ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា មនុស្ស​ពេញវ័យ​មិនមែន​ស្ថិត​ក្នុង​អាយុ​១៨​ឆ្នាំ​នោះ​ទេ

6 ខែ មុន

ចក្រភព​អង់គ្លេស ៖ យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ជំនាញ​ផ្នែក​សរសៃប្រសាទ​

ចក្រភព​អង់គ្លេស ៖ យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ជំនាញ​ផ្នែក​សរសៃប្រសាទ​បាន​បង្ហាញ​ថា អំណះអំណាង​ដែល​អះអាង​ថា មនុស្ស​ពេញវ័យ​ស្ថិត​នៅ​ក្នុង​អាយុ​១៨​ឆ្នាំ ប្រហែលជា​មិន​មាន​ភាព​ត្រឹមត្រូវ​ទាំងស្រុង​នោះ​ទេ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​គេហទំព័រ Pubity និង Sunday Times ដែល​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​។

អ្នក​វិទ្យាសាស្ត្រ​បាន​ណែនាំ​ថា បើ​ទោះបីជា​អ្នកមាន​អាយុ​១៨​ឆ្នាំ​ក៏​ដោយ ក៏​អ្នក​មិនមែន​ជា​មនុស្ស​ពេញវ័យ ដែល​ពោរពេញ​ដោយ​សមត្ថភាព​នោះ​ទេ ដោយសារ​តែ​ខួរក្បាល​នៅ​តែ​ស្ថិត​ក្នុង​ការ​ផ្លាស់​ប្ដូរ​សំខាន់​ៗ​នៅឡើយ​។ លោក​សាស្ត្រាចារ្យ Peter Jones មក​ពី​សាកលវិទ្យាល័យ Cambridge នៃ​ចក្រភព​អង់គ្លេស បាន​សង្កត់ធ្ងន់​ថា ការ​ផ្លាស់​ប្តូរ​ពី​កុមារភាព​ទៅ​ភាព​ពេញវ័យ កើតឡើង​នៅ​ក្នុង​រយៈពេល​ជាង​៣​ទស​វត្ស ឬ ៣០​ឆ្នាំ ដូច្នេះ​មនុស្ស​មិន​អាច​ពេញវ័យ​បាន​ទេ ប្រសិនបើ​ពួក​គេ​មិន​ទាន់​ឈាន​ដល់​អាយុ​៣០​ឆ្នាំ ។

នៅ​ក្នុង​ការ​ស្រាវជ្រាវ​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ជំនាញ​ប្រព័ន្ធ​សរសៃប្រសាទ ដែល​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត Peter Jones និង​សហការី​របស់​គាត់​បាន​ប្រើប្រាស់​ម៉ាស៊ីន​ស្កេ​ន MRI ដើម្បី​សង្កេត​មើល​ខួរក្បាល​អ្នក​ស្ម័គ្រចិត្ត​ចំនួន​២៩៧​នាក់ ដែល​មាន​អាយុ​ចាប់ពី ១៤ ដល់ ២៤​ឆ្នាំ​។ ជា​លទ្ធផល​ពួក​គេ​បាន​រក​ឃើញ​ថា ខួរក្បាល​នៅ​តែ​អភិវឌ្ឍ​បន្ទាប់​ពី​អាយុ​១៨​ឆ្នាំ ដែល​មាន​ន័យ​ថា អាកប្បកិរិយា ការ​គិត អារម្មណ៍ និង​សុខភាព​ផ្លូវចិត្ត ទំនងជា​មានការ​វិវត្តន៍​កាន់តែ​ខ្លាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ