ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លែក​! រថយន្ត​ហោះ​បញ្ចប់​ការ​ហោះហើរ​សាកល្បង​ជាង ២០០​ម៉ោង​​ដោយ​ជោគជ័យ

3 ខែ មុន

អាមេរិក ៖ រថយន្ត​កូនកាត់ ដែល​អាច​ហោះ និង​បើក​លើ​ដី​ បាន​បញ្ចប់​ការ​ហោះហើរ​សាកល្បង​​ដោយ​ជោគជ័យ​នៅ​ក្នុង​ប្រទេស​ស្លូ​វ៉ា​

អាមេរិក ៖ រថយន្ត​កូនកាត់ ដែល​អាច​ហោះ និង​បើក​លើ​ដី​ បាន​បញ្ចប់​ការ​ហោះហើរ​សាកល្បង​​ដោយ​ជោគជ័យ​នៅ​ក្នុង​ប្រទេស​ស្លូ​វ៉ា​គី​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​។

រថយន្ត​កូនកាត់​ដែល​មានឈ្មោះ​ថា AirCar ទទួល​បាន​វិញ្ញាបនបត្រ​ផ្លូវការ​ពី​អាជ្ញាធរ​ដឹក​ជញ្ជូន​ស្លូ​វ៉ា​គី ក្រោយ​ពេល​ធើ្វ​ការ​ហោះហើរ​សាកល្បង​រយៈពេល ៧០​ម៉ោង​បាន​ដោយ​ជោគជ័យ​។ នេះ​បើ​តាម​ក្រុមហ៊ុន Klein Vision ដែល​ជា​អ្នក​ផលិត​យន្តហោះ​ឡាន​ដ៏​ទំនើប និង​ប្លែក​នេះ​។

ក្រុមហ៊ុន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​កាលពី​ថ្ងៃ​ច័ន្ទ​ ទី​​​​២៤ មករា កន្លង​ទៅ ​ថា ការ​ហោះហើរ​សាកល្បង​ដែល​រួម​មានការ​ចុះ​ចត និង​ហោះ​ឡើង​ចំនួន​ជាង ២០០​ដង គឺ​ត្រូវ​នឹង​ស្តង់ដារ​សុវត្ថិភាព​អាកាសចរណ៍​អ៊ឺ​រ៉ុ​ប​។

រថយន្ត​កូនកាត់​នេះ​អាច​ហោះ​បាន​ក្នុង​រយៈកម្ពស់​អតិបរិមា​ជាង ៥.៤០០​ម៉ែត្រ​។

អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Klein Vision បាន​ថ្លែងប្រាប់​សារព័ត៌មាន CNN ដើម្បី​អាច​បើករថយន្ត​ហោះ​នេះ​បាន វា​តម្រូវ​ឲ្យ​មាន​អាជ្ញា​ប័ណ្ណ​​បើក​យន្តហោះ​។ ក្រុមហ៊ុន​សង្ឃឹមថា នឹង​អាច​ផលិត​រថយន្ត​កូនកាត់​នេះ​ដាក់​លក់​បាន​ក្នុង​រយៈពេល ១២​ខែ​ទៀត​៕ (​យោង​តាម​ប្រភព​៖ CNN)

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture