នៅក្នុងការវាយប្រហារដូចផ្លេកបន្ទោរមួយកងកំលាំងរបស់ជៀងបានសម្លាប់សមាជិកវណ្ណៈកម្មករចិនអស់ជាច្រើននាក់ហើយថែមទាំងអាចធ្វើអោយគាត់ចាប់យកទីក្រុងស៊ាងហៃបានទៀតផង ។ បន្ទាប់មកជៀងកៃចៀកបានងាកទៅរកការគាំទ្រនិងចងមិត្តភាពជាមួយពួកអ្នកមានទ្រព្យធនវិញដោយសន្យានឹងពួកគេថាគាត់នឹងកំចាត់ពួកកុម្មុយនិស្តចោលទាំងស្រុង ។
ជាមួយនឹងគំនិតដ៏សាហាវនេះជៀងបានអនុវត្តគោលដៅរបស់គាត់ជាបន្តទៀតដោយនៅឆ្នាំ១៩៣០គាត់បានចាប់ខ្លួនភរិយានិងប្អូនស្រីរបស់ម៉ៅដាក់គុក ។ ក្បាលរបស់ស្ត្រីទាំងពីរត្រូវគេកាត់យកទៅដោតនៅលើចំរឹងរបងដែកដើម្បីព្រមានពួកកសិករខេត្តហូណានពីលទ្ធផលរបស់អ្នកដែលដើរតាមពួកកុម្មុយនិស្តម៉ៅ ។ ក្រោយពីធ្វើការវាយប្រហារធំៗបួនលើក កងកំលាំងរបស់ជៀងបានចាប់ធ្វើការវាយប្រហារដ៏សែនធំលើកទីប្រាំរបស់ខ្លួន ។ ជៀងបានទទួលជោគជ័យក្នុងការឡោមព័ទ្ធពួកកុម្មុយនិស្ត ចំណែកម៉ៅនិងឧត្តមសេនីយ៍ឯទៀតៗបានដឹកនាំទ័ពរត់គេចទៅតំបន់ភ្នំដាច់ស្រយោលមួយនៅប្រទេសចិនភាគកណ្តាល ។ កងកំលាំងរបស់ជៀងបានដេញតាមកំចាត់ពួកនេះទៀត តែពុំអាចសំរេចតាមបំណងឡើយ នេះក៏មកពីយុទ្ធវិធីសង្គ្រាមឧទ្ទាមដែលម៉ៅបានបង្កើតឡើងតែខ្លួនឯង ដោយលោកបំព្រួញមកនៅត្រឹមតែពាក្យស្លោកដែលថា ៈ
មហាដំណើរថ្មើជើងដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្រចិន
នៅឆ្នាំ១៩៣៤ម៉ៅនិងជូតិមេបញ្ជាការកងទ័ពក្រហមចិនបានដឹកនាំកងកំលាំងកុម្មុយ
និស្តទាំងអស់ក្នុងយុទ្ធនាការ “មហាដំណើរ”ថ្មើរជើងមួយដើម្បីដកថយទៅភាគខាងជើង
បំផុតនៃប្រទេសក្នុងចម្ងាយផ្លូវប្រមាណ១០.៥០០គីឡូមែត្រប្រកបដោយគ្រោះថ្នាក់ច្រើន
ឥតគណនា ។ ១២ខែក្រោយមក គឺនៅចុងឆ្នាំ១៩៣៥ កងទ័ពកុម្មុយនិស្តប្រមាណ៨ពាន់
នាក់ក្នុងចំណោមកងទ័ពប្រមាណមួយសែននាក់ដែលបានចូលរួមក្នុងការធ្វើដំណើរដ៏
សែនឆ្ងាយនេះបានទៅដល់ជួរភ្នំវែងអន្លាយមួយនៅក្នុងខេត្តយេណាន ។ នៅទីនោះពួកកង
ទ័ពដែលនៅរស់រានមានជីវិតក្រោមវិន័យដ៏តឹងរ៉ឹងបានរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមការ
ដឹកនាំរបស់ម៉ៅ សេទុង ។
ជាមួយនឹងបទវិន័យម៉ឺងម៉ាត់និងវិធីសាស្ត្រសង្គ្រាមឧទ្ទាមថ្មីពួកគេមុខជាទទួលបាន
ជោគជ័យ ។ សេចក្តីក្លាហានរបស់ពួកគេបានធ្វើអោយយុទ្ធនាការ “មហាដំណើរ” ក្លាយ
ជារឿងព្រេងជាក់ស្តែងដ៏ល្បីល្បាញមួយហើយដែលនៅមានជីវិតរស់រវើករហូតដល់សព្វថ្ងៃក្នុងទំព័រប្រវត្តិសាស្ត្រចិន ។ គឺនៅខេត្តយេណាននេះហើយដែលម៉ៅបានចាប់ផ្តើមបង្កើតយុទ្ធសាស្ត្រថ្មីដែលជាបណ្តើរៗត្រូវបានគាត់យកទៅប្រើសំរាប់គ្រប់គ្រងប្រទេសជាតិ ។ លោកបានបញ្ចូនកម្មាភិបាលកុម្មុយនិស្តចុះទៅទីជនបទដើម្បីអប់រំបំពាក់បំប៉នស្មារតីកសិករ ។ លោកបានបង្កើតសាលារៀនសំរាប់ក្មេងៗនិងផ្សព្វផ្សាយគំនិតស្តីពីការបែងចែកការងារនិងទ្រព្យធន ។
សំខាន់បំផុតនាពេលនេះ គឺម៉ៅបានបង្រួបបង្រួមប្រជាជនខេត្តយេណាននិងក្រោយមកនៅបណ្តាខេត្តជុំវិញនៅក្នុងការធ្វើសង្គ្រាមមួយប្រឆាំងនឹងកងទ័ពឈ្លានពានជប៉ុន ។ នៅដើមឆ្នាំ១៩៣១ជប៉ុនបានចាប់ផ្តើមមានប្រៀបលើភាពទន់ខ្សោយរបស់ចិន ជាពិសេសសង្គ្រាមរវាងកងកំលាំងគូមីនតាង និងពួកកុម្មុយនិស្ត ។ រឿងនេះនឹងមានវគ្គបន្តទៀត ៕ កែសម្រួលដោយ ៖ សុឃាក់
បញ្ជាក់ ៖ នេះគឺ វគ្គទី១ មេដឹកនាំចិនដែលផុសចេញពីគ្រួសារកសិករ
វគ្គទី២ ស្នេហាដំបូងរបស់ម៉ៅ សេទុង
វគ្គទី៣ ម៉ៅ សេទុង និងការប្រកាសកាត់សក់កំប៉ោយចេញ
វគ្គទី៤ សម្រាប់ម៉ៅ សេទុង ការដណ្តើមបេះដូងកសិករ គឺជាផ្លូវឆ្ពោះទៅការគ្រប់គ្រងអំណាច
ពងបែកមាត់ គឺជាដំបៅដែលជាធម្មតាលេចឡើងលើអញ្ចាញធ្មេញ អណ្ដាត និងកៀនបបូរមាត់។ ទោះជាយ៉ាងណាកុំបារម្ភពេក! ក៏ព្រោះអ្នកអាចដោះស្រាយបញ្ហាពងបែកមាត់បានយ៉ាងងាយជាមួយ...
ខេត្តស្វាយរៀង ៖ លោកគង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានដឹកនាំក្រុមអ្នកអនុវត្តសាលក្រុមនៃសាលាដំបូងខេត្តស្វាយរៀង នារសៀលថ្ងៃទី១១ ធ្នូ...
រាជធានីភ្នំពេញ ៖ អ្នកនាង កែវ ពេជ្រពិសី បានបាត់វត្តមានពីសិល្បៈអស់ច្រើនខែ ស្របពេលងាកទៅពង្រឹងមុខជំនួញ និងមើលថែទាំម្តាយដែលរងជំងឺរហូតលាចាកលោក។ មកទល់ពេលនេះ...
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ស្ដ្រីម្នាក់ទើបសម្រាលកូនបានជាង១ខែ ត្រូវបានប្ដីវាយ និងចុះទៅចោលដោយទុកឲ្យប្រពន្ធ និងកូនរស់នៅរកតែបាយហូបមិន...
កូនសិស្សហ្វីលីពីនមួយក្រុម បានមានគំនិតប្រែក្លាយអាចម៍ឆ្កែដែលជុះនៅទីសាធារណឲ្យក្លាយទៅជាឥដ្ឋ ដើម្បីធ្វើឲ្យទីក្រុងស្អាតផង និងដើម្បីកាត់បន្ថយការចំណាយសំណង់...
ក្រុមហ៊ុនមួយរបស់អាមេរិក បានធ្វើអោយបុគ្គលិករំភើបរហូតដល់ស្រក់ទឹកភ្នែក ដោយបានប្រកាសចែកលុយចំនួន១០លានដុល្លារដល់បុគ្គលិកជិត១០០នាក់ នៅក្នុងពិធីជប់លៀងមួយ ...
ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងបានអោយដឹងកាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នេះថា ក្នុងឱកាសនាំយកខ្លែងឯកនៃមន្ទីរ...
ទ្រឹស្តីពុទ្ធសាសនាតែងប្រដៅមនុស្សមិនឱ្យបៀតបៀនគ្នា មិនឱ្យចាក់ដោតគ្នា មិនឱ្យចងពៀរគ្នា និងចង្អុលបង្ហាញផ្លូវណាដែលជាប្រយោជន៍នាំឱ្យសព្វសត្វបានសុខក្នុងលោក...
រាជធានីភ្នំពេញ ៖ អតីតកីឡាករប្រដាល់សេរីម្នាក់ បែរក្លាយជាចោរលួចរថយន្ត ហើយត្រូវបានកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឈានដល់ការ...
រាជធានីភ្នំពេញ ៖ ដើម្បីលើកកម្ពស់គុណភាពការងារព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់រួម ឬអារ៉ាប់អេមីរ៉េតនឹងចុះអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យការងារ និង...
តាមទ្រឹស្តីព្រះពុទ្ធសាសនាលោកឱ្យត្រិះរិះពិចារណាឱ្យស្គាល់របស់ល្អ ឬអាក្រក់ដោយឧបាយដែលត្រូវ គឺត្រិះរិះដោយវិចារណញ្ញាណ ដោយបញ្ញាយ៉ាងសុខុម ពោលគឺកាលបើបានស្តាប់...
ខេត្តកំពង់ស្ពឺ ៖ រមណីយដ្ឋាន «ទេ ទឹកពុះ» ជាកន្លែងទេសចរមួយមានប្រវត្តិ និងរឿងដំណាលជាយូរលុងណាស់មកហើយ ពាក់ព័ន្ធនឹងរឿងដំណាលរបស់សេដ្ឋីម្នាក់មានទ្រព្យស្តុកស្តុម្ភ តែ...
រាជធានភ្នំពេញ៖ ប្រទេសដែលផ្តល់នូវកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ ឬហៅថា(Generalized System of Preferences/GSP) របស់សហរដ្ឋអាមេរិកដែលផ្តល់ដល់ប្រទេសកម្ពុជា ឬបណ្តាប្រទេសផ្សេងទៀត គឺ...
ប្រទេសស៊ីលី ៖ ខណៈដែលយន្តហោះមិនទាន់ត្រូវ បានរកឃើញនៅឡើយនោះ អ្នកជំនាញខ្លះបាន លើកឡើងថា យន្តហោះយោធាស៊ីលីធុន C-130 ដែលផ្ទុកមនុស្ស៣៨នាក់ ទំនងជាធ្លាក់នៅក្នុង...
រាជធានីភ្នំពេញ ៖ ទីក្រុងប៉ោយប៉ែតអតីតកាលគេដឹងថាជាទីលានសមភូមិក្តៅមួយតែមកដល់ពេលនេះបានក្លាយជាតំបន់សេដ្ឋកិច្ចពិសេសជាយដែនសំខាន់មួយសម្រាប់ទាក់ទាញបណ្តា...
រាជធានីភ្នំពេញ ៖ តារាចម្រៀងលោក សុះ ម៉ាច បានអះអាងថា រហូតមកទល់ពេលនេះខ្លួននៅមិនទាន់រកឃើញកូនខ្លួនណាម្នាក់អាចស្នងសិល្បៈចម្រៀងពីរូបលោកឡើយ បើទោះបីជាលោកមានកូន...
ខេត្តប៉ៃលិន ៖ នារដូវប្រមូលផលស្រូវនិងកសិផលមួយចំនួនទៀតបានឈានមកដល់ តែកសិករបែរជាបង្ហាញនូវក្តីបារម្មណ៍ទៅវិញ បន្ទាប់ពីតម្លៃស្រូវ តម្លៃម្រេចខ្មៅបានធ្លាក់...
ក្រុងហាណូយ-វៀតណាម ៖ ខណៈជម្លោះ ដែនទឹកជាមួយចិននៅសមុទ្រចិនខាងត្បូងបន្តអូសបន្លាយ វៀតណាមត្រូវបានគេមើលឃើញថា បានបង្កើនសមត្ថភាពយោធារបស់ខ្លួនកាន់តែខ្លាំង តាមរយៈ...
រាជធានីភ្នំពេញ ៖ ក្រោយការចាកចេញរបស់ជនជាតិចិនមួយចំនួនធំពីប្រទេសកម្ពុជា ជាពិសេសជនជាតិចិនដែលប្រកបអាជីវកម្មល្បែងអនឡាញនោះ ធ្វើអោយប្រជាជនដែលទទួលផលពីវត្តមាន...
រាជធានីភ្នំពេញ ៖ កម្មវិធីប្រកួតកីឡាប្រដាល់ «កម្ពុជា សង្វៀនគុនខ្មែរ» ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម បានឈានចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពី...