ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សិក្សា​ថ្មី ៖ ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​កំប៉ុង​បង្កើន​ល្បឿននៃ​​ការ​ជ្រុះ​សក់​សម្រាប់​បុរស

1 ឆ្នាំ មុន

អង់គ្លេស ៖ ស្ថានភាព​ស្ត្រេ​ស របប​អាហារ​មិន​ត្រឹមត្រូវ រួម​និង​លក្ខខណ្ឌ​វេជ្ជសាស្ត្រ​ជា​មូលដ្ឋាន​ចម្បង

អង់គ្លេស ៖ ស្ថានភាព​ស្ត្រេ​ស របប​អាហារ​មិន​ត្រឹមត្រូវ រួម​និង​លក្ខខណ្ឌ​វេជ្ជសាស្ត្រ​ជា​មូលដ្ឋាន​ចម្បង ដែល​បណ្តាល​ឱ្យ​ជ្រុះ​សក់ ប៉ុន្តែ​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ក៏​ស្ថិត​ក្នុង​មូលដ្ឋាន​នៃ​ការ​ជ្រុះ​សក់​ផង​ដែរ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន Independent របស់​អង់គ្លេស ដែល​បាន​ចេញផ្សាយ កាលពី​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២៣​។

អ្នក​វិទ្យាសាស្ត្រ​ចិន​មួយ​ក្រុម​បាន​អះអាង​ថា បុរស​ដែល​ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​កំប៉ុង និង​សូ​ម្បី​តែ និង​កាហ្វេ​ដែល​មាន​ជាតិ​ផ្អែម គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ទទួល​រង​ការ​ជ្រុះ​សក់​។

អ្នកជំនាញ​មក​ពី​សាកលវិទ្យាល័យ Tsinghua ក្នុង​ទីក្រុង​ប៉េ​កាំ​ង បាន​ប្រមូលផ្តុំ​បុរស​ចំនួន​១​ពាន់​នាក់ ដែល​តម្រូវ​ឱ្យ​ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​កំប៉ុង​ពី ១-៣​លី​ត្រ​ក្នុង​មួ​យស​ប្តា​ហ៍​។ ពួក​គេ​បាន​កត់​សម្គាល់​ឃើញ​ថា អ្នក​ដែល​ទទួលទាន​ភេសជ្ជៈ​ផ្អែម​លើស​ពី​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ប្រឈម​មុខ​នឹង​ការ​ជ្រុះ​សក់ ៤២% បើ​ប្រៀបធៀប​ទៅ​នឹង​បុរស ដែល​មិន​ទទួលទាន​ភេសជ្ជៈ ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន និង​ជាតិ​ស្ករ​ខ្ពស់​។ លើស​ពី​នេះ​ទៅ​ទៀត បុរស​ដែល​ទទួលស្គាល់​ថា ពួក​គេ​កំពុង​ជួប​ប្រទះ​បញ្ហា​ជ្រុះ​សក់​ក៏​បាន​និយាយ​ថា ពួក​គេ​បាន​ទទួលទាន​ភេសជ្ជៈ​ផ្អែម​ជា​មធ្យម ១២​កែវ​ក្នុង​មួ​យស​ប្តា​ហ៍​។

នៅ​ក្នុង​ទស្សនាវដ្តី Nutrients អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​មើល​ទម្លាប់​រប​ស់បុរសជន​ជាតិចិន​ជាង​១​ពាន់​នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី ១៨-៤៥​ឆ្នាំ ហើយ​បាន​សិក្សា​ពី​ពួក​គេ​លើស​ពី​៤​ខែ ដោយ​អំឡុង​ពេល​នេះ ពួក​គេ​ត្រូវ​តែ​កត់ត្រា​ទម្លាប់​នៃ​ការ​ញ៉ាំ​របស់​ពួក​គេ ក៏​ដូច​ជា​សុខភាព​ផ្លូវចិត្ត​របស់​ពួក​គេ​ផង​ដែរ​។ ជា​លទ្ធផល​នៃ​ការ​សិក្សា​ក៏​បាន​បង្ហាញ​ថា អ្នក​ដែល​ញ៉ាំ​អាហារ​ឆ្អិន​ស្រាប់ (Fast Food) និង​បន្លែ​តិច ក៏​ជួប​ប្រទះ​នឹង​ការ​ជ្រុះ​សក់​ក្នុង​អត្រា​លឿន​ជាង​មុន​ផង​ដែរ​។ លើស​ពី​នេះ អ្នក​ដែល​ត្រូវ​បាន​គេ​ដឹង​ថា ជួប​ប្រទះ​ការ​ថប់​បារម្ភ​ត្រូវ​បាន​គេ​និយាយ​ថា​មាន​ហានិភ័យ​ច្រើន​ជាង​។

យោង​តាម​ប្រភព​ពី​សារព័ត៌មាន The Sun របស់​អង់គ្លេស បាន​ដកស្រង់​សម្តី​វេជ្ជបណ្ឌិត Sharon Wong ដែល​បាន​និយាយ​ថា «​កោសិកា​ឫស​សក់ គឺជា​កោសិកា​បំបែក​លឿន​បំផុត​ទី​២ នៅ​ក្នុង​រាង​កាយ ហើយ​ត្រូវការ​សារធាតុចិញ្ចឹម​ទាំងអស់​នៃ​របប​អាហារ ដែល​មាន​សុខភាព​ល្អជា​តុល្យភាព​។ នេះ​រួម​បញ្ចូល​ទាំង​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ កាបូ​អ៊ី​ដ្រា​ត​ល្អ ខ្លាញ់ វីតាមីន និង​សារធាតុ​រ៉ែ ប៉ុន្តែ​ពុំ​មាន​អាហារ​បំប៉ន​សម្រាប់​សក់​នោះ​ទេ​»​។

លោក​បាន​បន្ត​ថា «​ដោយសារ​សក់​មិនមែន​ជា​រចនាសម្ព័ន្ធ​សំខាន់​សម្រាប់​ការ​រស់រាន​មានជីវិត រាង​កាយ​មិន​បាន​ផ្តល់​អាទិភាព​ដល់​ការ​ប្រើប្រាស់​សារធាតុចិញ្ចឹម​សម្រាប់​ការ​លូតលាស់​សក់​នោះ​ទេ​។ កង្វះ​សារធាតុចិញ្ចឹម និង​របប​អាហារ​មិន​ត្រឹមត្រូវ ដែល​កង្វះ​សុខភាព គឺជា​មូលហេតុ​ទូទៅ​នៃ​បញ្ហា​ជ្រុះ​សក់ និង​សក់​ស្តើង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ