង្កើតកម្លាំងពលកម្មចម្រុះជាតិសាសន៍ និងបរិយាបន្ន និងលើកកម្ពស់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជានៅលើឆាកអន្តរជាតិជាគោលដៅវិនិយោគដ៏ទាក់ទាញ”។
ចែករំលែកព័តមាននេះ