ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហា​របស់​ម៉ៅ​ និង​ឥ​ទ្ឋិ​ពល​លើ​នយោបាយ

4 ឆ្នាំ មុន

ជៀង​កៃ​ចៀក​បាន​សន្យា​កំចាត់​ពួក​កុ​ម្មុ​យ​និ​ស្ត​ចោល​មុន​ការពារ​ប្រទេស​ទល់​នឹង​ការ​ឈ្លានពាន​របស់​ជប៉ុន ។ តែ​ម៉ៅ​យល់​ឃើញ​ផ្សេង​ដោយ​លោក​បាន​អំពាវនាវ​អោយ​ប្រជាជន​ចិន​ងើបឡើង​ប្រឆាំង​នឹង​ប្រឆាំង​នឹង​ជប៉ុន​សំរាប់​ប្រយោជន៍​ប្រជាជាតិ​ទាំងមូល ។ ស្នេហា​របស់​ម៉ៅ​ និង​ឥ​ទ្ឋិ​ពល​លើ​នយោបាយ ក្រោយ​នាង​យ៉ាង​ស្លាប់​ទៅ ម៉ៅ​បាន​រៀប​ការ​ជាមួយ​នារី​ទ័ព​ឈ្លប​អាយុ​១៧​ឆ្នាំ​ម្នាក់ឈ្មោះ​ហ៊ឺ ជឺ​ចេ​ន ។…

ជៀង​កៃ​ចៀក​បាន​សន្យា​កំចាត់​ពួក​កុ​ម្មុ​យ​និ​ស្ត​ចោល​មុន​ការពារ​ប្រទេស​ទល់​នឹង​ការ​ឈ្លានពាន​របស់​ជប៉ុន ។ តែ​ម៉ៅ​យល់​ឃើញ​ផ្សេង​ដោយ​លោក​បាន​អំពាវនាវ​អោយ​ប្រជាជន​ចិន​ងើបឡើង​ប្រឆាំង​នឹង​ប្រឆាំង​នឹង​ជប៉ុន​សំរាប់​ប្រយោជន៍​ប្រជាជាតិ​ទាំងមូល ។

ស្នេហា​របស់​ម៉ៅ​ និង​ឥ​ទ្ឋិ​ពល​លើ​នយោបាយ

ក្រោយ​នាង​យ៉ាង​ស្លាប់​ទៅ ម៉ៅ​បាន​រៀប​ការ​ជាមួយ​នារី​ទ័ព​ឈ្លប​អាយុ​១៧​ឆ្នាំ​ម្នាក់ឈ្មោះ​ហ៊ឺ ជឺ​ចេ​ន ។ គ្រាមួយ​នោះ​នាង​បាន​ជម្លៀស​ម៉ៅ​អោយ​គេច​ផុត​ពី​គ្រោះថ្នាក់ គឺ​គ្រានោះ​ហើយ​ដែល​ពន្លក​ស្នេហ៍​អ្នក​ទាំង​ពីរ​បាន​ចាប់ផ្តើម​ឡើង តែ​មុខរបួស​ដ៏​ធ្ងន់ធ្ងរ​និង​ទុក្ខ​លំបាក​វេទនា​ទាំងឡាយ​ដែល​នាង​បាន​ឆ្លងកាត់ បាន​បង្ខំ​អោយ​នាងបាត់បង់​អស់​នូវ​តុល្យភាព​ខាង​ស្មារតី ។ ម៉ៅ និង​ហ៊ី​ជឺ​ចេ​ន​បាន​ឈ្លោះ​ទាស់ទែង​គ្នា​ជា​ខ្លាំងដោយ​ប្រភព​ខ្លះ​ថា​មក​ពី​ម៉ៅ​លួច​ទៅ​ទាក់ទង​ជាមួយ​និស្សិត​មហាវិទ្យាល័យ​អាយុ២៦​ឆ្នាំ នាង​វូ​ក្វា​ន់​ហ៊ុយ ។ ប្រហែលជា​ខ្លាច​នាង​ហ៊ឺ​បង្ករឿង​អោយ​កាន់តែ​ធ្ងន់ធ្ងរ​គណៈ ក​ម្មា​ធិ​កា​រម​ជ្ឈឹ​ម​បក្ស​បា​នប​ញ្ចូ​ន​នាង​ទៅ​ព្យាបាល​ជម្ងឺ​ឡប់សតិ​នៅ​ក្រុង​មូ​ស្គូ ។

ក្រោយ​នាង ហ៊ឺ​ជឺ​ចេ​ន​និង​វូ​ក្វា​ន់​ហ៊ុយ ម៉ៅ​បាន​បេតី​លើ​នាង​ជាង​ឈិ​ញ​ដ៏​ស្រស់​ផូរផង់ ។ ឆ្នាំ​១៩៣៨ ជាង​ឈិ​ញ​(​ឈ្មោះ​ដើម​លី​យី​ង​ហ៊ឺ និង​នាម​ក្នុង​តួល្ខោន​ឡាន​ភីង​) ដែល​ទើប​អាយុ​២៤​ឆ្នាំជា​សិល្ប​ការិនី​ផ្នែក​ល្ខោន ។ ជួន​ពេល​នោះ​រឿងល្ខោន “​បូជា​ឈាម​នៅ​ស៊ា​ង​ហៃ​” របស់​នាង បាន​ទាក់ទាញ​ថ្នាក់ដឹកនាំ​បក្ស​ជា​ច្រើន​រូប​ចូល​ទស្សនា ឯ​ម៉ៅ​ក៏​មានមុខ​នៅ​ទីនោះដែរ ។ ក្រោយមក​ម៉ៅ​ក៏​មានការ​ទាក់ទង​ជាមួយ​ជាង​ឈិ​ញ​យ៉ាង​ជិត​សិ្ន​ទ្ធ ហើយ​បន្ទាប់ មក​ទៀត​អ្នក​ទាំង​ពីរ​ក៏​រៀប​ការ​នឹង​គ្នា​នៅ​ឆ្នាំ​១៩៣៩ ។

មុន​ពេល​រៀប​ការ​បក្ស​បាន​ដាក់​លក្ខខណ្ឌ​មិន​អោយ​ជាង​ឈិ​ញ​លូកលាន់​ក្នុង​កិច្ច
ការ​នយោបាយ​ទេ តែ​សិល្ប​ការិនី​ក្រីក្រ​រូប​នេះ​មាន​មហិច្ឆតា​ធំ​ក្នុង​ការ​ស្វែងរក​តួនាទី
ប្រកបដោយ​កិត្យានុភាព​ខ្ពស់​នៅ​លើ​គ្រែ​ដែក​របស់​បុរស​ដែល​មាន​អំណាច​ខ្ពស់​ៗ ។ នាង
អាច​ជា​មេគំនិត​បដិវត្តន៍វប្បធម៌​ដ៏​វិនាស​ហិនហោច​របស់​ម៉ៅ ។ រយៈពេល​ក្រោយមក​នាង
បាន​ចូលរួម​ជាមួយ “​បក្ស​ខិលខូច​ទាំង​បួន​”​។​ដោយ​ពុំ​ពេញចិត្ត​នឹង​ភាព​លោភលន់​របស់​នាង ទីបំផុត​ម៉ៅ និង​ឈាង​បាន​លែងលះ​គ្នា​នៅ​ឆ្នាំ​១៩៧៣ ។

ចិន និង​ជម្លោះជាតិសាសន៍​ឯង​ដ៏​អូស​បន្លាយ
ឆ្នាំ​១៩៤១​យន្តហោះ​ជប៉ុន​បាន​ធ្វើការ​វាយប្រហារ​ដ៏​គួរ​អោយ​ភ្ញាក់ផ្អើល​ទៅ​លើមូលដ្ឋាន​កងទ័ពជើងទឹក​អា​មេ​រិ​ក​នៅ​កំពង់​ផែ​ភៀ​ល ហា​ប៊័រ​កើ​ហា​វ៉ៃ​បណ្តាល​អោយអា​មេ​រិ​ក​ខូចខាត​យ៉ាងដំណំ ។ គ្រា​ណោះ​អា​មេ​រិ​កបាន​រួម​គ្នា​ជាមួយ​អង់គ្លេស​និង​បារាំង​ជួយចិន​ដើម្បី​កំចាត់​ជប៉ុន ។ ក្នុង​អំឡុង​សង្គ្រាមលោក​លើក​ទី​ពីរ ម៉ៅ​បាន​ពង្រឹង​កងទ័ព​របស់លោក​យ៉ាង​ខ្លាំង ហើយ​ដណ្តើម​ការ​ត្រួតត្រា​នៅ​ភាគ​ខាងជើង​ប្រទេស​ចិន ។ រហូត​ដល់ពេល​ចប់​សង្គ្រាមលោក​មាន​ទ័ព​ជាង​មួយ​លាន​នាក់​ក្នុង​ដៃ​រួច​ជា​ស្រេច ។ ក្នុង​ពេល​ជាមួយ គ្នា​អា​មេ​រិ​កបាន​ទាក់ទាញ​អោយ​ជៀង​កៃ​ចៀក ប្រយុទ្ធ​ប្រឆាំង​នឹង​ជប៉ុន​គឺ​មិនមែន​ពួកកុ​ម្មុ​យ​និ​ស្ត​ទេ ។ ដូច្នេះ​ម៉ៅ​និង​ជៀង​បាន​បង្កើត​ជា​រណសិរ្ស​រួម​មួយ ។ បន្ទាប់​ពី​អា​មេ​រិ​ក​ទម្លាក់គ្រាប់បែកបរមាណូ​លើ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា និង​ណា​ហ្គា​សា​គី​របស់​ជប៉ុន​នៅ​ឆ្នាំ​១៩៤៥​ជប៉ុន​បាន​ចុះចាញ់​សង្គ្រាម ។

ជា​លើក​ដំបូង​ហើយ​ដែល​ម៉ៅ និង​ជៀង​បាន​អង្គុយ​និយាយ​ទល់មុខ​គ្នា​ដើម្បី​ស្វែងរកច្រក​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​តែ​ការ​ពិភាក្សា​ត្រូវ​បរាជ័យ ។ នៅ​ឆ្នាំ​១៩៤៦​សង្គ្រាមស៊ីវិលដ៏​បង្ហូរឈាម​មួយ​បាន​ផ្ទុះ​ឡើង​នៅ​ប្រទេស​ចិន ។ ដូច​ពាក្យ​ដែល​ម៉ៅ​បាន​ពោល​កាលពី​ឆ្នាំមុន​ថា “​ជន​កុ​ម្មុ​យ​និ​ស្ត​គ្រប់​រូប​ត្រូវ​ច្បាម​ជាប់​ការ​ពិត​ដែល​ថា​អំណាច​នយោបាយ​ដុះ​ចេញពី​ចុង​កាណុង​” ។ ការ​វាយ​ប្រយុទ្ធ​រវាង​ជាតិ​សាសន៍​ឯង​បាន​អូស​បន្លាយ​អស់​រយៈពេល​៤​ឆ្នាំ ។ រឿងនេះនឹងមាននៅផ្សាយជូនវគ្គបន្តទៀត ៕ កែសម្រួលដោយ ៖សុឃាក់

បញ្ជាក់៖ នេះវគ្គទី១ មេដឹកនាំ​ចិន​ដែល​ផុស​ចេញពី​គ្រួសារ​កសិករ

វគ្គទី២ ស្នេហា​ដំបូង​របស់​ម៉ៅ សេ​ទុង

វគ្គទី៣ ម៉ៅ សេ​ទុង និង​ការ​ប្រកាស​កាត់សក់​កំប៉ោយ​ចេញ

វគ្គទី៤ សម្រាប់​ម៉ៅ សេ​ទុង ការ​ដណ្តើម​បេះដូង​កសិករ ​គឺជា​ផ្លូវ​ឆ្ពោះទៅ​ការ​គ្រប់គ្រង​អំណាច

វគ្គទី៥ មហា​ដំណើរ​ថ្មើ​ជើង​ដ៏​ល្បីល្បាញ​ក្នុង​ប្រវត្តិសាស្ត្រ​ចិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ