ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​កកើតសាធារណរដ្ឋ​ប្រជាមានិត​ចិន

4 ឆ្នាំ មុន

ដំបូង​កងកំលាំង​របស់​ជៀង​កៃ​ចៀក​ដណ្តើម​បាន​ជ័យ​ជំនះ​ជា​បន្តបន្ទាប់​ដោយសារ​តែជៀង​មាន​ចំនួន​ទ័ព​ច្រើន​ជាង​ម៉ៅ​ដល់​ទៅ​បួន​ដង ។ តែ​ម៉ៅ​បាន​ស្ថាបនា​ទំនុកចិត្ត​ក្នុងចំណោម​ប្រជាជន​ចិន​បាន​យ៉ាង​រឹង​មាំ ។ ពួក​កសិករ​នៅ​ខេត្ត​យេ​ណា​ន​ល្បី​ថា លោក​បានបែងចែក​ដីធ្លី​របស់​នាយទុន​ម្ចាស់​ដី​អោយ​ដល់​កសិករ​ក្រីក្រ ម្ល៉ោះហើយ​ទីណា​ដែល​កងទ័ពទៅ​ដល់​ពួក​គេ​បាន​បង្ហាញ​ចរិត​សុភាព​រាបសា​ចំពោះ​ប្រជាជន​និង​ព្យាយាម​ជួយការពារ​ពួក​គេ​ជា​និច្ច ។ កងកំលាំង​របស់​ម៉ៅ​ដណ្តើម​បា ន​សមានចិត្ត​គាំទ្រ​ពី​ប្រជាជន​ទាំងស្រុង…

ដំបូង​កងកំលាំង​របស់​ជៀង​កៃ​ចៀក​ដណ្តើម​បាន​ជ័យ​ជំនះ​ជា​បន្តបន្ទាប់​ដោយសារ​តែជៀង​មាន​ចំនួន​ទ័ព​ច្រើន​ជាង​ម៉ៅ​ដល់​ទៅ​បួន​ដង ។ តែ​ម៉ៅ​បាន​ស្ថាបនា​ទំនុកចិត្ត​ក្នុងចំណោម​ប្រជាជន​ចិន​បាន​យ៉ាង​រឹង​មាំ ។ ពួក​កសិករ​នៅ​ខេត្ត​យេ​ណា​ន​ល្បី​ថា លោក​បានបែងចែក​ដីធ្លី​របស់​នាយទុន​ម្ចាស់​ដី​អោយ​ដល់​កសិករ​ក្រីក្រ ម្ល៉ោះហើយ​ទីណា​ដែល​កងទ័ពទៅ​ដល់​ពួក​គេ​បាន​បង្ហាញ​ចរិត​សុភាព​រាបសា​ចំពោះ​ប្រជាជន​និង​ព្យាយាម​ជួយការពារ​ពួក​គេ​ជា​និច្ច ។ កងកំលាំង​របស់​ម៉ៅ​ដណ្តើម​បា ន​សមានចិត្ត​គាំទ្រ​ពី​ប្រជាជន​ទាំងស្រុង ហើយ​រហូត​ដល់​ឆ្នាំ​១៩៤៩ ទាហាន​សេសសល់​ដែល​ធ្លាប់តែ​មានកំ​លាំង​ខ្លាំងក្លា​របស់ជៀង​កៃ​ចៀក​បាន​ភៀសខ្លួន​ចេញពី​ចិនដីគោក​ទៅ​ស្នាក់​អាស្រ័យ​នៅ​កោះ​តៃវ៉ាន់​រហូត​ដល់​សព្វថ្ងៃ ។​

ការ​កកើត សាធារណរដ្ឋ​ប្រជាមានិត​ចិន
គឺ​នៅ​ថ្ងៃ​១ តុលា ឆ្នាំ​១៩៤៩ នៅ​ពេល​ឈរ​នៅ​មាត់​ទ្វាររបង​ក្រុង​ប៉េ​កាំ​ង​ម៉ៅ សេ​ទុងបាន​ប្រកាស បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។ ទីបំផុត​សង្គ្រាមស៊ីវិល បាន​បញ្ចប់​ចិនបាន​ឯកភាព ។ មិន​បង្អែបង្អង់ ម៉ៅ​បាន​ចាប់ផ្តើម​ធ្វើការ​កែទំរង់​ប្រទេស​ជាតិ​ភ្លាម​ដោយប្រែក្លាយ​ចិន​ទៅ​ជា​រដ្ឋ​កុ​ម្មុ​យ​និ​ស្ត​មួយ​តាម​គំរូ​សាធារណ​សង្គមនិយម​សូ​វៀត ។ ម៉ៅបាន​រឹបអូស​ដី​កសិកម្ម​ទាំងអស់​មក​ដាក់​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​គឺ​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​ទាំងអស់ ។ ពួក​គហបតី​ជា​ច្រើន​ត្រូវ​ទៅ​កាត់​នៅ​មុខ​តុលាការ​ប្រជាជន ។ ម្ចាស់​ដីប្រហែល​មួយ​លាន​នាក់​បាន​ត្រូវ​គេ​កាត់ទោស​ប្រហារជីវិត​ពី​បទឧក្រិដ្ឋ​ប្រឆាំង​នឹងប្រជាជន ។ មនុស្ស​រាប់​លាន​នាក់​ទៀត​ដូច​ជា​សាស្ត្រាចារ្យ​មហាវិទ្យាល័យ​ម្ចាស់​រោងចក្រ និង​ពាណិជ្ជករ​មានទ្រព្យ​ធន ត្រូវ​បង្ខំ​អោយ​ទទួលយក​ដំណាក់កាល “​អប់រំ​កែប្រែ​ខ្លួន
ជា​ថ្មី​” ។ ទាល់តែ​ពួក​គេ​អាច​បង្ហាញ​អោយ​ឃើញ​ភក្តីភាព​ចំពោះ​សមូហភាព​ជំនួស​អោយ​គំនិត​បុគ្គល​និយម​ចាស់​របស់​ខ្លួន ទើបត្រូវ​គេ​ដោះ​លែងអោយ​មាន​សេរីភាព ។

នៅ​ឆ្នាំ​១៩៥០​ទំនាក់ទំនង​ចិន​ជាមួយ​សហរដ្ឋអាមេរិក​ត្រូវ​ធ្លាក់​ក្នុង​សភាព​ធ្ងន់ធ្ងរយ៉ាង​ខ្លាំង ។ កងទ័ព​សហប្រជាជាតិ​ភាគច្រើន​ជា​ទ័ព​អា​មេ​រិ​ក​ក្រោម​បញ្ជា​របស់​ឧត្តមសេនីយ៍ ដូ​ក្លាស ម៉ាក់​អា​ធ័​រ បាន​វាយ​រុញច្រាន​កងទ័ព​កូរ៉េ​ខាងជើង​ដែល​កំពុង​រុលចូល​មកកូរ៉េ​ខាងត្បូង ។ នៅ​ពេល​ទាហាន​អា​ធ័​របុក​ឆ្ពោះទៅ​ព្រំដែន​ត្រង់​ទន្លេ​យ៉ា​លូ​ម៉ៅបា​នប​ញ្ចូ​ន​ទ័ព​របស់​គាត់​ចូល​ទៅ​កូរ៉េ​ដើម្បី​ទប់ស្កាត់​ភ្លាម ។ មុន​ពេល​សង្គ្រាម​កូរ៉េ​បាន​បញ្ចប់ទាហាន​ចិន​ប្រហែល​៩​សែន​នាក់​បាន​បាត់បង់​ជីវិត ឯ​សេដ្ឋកិច្ច​ចិន​បាន​ទទួល​រង​គ្រោះ​យ៉ាងដំណំ ។ ក្នុង​ពេល​ជាមួយ​គ្នា​ប្រធានាធិបតី​ហារី​ទ្រូ​មែន​បាន​សន្យា​ថា​សហរដ្ឋអាមេរិកនឹង​ការពារ​មូលដ្ឋាន​កោះ​តៃវ៉ាន់​របស់​ជៀង កៃ​ជៀង ទល់​នឹង​ការ​ឈ្លានពាន​ណាមួយរបស់​ចិន ។ នៅ​ពេល​សង្គ្រាម​កូរ៉េ​បញ្ចប់​ម៉ៅ​បាន​បង្កើត​យុទ្ធនាការ​របស់​គាត់​ក្ន​ង​ការ​ប្រមូលដីធ្លី​ឯកជន​យក​មក​ធ្វើ​ជា​កម្ម​សិទ្ធ​សមូហភាព​ទាំងអស់ ។

គ្រានោះ​លោក​ពុំ​ចង់​ក្លាយ​ខ្លួន​ជា​មេដឹកនាំ​ផ្តាច់​ការ​ជាមួយ​ប្រជាជន​ឯង​ដូច ហ្សូ​សេ​ហ្វស្តា​លី​ន​នៅ​រុ​ស្សី​ទេ ផ្ទុយ​ទៅ​វិញ​លោក​បាន​ប្រកាស​គោលនយោបាយ​បញ្ចេញមតិ​សេរី​ថ្មី​មួយ ដែល​អនុញ្ញាត​អោយ​មានការ​រិះគន់​រដ្ឋាភិបាល​បាន ។ យ៉ាងនេះ​ហើយ​បានជា​ម៉ៅបាន​បង្កើត​ពាក្យស្លោក​មួយ​ថា “​ទុក​អោយ​ផ្កា​មួយ​រយ​ទង​រីក ទុក​អោយ​ថ្នាល​គំនិត​មួយ​រយដុះដាល​ប្រជែង​គ្នា​” នោះ ។ លោក​បាន​និយាយ​ថា “​គួរ​មាន​តុល្យភាព​ប្រសើរ​ឡើង​រវាង​បទវិន័យ និង​សេរីភាព ហើយ​បច្ចុប្បន្ន​យើង​ត្រូវការ​សេរីភាព​ច្រើន​ថែម​ទៀត​” ។ រឿងនេះនឹងមានផ្សាយជូននៅវគ្គបន្តទៀត ៕ កែសម្រួលដោយ ៖ សុឃាក់

បញ្ជាក់ ៖ នេះវគ្គទី១ មេដឹកនាំ​ចិន​ដែល​ផុស​ចេញពី​គ្រួសារ​កសិករ

វគ្គទី២ ស្នេហា​ដំបូង​របស់​ម៉ៅ សេ​ទុង

វគ្គទី៣ ម៉ៅ សេ​ទុង និង​ការ​ប្រកាស​កាត់សក់​កំប៉ោយ​ចេញ

វគ្គទី៤ សម្រាប់​ម៉ៅ សេ​ទុង ការ​ដណ្តើម​បេះដូង​កសិករ ​គឺជា​ផ្លូវ​ឆ្ពោះទៅ​ការ​គ្រប់គ្រង​អំណាច

វគ្គទី៥ មហា​ដំណើរ​ថ្មើ​ជើង​ដ៏​ល្បីល្បាញ​ក្នុង​ប្រវត្តិសាស្ត្រ​ចិន

វគ្គទី៦ ស្នេហា​របស់​ម៉ៅ​ និង​ឥ​ទ្ឋិ​ពល​លើ​នយោបាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ