ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ៅ​សេ​ទុង ​និង​ការ​លេង​សន្លឹក​បៀរ​អា​មេ​រិ​ក

4 ឆ្នាំ មុន

បញ្ហា​បន្ទាន់​គឺថា​ត្រូវ​គ្រប់គ្រង​កងទ័ព​របៀប​ណា ? ម៉ៅ​ភ័យ​ខ្លាចក្រែង​លី​ន​ពា​វ​ដែល​ជារដ្ឋមន្ត្រី​ការពារ​ប្រទេស​ចិន​ប្រើប្រាស់​កងទ័ព​របស់​ខ្លួន​សំរាប់​នាំ​ធ្វើ​បដិវត្តន៍​ដណ្តើមត្រួតត្រា​រដ្ឋាភិបាល ។ ម៉ៅ​មាន​មតិ​ថា “​គណបក្ស​គ្រប់គ្រង​អាវុធ អាវុធ​ពុំ​ត្រូវ​យក​មក​គ្រប់គ្រង​គណបក្ស​ទេ​” គេ​មិនដឹង​ថា តើ​លី​ន​ពា​វ​មាន​គំរោង​ក្បត់​ធ្វើឃាត​ម៉ៅ​ដែរ​ឫ​អត់​តែ​ម៉ៅ ពេល​នោះ​បាន​ប្រកាស​ថា​លី​ន​ពា​វ​បាន​ស្លាប់​នៅ​ក្នុង…

បញ្ហា​បន្ទាន់​គឺថា​ត្រូវ​គ្រប់គ្រង​កងទ័ព​របៀប​ណា ? ម៉ៅ​ភ័យ​ខ្លាចក្រែង​លី​ន​ពា​វ​ដែល​ជារដ្ឋមន្ត្រី​ការពារ​ប្រទេស​ចិន​ប្រើប្រាស់​កងទ័ព​របស់​ខ្លួន​សំរាប់​នាំ​ធ្វើ​បដិវត្តន៍​ដណ្តើមត្រួតត្រា​រដ្ឋាភិបាល ។ ម៉ៅ​មាន​មតិ​ថា “​គណបក្ស​គ្រប់គ្រង​អាវុធ អាវុធ​ពុំ​ត្រូវ​យក​មក​គ្រប់គ្រង​គណបក្ស​ទេ​” គេ​មិនដឹង​ថា តើ​លី​ន​ពា​វ​មាន​គំរោង​ក្បត់​ធ្វើឃាត​ម៉ៅ​ដែរ​ឫ​អត់​តែ​ម៉ៅ ពេល​នោះ​បាន​ប្រកាស​ថា​លី​ន​ពា​វ​បាន​ស្លាប់​នៅ​ក្នុង គ្រោះ​ថា្ន​ក់​ធ្លាក់​យន្តហោះ​នៅ​ប្រទេស ម៉ុង​ហ្គោ​លី​ក្នុង​ពេល​ដែល​គាត់​ត្រូវ​គេ​សន្មត​ថា កំពុង​ព្យាយាម​រត់គេច​ខ្លួន​ទៅ​រុ​ស្សី ។ អ្វី​ដែល​ជា​ការ​ពិត​ប្រហែលជា​មាន​មនុស្ស​តិច​ណាស់​បានដឹង ។

ម៉ៅ​សេ​ទុង ​និង​ការ​លេង​សន្លឹក​បៀរ​អា​មេ​រិ​ក

មិនយូរ​ប៉ុន្មាន​ម៉ៅ​បាន​សំរេចចិត្ត​ពង្រឹង​ទំនាក់ទំនង​ជាមួយ​គូប្រជែង​របស់ខ្លួន គឺ​សហភាព​សូ​វៀត​និង​សហរដ្ឋអាមេរិក ។ នៅ​ក្នុង​កាយវិការ​មួយ​ដែល​ធ្វើ​អោយ​ពិភពលោក​ភ្ញាក់ផ្អើល ម៉ៅ​សេ​ទុង​ក្នុង​ទឹកមុខ​ញញឹម​ពព្រាយ​បាន​ស្វាគមន៍​ប្រធានាធិបតី​អា​មេ​រិ​ក រី​ឆាត និ​ច​សុ​ន​នៅ​ត្រូវ​ប៉េ​នា​ឆ្នាំ​១៩៧២ ។ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ម៉ៅ​បាន​និយាយបរិហារ​អា​មេ​រិ​កថា​ជា​មហាសត្រូវ​បដិវត្តន៍ ។ ពួក​ប្រឆាំង​ក្រហម​ធ្លាប់​ទាត់​ធាក់​និង​យកកាំបិត​ចំពុះទុង​ចាត់​រូប​ទីងមោង​អា​មេ​រិ​ក ។ ឯ​កូនប្រុស​បង្កើត​របស់​ម៉ៅ​បាន​បាត់បង់​ជីវិតក្នុង​ការ​វាយ​ប្រយុទ្ធ​ប្រឆាំង​អា​មេ​រិ​ក​នៅ​ក្នុង​សង្គ្រាម​កូរ៉េ ។

ឥឡូវ​វា​ច្បាស់​ណាស់​ថា​លោក​ត្រូវការ​ពេលវេលា​សំរាប់​ស្ថាបនា​សេដ្ឋកិច្ច​និង​ពង្រឹង​កងទ័ព​ចិន​ឡើង​វិញ ឯ​អា​មេ​រិ​ក​យ៉ាង​ហោច​ណាស់​ក៏​អាច​ជួយ​ទប់​ការ​វាតទី​របស់​រុ​ស្សី​បានដែរ ។ ក្រោយ​ដំណើរ​ទស្សនកិច្ច​នៅ​ចិន ប្រធានាធិបតី​អា​មេ​រិ​កនិច​សុ​ន​បាន​ប្រកាស​ថា ការ​ធ្វើ​ដំណើរ​ទៅ​ទីនោះ​គឺ​ដើម្បី “​លេង​សន្លឹក​បៀ​ចិន​” ។ តែ​ការ​ពិត​គំនិត​មិត្តភាព​បាន​ចាប់ផ្តើម​កើត​មាន​សំរាប់​ម៉ៅ ។ សំរាប់​ម៉ៅ វា​ក៏​ជា​បញ្ហា “​លេង​សន្លឹក​បៀ​អា​មេ​រិ​ក​”​ដែរ ។ តែជា​លទ្ធផល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បាន​ចាប់ផ្តើម​លូតលាស់​សន្សឹម​ៗ ។

ជីវិត​ចុង​ក្រោយ​របស់​ម៉ៅ សេ​ទុង

បន្ទាប់​ពីរ​ដំណើរ​របស់​និ​ច​សុ​ន​រួច​មក ម៉ៅ​បាន​ចាប់ផ្តើម​បន្ថយ​ការងារ​ផ្ទា​ស់​ខ្លូ​ន ។ លោកលែង​ធ្វើការ​ពី​១២​ទៅ​១៤​ម៉ោង​ក្នុង​១​ថ្ងៃ ដូច​ជា​អង្គុយ​សំកុក​អាន​រហូត​ដល់​យប់​ជ្រៅក្រោយ​ពី​ការងារ​ដ៏​នឿយហត់​នៅ​ពេល​ថ្ងៃ​ទៀត​ហើយ ។ នៅ​អាយុ​៨០​ឆ្នាំ​លោក​បានដឹង​ខ្លួនថា​អវសាន​នៃ​ជីវិត​របស់​លោក​ជិត​ឈាន​ចូល​មក​ដល់​ហើយ ។ សម្តី​របស់​គាត់​ចាប់ផ្តើម​ញ័រឯមុខ​ឡើង​ជ្រូ​ញ ។ ជា​បណ្តើរ​ៗ​លោក​បាន​ប្រគល់​ភារកិច្ច​ប្រចាំ​ថ្ងៃ​ក្នុង​រដ្ឋាភិបាល​ទៅ អោយមិត្ត​ចាស់​តាំងពី​ជំនាន់ “​មហា​ដំណើរ​”​ម្នាក់​ទៀត​កាន់​ជំនួយ គឺ​លោក​ជូ​អេ​ន ឡាយ ។ ទន្ទឹមនឹង​អស់​ស​ង្ឈឹ​ម​ដោយសារ​តែ​បរាជ័យ​នៃ​បដិវត្តន៍វប្បធម៌ ម៉ៅ​ក៏​បារម្ភ​ពី​អ្វី​ដែល​នឹងកើត​មាន​ឡើង​ក្រោយ​ពេល​លោក​ស្លាប់​ទៅ​ដែរ ។ ក្នុង​កំណាព្យ​មួយ​ជូន​លោក​ជូ​អេ​ន​ឡាយម៉ៅ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ថាៈ

-ឥឡូវ​ប្រទេស​ជាតិ​បាន​ក្លាយជា​ក្រហម តើ​នរណា​នឹង​ទៅ​ជា​អ្នក​ការពារ​វា ? បេស​កម្ម
មិន​ទាន់​បញ្ចប់​របស់​យើង​អាច​ត្រូវការ​ពេល​រាប់​ឆ្នាំទៅ​មុខ​ទៀត ។

-ការ​តស៊ូ​ធ្វើ​អោយ​អស់​កាយពល ឯ​សក់់​យើង​កាន់តែ​ស ។ អ្នក​និង​ខ្ញុំ​ជា​មិត្ត​ចាស់​តើ​យើង
គ្រាន់តែ​អាច​សំឡឹង​មើល​សមិទ្ធផល​របស់​យើង​របូត​របេះ​ទៅ​ឬ ? នៅ​ខែមករា ១៩៧៦ លោក​ជូ​អេ​ន ឡាយ បាន​ទទួលមរណភាព ។ ម៉ៅ​សេ​ទុង​ក៏​លាចាកលោក​យើង​នេះ​ទៅ​ទៀត​នៅ​ថ្ងៃ​៩ កញ្ញា​ក្នុង​ឆ្នាំ​១៩៧៦​ដដែល ។ ចាប់ពី​លែងលះ​ជាមួយ​នាង ឈិ​ញ​ម៉ៅ មាន​នារី​ក្មេង​ៗ​ពីរ​នាក់​នៅ​មើលថែ​ទាំ​រហូត​ដល់​ថ្ងៃ​លោក​ស្លាប់ ។ ក្រោយ​មរណភាព​របស់​ម៉ៅ​ការ​តស៊ូ​អំណាច​មួយ​បាន​កើតឡើង ។ រឿងនេះនឹងមានផ្សាយជូននៅវគ្គបន្តទៀត ៕ កែសម្រួលដោយ ៖ សុឃាក់

បញ្ជាក់ ៖ នេះវគ្គទី១ មេដឹកនាំ​ចិន​ដែល​ផុស​ចេញពី​គ្រួសារ​កសិករ

វគ្គទី២ ស្នេហា​ដំបូង​របស់​ម៉ៅ សេ​ទុង

វគ្គទី៣ ម៉ៅ សេ​ទុង និង​ការ​ប្រកាស​កាត់សក់​កំប៉ោយ​ចេញ

វគ្គទី៤ សម្រាប់​ម៉ៅ សេ​ទុង ការ​ដណ្តើម​បេះដូង​កសិករ ​គឺជា​ផ្លូវ​ឆ្ពោះទៅ​ការ​គ្រប់គ្រង​អំណាច

វគ្គទី៥ មហា​ដំណើរ​ថ្មើ​ជើង​ដ៏​ល្បីល្បាញ​ក្នុង​ប្រវត្តិសាស្ត្រ​ចិន

វគ្គទី៦ ស្នេហា​របស់​ម៉ៅ​ និង​ឥ​ទ្ឋិ​ពល​លើ​នយោបាយ

វគ្គទី៧ ការ​កកើតសាធារណរដ្ឋ​ប្រជាមានិត​ចិន

វគ្គទី៨ បដិវត្តន៍វប្បធម៌​ចិន : ហេតុ​អ្វី​បាន​កើត​មាន​ហើយ​នាំ​មក​នូវ​ផលវិបាក​អ្វី ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ