ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួង​ការងារ ​បន្ត​អំពាវនាវ​យ៉ាង​ទទូច​ឱ្យ​ពលរដ្ឋ​ នៅ​តាម​បន្ទាត់​ព្រំដែន​ពិចារណា​ការងារ​ នៅ​ក្នុងស្រុក ខណៈ​ឱកាស​ការងារ​នៅ​កម្ពុជា​ មាន​រាប់​ម៉ឺន​កន្លែង

3 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​នៅ​តាម​បណ្តោយ​បន្ទាត់​ព្រំដែន​ កុំ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ហើយ​គួរតែ​ស្វែងរក​ឱកាស​ការងារ​នៅ​ក្នុងស្រុក​ ដែល​មាន​ជាង ៨​ម៉ឺន​កន្លែង…

រាជធានី​ភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​នៅ​តាម​បណ្តោយ​បន្ទាត់​ព្រំដែន​ កុំ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ហើយ​គួរតែ​ស្វែងរក​ឱកាស​ការងារ​នៅ​ក្នុងស្រុក​ ដែល​មាន​ជាង ៨​ម៉ឺន​កន្លែង កំពុង​រង់ចាំ​បងប្អូន ​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣ ខែធ្នូ នេះ​ថា​បងប្អូន​ប្រជាពលរដ្ឋ មិន​គួរ​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​នោះ​ទេ ពួក​គាត់​គួរតែ​ស្វែងរក​ឱកាស​ការងារ​ក្នុងស្រុក​វិញ ដែល​មិន​ត្រឹមតែ​មាន​ប្រាក់​ឈ្នួល​សមរម្យ​នោះ​ទេ ថែម​ទាំ​មានការ​ការពារ​ពី​របប​សន្តិសុខ​សង្គម​ផង​ដែរ​ ។

អ្នកនាំពាក្យ​រូប​នេះ លើក​ឡើង​ថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ដោយ​ទទូច សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ដែល​អាច​ប្រឈម​នឹង​បញ្ហា​នានា នាំ​ឱ្យ​ខាត​ពេល និង​ថវិកា ហើយ​គួរតែ​ស្វែងរក​ការងារ​ក្នុងស្រុក​វិញ​ល្អ​ជាង ព្រោះ​បច្ចុប្បន្ន​នេះ នៅ​កម្ពុជា​មានឱកាស​ការងារ​ដ៏​ច្រើន​សម្បូរ​បែប មានការ​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ និង​ទទួល​បាន​ប្រាក់​ឈ្នួល​សមរម្យ រួម​ទាំង​អត្ថប្រយោជន៍​បេឡា​ជាតិ​សន្តិសុខ​សង្គម​ផ្សេង​ៗ​ទៀត​ផង​ដែរ ខណៈ​ដែល​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​តិច​ជាង​នៅ​ប្រទេស​ថៃ ដែល​ជួយ​យ៉ាងច្រើន​ លើ​ការ​សន្សំ​សំចៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​» ​។

បន្ថែម​ពី​នេះ លោក​បាន​រំលឹក​ផង​ដែរ​ថា​នៅ​ថ្ងៃ​ទី​៦ និង​ថ្ងៃ​ទី​៧ ខែធ្នូ ខាង​មុខ​នេះ​ក្រសួង​ការងារ​នឹង​រៀបចំ​ពិ​ព័រ​ណ៌​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ស្រុក​ចំនួន​ពីរ​ ក្នុង​ខេត្តសៀមរាប ដូច​ជា​ស្រុក​សូទ្រនិគម និង​ស្រុក​ពួក ដើម្បី​ផ្តល់​ឱកាស​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ ជា​ពិសេស​បងប្អូន​អតីត​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ឱ្យ​បានការ​ងារ​ធ្វើ​គ្រប់​ៗ​គ្នា​ ។

ជាមួយ​គ្នា​នេះ លោក ស៊ុន មេ​សា អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​អតីត​ពលករ​ខ្មែរ​ ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ដែល​មាន​បំណង​ចង់​ស្វែងរក​ការងារ​ធ្វើ សូម​ទាក់ទង​ទៅ​កាន់​លេខ ១២៩៧ ដែល​មន្ត្រី​ក្រសួង​រង​ចាំ​ទទួល​ទូរ​សព្ទ​បងប្អូន ៧​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍ ដែល​ក្នុង​នោះ​បងប្អូន​ក៏​មានឱកាស​ទទួល​បាន​នូវ​ការ ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ ដោយ​ឥត​គិតថ្លៃ​ផង​ដែរ​ ៕ អត្ថបទសហការ