នៅពីក្រោយភាពអស្ចារ្យនៃប្រទេសចិនបច្ចុប្បន្នគឺបុរសម្នាក់បានបង្កើតសាធារណរដ្ឋប្រជាមានិតចិនកាលពី៧០ឆ្នាំមុន ។ មេដឹកនាំក្រហមនោះគឺលោកម៉ៅ សេទុង ។ កោះសន្តិភាពនឹងធ្វើការពិនិត្យ លើជីវិតរបស់ម៉ៅ សេទុង ដោយ សម្លឹងមើល ថាតើគាត់បង្កើតសាធារណរដ្ឋប្រជាមានិតចិនបានយ៉ាងដូចម្តេច ? តើគាត់ដុះគំនិតបដិវត្តន៍ពីពេលណាមក ? តើគាត់មានស្ទីលដឹកនាំប្រទេសចិនដូចម្តេច ? តើគាត់មានជីវិតស្នេហាយ៉ាងដូចម្តេច ? តើគាត់លេងសន្លឹកបៀរនយោបាយជាមួយអេមេរិកយ៉ាងដូចម្តេច ?
ម៉ៅ សេទុង គឺជារដ្ឋបុរសបដិវត្តន៍ ដែលទទួលខុសត្រូវក្នុងការបង្កើតសាធារណរដ្ឋប្រជាមានិតចិននិងដាក់អោយអនុវត្តគំរូរដ្ឋាភិបាលកុម្មុយនិស្តតែមួយគត់នៅ លើពិភពលោក ។ ខណៈដែល ប្រទេស កម្ពុជាមានទំនាក់ជិតស្និទ្ឋជាមួយនឹងប្រទេសចិនវា មានសារសំខាន់ដែលត្រូវយល់ដឹងពីមេដឹកនាំចិននិងការកកើតនៃ សាធារណ រដ្ឋប្រជាមានិតចិន ។នៅពេលសតវត្សទី១៩ខិតទៅរកទីបញ្ចប់ឯសតវត្សទី២០នៅពុំទាន់លេចស្រមោលនៅឡើយ កុមារចិនម្នាក់ឈ្មោះ ម៉ៅ សេទុង បានចាប់កំណើត ។ ឪពុករបស់ក្មេងនេះតឹងតែងណាស់ចំពោះរូបគេ ហើយជារឿយៗបានវាយកុមារម៉ៅដោយសារតែរូបគេពុំបានធ្វើអ្វីៗ អោយលឿនតាមចំណង់របស់ខ្លួន ។ ពេលកុមាររូបនេះធំឡើង គេច្រើនតែនិយាយប្រឆាំងនឹងអាជ្ញាធរនិងគ្រូរបស់ខ្លួន ហើយក្រោយមកទៀតប្រឆាំងនឹងអ្នកមានឋានបុណ្យសក្តិខ្ពស់ៗក្នុងរដ្ឋាភិបាល ។ លោក មានជំនឿថា ប្រជាជនគួរគ្រប់គ្រងជោគវាសនារបស់ខ្លួនដោយខ្លួនឯង ។ ក្រោយពីអានអត្ថបទរបស់កាល់ម៉ាក្ស លោកបានក្លាយជាជនកុម្មុយនិស្តម្នាក់និងបានប្រកាសថា រាល់ពាក្យពេចន៍ពិតរាប់ពាន់ក្នុង អត្ថបទកាល់ ម៉ាក្ស ត្រូវបំព្រួញមកនៅត្រឹមប្រយោគមួយដែលមានន័យថា “ជាការសមរម្យណាស់ក្នុងការធ្វើឧទ្ទាមកម្ម” ។
ថ្ងៃ១ តុលា ១៩៤៩ ម៉ៅ សេទុង ក្នុងអាយុ៥៥ឆ្នាំ បានឡើងឈរលើយ៉ខាងមុខទ្វារចូលក្រុង
ប៉េកាំង ។ អស់រយៈពេលរាប់សិបឆ្នាំនៅពេលឆ្លងកាត់មាត់ទ្វារនេះប្រជាជនចិនតែងតែឱន
ក្បាលគោរពទាំងភ័យខ្លាចដល់ពួកអធិរាជដ៏មានអំណាចបំផុតរបស់ប្រទេស តែពេលនេះ
មហាជនទាំងហ្វូងៗមកជួបជុំគា្នយ៉ាងកកកុញដើម្បីអបអរសារទរមេដឹកនាំម្នាក់ដែល
ផុសចេញពីគ្រួសារកសិករមួយ ។
ម៉ៅបានប្រកាសពីអត្ថិភាពរបស់សាធារណ រដ្ឋប្រជាមានិតចិននិងថា “អំណើះតទៅប្រជាជាតិ
របស់ខ្លួន លែងជាប្រជាជាតិដែលត្រូវគេធ្វើអោយអាម៉ាសមុខទៀតហើយ” ។ តើម៉ៅ សេទុង អាចប្រែក្លាយខ្លួនពីកុមារមកពីគ្រួសារកសិករទៅជាមេដឹកនាំប្រទេសចិនយ៉ាងដូចម្តេច ? តើម៉ៅដែលធ្លាប់តែចំណាយពេលវេលាក្នុងវ័យកុមាររបស់ខ្លួនធ្វើការជាមួយគ្រួសារកសិកររបស់លោកនៅឯស្រែក្នុងខេត្តហូណាន អាចលេចឈ្មោះបោះសម្លេង និងក្លាយជាមេដឹកនាំ បដិវត្តន៍មហិមាក្នុងយុគសម័យយើងយ៉ាងដូចម្តេចទៅ ? ដោយសរសេររំឮកពីពេលវេលាកាលនៅជាកុមារភាព ម៉ៅនៅចាំថាឪពុករបស់គាត់បានវាយរូបគាត់និងបងប្អូនប្រុសគាត់ជារឿយៗ ។ ម៉ៅនិយាយថា “គាត់ពុំដែលបានអោយ លុយកាក់ដល់ពួកយើង ហើយផ្តល់ចំណីអាហារតែបន្តិចបន្តួចប៉ុណ្ណោះ” ។ តែម្តាយរបស់ម៉ៅគឺជាពុទ្ធសាសនិកម្នាក់ ជាមាតាចិត្តល្អ និងប្រកបដោយភាពកក់ក្តៅបំផុត ។ នៅពេលគ្រួសារគាត់កាន់តែមានទ្រព្យធនដោយសារតែការរកស៊ីលក់ដូររបស់ឪពុកទទួលបានជោគជ័យ ម្តាយរបស់ម៉ៅតែងផ្តល់ទានជាចំណីអាហារដល់អ្នកសុំទានជានិច្ចដែលនេះជាទង្វើមួយប្រឆាំងនឹងបំណងរបស់គាត់ ។
អាយុបាន៦ឆ្នាំ ឪពុកបានបញ្ចូនកុមារម៉ៅអោយទៅរៀន ជាហេតុនាំអោយគាត់ចេះគិតលេខនិងកាន់បញ្ជីរកស៊ីក្នុងគ្រួសារ ។ តែទោះជាយ៉ាងណា ម៉ៅពុំបោះបង់ចោលកិច្ចការស្រែចំការទេ គឺគាត់តែទៅធ្វើការក្នុងស្រែរៀងរាល់រសៀលរហូតដល់ពេលល្ងាច ។ រឿងនេះនៅមានវគ្គបន្តទៀត ៕ កែសម្រួលដោយ ៖សុឃាក់
ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងបានអោយដឹងកាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នេះថា ក្នុងឱកាសនាំយកខ្លែងឯកនៃមន្ទីរ...
ទ្រឹស្តីពុទ្ធសាសនាតែងប្រដៅមនុស្សមិនឱ្យបៀតបៀនគ្នា មិនឱ្យចាក់ដោតគ្នា មិនឱ្យចងពៀរគ្នា និងចង្អុលបង្ហាញផ្លូវណាដែលជាប្រយោជន៍នាំឱ្យសព្វសត្វបានសុខក្នុងលោក...
រាជធានីភ្នំពេញ ៖ អតីតកីឡាករប្រដាល់សេរីម្នាក់ បែរក្លាយជាចោរលួចរថយន្ត ហើយត្រូវបានកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឈានដល់ការ...
រាជធានីភ្នំពេញ ៖ ដើម្បីលើកកម្ពស់គុណភាពការងារព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់រួម ឬអារ៉ាប់អេមីរ៉េតនឹងចុះអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យការងារ និង...
តាមទ្រឹស្តីព្រះពុទ្ធសាសនាលោកឱ្យត្រិះរិះពិចារណាឱ្យស្គាល់របស់ល្អ ឬអាក្រក់ដោយឧបាយដែលត្រូវ គឺត្រិះរិះដោយវិចារណញ្ញាណ ដោយបញ្ញាយ៉ាងសុខុម ពោលគឺកាលបើបានស្តាប់...
ខេត្តកំពង់ស្ពឺ ៖ រមណីយដ្ឋាន «ទេ ទឹកពុះ» ជាកន្លែងទេសចរមួយមានប្រវត្តិ និងរឿងដំណាលជាយូរលុងណាស់មកហើយ ពាក់ព័ន្ធនឹងរឿងដំណាលរបស់សេដ្ឋីម្នាក់មានទ្រព្យស្តុកស្តុម្ភ តែ...
រាជធានភ្នំពេញ៖ ប្រទេសដែលផ្តល់នូវកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ ឬហៅថា(Generalized System of Preferences/GSP) របស់សហរដ្ឋអាមេរិកដែលផ្តល់ដល់ប្រទេសកម្ពុជា ឬបណ្តាប្រទេសផ្សេងទៀត គឺ...
ប្រទេសស៊ីលី ៖ ខណៈដែលយន្តហោះមិនទាន់ត្រូវ បានរកឃើញនៅឡើយនោះ អ្នកជំនាញខ្លះបាន លើកឡើងថា យន្តហោះយោធាស៊ីលីធុន C-130 ដែលផ្ទុកមនុស្ស៣៨នាក់ ទំនងជាធ្លាក់នៅក្នុង...
រាជធានីភ្នំពេញ ៖ ទីក្រុងប៉ោយប៉ែតអតីតកាលគេដឹងថាជាទីលានសមភូមិក្តៅមួយតែមកដល់ពេលនេះបានក្លាយជាតំបន់សេដ្ឋកិច្ចពិសេសជាយដែនសំខាន់មួយសម្រាប់ទាក់ទាញបណ្តា...
រាជធានីភ្នំពេញ ៖ តារាចម្រៀងលោក សុះ ម៉ាច បានអះអាងថា រហូតមកទល់ពេលនេះខ្លួននៅមិនទាន់រកឃើញកូនខ្លួនណាម្នាក់អាចស្នងសិល្បៈចម្រៀងពីរូបលោកឡើយ បើទោះបីជាលោកមានកូន...
ខេត្តប៉ៃលិន ៖ នារដូវប្រមូលផលស្រូវនិងកសិផលមួយចំនួនទៀតបានឈានមកដល់ តែកសិករបែរជាបង្ហាញនូវក្តីបារម្មណ៍ទៅវិញ បន្ទាប់ពីតម្លៃស្រូវ តម្លៃម្រេចខ្មៅបានធ្លាក់...
ក្រុងហាណូយ-វៀតណាម ៖ ខណៈជម្លោះ ដែនទឹកជាមួយចិននៅសមុទ្រចិនខាងត្បូងបន្តអូសបន្លាយ វៀតណាមត្រូវបានគេមើលឃើញថា បានបង្កើនសមត្ថភាពយោធារបស់ខ្លួនកាន់តែខ្លាំង តាមរយៈ...
រាជធានីភ្នំពេញ ៖ ក្រោយការចាកចេញរបស់ជនជាតិចិនមួយចំនួនធំពីប្រទេសកម្ពុជា ជាពិសេសជនជាតិចិនដែលប្រកបអាជីវកម្មល្បែងអនឡាញនោះ ធ្វើអោយប្រជាជនដែលទទួលផលពីវត្តមាន...
រាជធានីភ្នំពេញ ៖ កម្មវិធីប្រកួតកីឡាប្រដាល់ «កម្ពុជា សង្វៀនគុនខ្មែរ» ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម បានឈានចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពី...
ប្រទេសកូរ៉េខាងត្បូង ៖ របាយការណ៍មួយគូសបញ្ជាក់កាលពីថ្ងៃទី១០ធ្នូថា កូរ៉េខាងត្បូងអាចជាអ្នករងការប៉ះពាល់ខ្លាំងបំផុត ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន...
ការថែរក្សាសាច់ដុំក្រោយហាត់ប្រាណរួច គឺចាំបាច់ណាស់ដើម្បីចៀសផុតបញ្ហាផ្សេងៗ ហើយធ្វើឱ្យសុខភាព និងការហាត់របស់អ្នកកាន់តែល្អជាងមុន។ភាគច្រើននៃពួកយើងប្រហែលជា...
ក្រុងហុងកុង ៖ ប្រមុខក្រុងហុងកុង កាលពីថ្ងៃអង្គារទី១០ ខែធ្នូ បានទាត់ចោលការផ្តល់សម្បទានបន្ថែមទៀតដល់ក្រុមបាតុកររាប់សែននាក់ ដែលបានដើរក្បួនដោយសន្តិវិធីកាលពី...
ខេត្តកំពង់ចាម ៖ រមណីយដ្ឋានប្រាសាទនគរបាជ័យ ស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម ជាប់នឹងផ្លូវជាតិលេខ៧ ហើយមានចម្ងាយប្រមាណ២គ.ម ខាងលិចក្រុងកំពង់ចាម។ ជារៀង...
ក្រុងវ៉ាស៊ីនតោន-អាមេរិក ៖ មនុស្ស៦នាក់ក្នុងនោះរួមមានប៉ូលិសម្នាក់ ជនស៊ីវិល៣នាក់ និងជនសង្ស័យជាខ្មាន់កាំភ្លើង២នាក់ ត្រូវបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍...
រាជធានីភ្នំពេញ ៖ ក្នុងចំណោមកីឡាទាំងអស់ កីឡាប្រដាល់ផ្នែកនារីនៅតែមានសម្ពាធពីស្រទាប់មហាជន ដោយអ្នកប្រដាល់នារីមិនសូវបានទទួលការគាំទ្រនិងលើកទឹកចិត្តប៉ុន្មានទេ...