ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករ​វ័យក្មេង​៣នាក់​ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ​​ឃា.តកម្ម​ដោយ​អំពើ​រំលោ.ភ​សេ.ពសន្ថវៈ ប្រគល់​ឱ្យ​ចៅក្រម​ឃុំខ្លួន ប្រឈម​ជាប់គុ.ក​មួយ​ជីវិត​

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥ លោក​ឆាយ ហុង ព្រះរាជអាជ្ញា​រង​និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥ លោក​ឆាយ ហុង ព្រះរាជអាជ្ញា​រង​និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា សំណុំរឿង​ឃាតក​វ័យក្មេង​៣ នាក់ ពាក់​ពន្ធ​ករណី​រំលោភ​សម្លាប់​ក្មេង​ស្រី​ម្នាក់​នៅ​ក្នុង​បន្ទប់ទឹក ត្រូវ​បាន​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ លើ​ជនសង្ស័យ​ពី​បទ​. ឃាតកម្ម ដោយ​អំពើ​រំលោភ​សេពសន្ថវៈ តាម​មាត្រា ២០៥ នៃ​ក្រមព្រហ្មទណ្ឌ ។

យោង​តាម​ការ​ចោទប្រកាន់​លើ​មាត្រា​២០៥”​បទ​ឃាតកម្ម​ដោយ មាន​ទារុណកម្ម អំពើ​ឃោ​ឃៅ ឬ​អំពើ​រំលោភ​សេពសន្ថវៈ ឃាតកម្ម​ដែល​កើត​ក្នុង​ពេល ឬ​ក្រោយ​ពេល​ប្រព្រឹត្ត​អំពើ​ទារុណកម្ម អំពើ​ឃោ​ឃៅ ឬ​រំលោភ​សេពសន្ថវៈ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់ មួយ​ជីវិត​” ។ ក្រោយ​ពី​បញ្ចប់​ការ​ស៊ើបសួរ សំណុំរឿង​ជនសង្ស័យ​ទាំង​៣ នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ដើម្បី​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដោយ​រង់ចាំ​បើក​សវនាការ​កាត់ ទោស​ទៅ​តាម​ផ្លូវច្បាប់ ។

ឃាតករ​វ័យក្មេង​៣ នាក់​នោះ​មាន ៖
១-ឈ្មោះ ទៀន ផា​រ៉ែត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ភូមិ​ឌួ​ង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ជា​អ្នក​រួមគំនិត ។ ២-​ឈ្មោះ បូ ឧត្តម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ភូមិ​ឌួ​ង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ជា​អ្នក​រួមគំនិត និង៣-​ឈ្មោះ សុខ ច័ន្ទ​សុវណ្ណ​សេង ភេទ​ប្រុស អាយុ​១៨ ឆ្នាំ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ភូមិ​ឌួ​ង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។

សូម​ជម្រាប​ថា ករណី​ឃាតករ​៣ នាក់ ដែល​បាន​ចាប់រំលោភ​សេពសន្ថវៈ ហើយ​រឹត​ក​សម្លាប់​ក្មេង​ស្រី​នៅ​ក្នុង​បន្ទប់ទឹក​សាលា​បឋម សិក្សា​វត្ត​ក្រួស ប្លន់​យក​ខ្សែ​ក​និង​ទូរស័ព្ទ ត្រូវ​បាន​អធិការដ្ឋាន​នគ របាល​ខណ្ឌ​ព្រែក​ព្នៅ ឃាត់ខ្លួន​និង​ធ្វើ​សន្និសីទកាសែត​បង្ហាញ​មុខជា​សាធារណៈ កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៥ ។​ 

​លោក​វរសេនីយ៍ឯក សុខ ហេង អធិការ​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ បានឱ្យ​ដឹង​ថា ដោយ​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំ ពេញ អធិការដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ សូម​ធ្វើការ​បង្ហាញមុខ​ឃាតករ​ចំនួន​៣​នាក់​នៅ​ក្នុង​ករណី​ឃា​កម្ម ដោយ​មាន​ទារុណកម្ម​ឃោរឃៅ ឬ​អំពើ​រំលោភ​សេពសន្ថវៈ​(​យក​ថ្នាំ​ងងុយដេក​ដាក់​ក្នុង​ភេសជ្ជៈ​ឲ្យ​ជន​រង​គ្រោះ​ផឹក ហើយ​រំលោភ​សម្លាប់​ប្លន់​យក​ទ្រព្យសម្បត្តិ​ជន​រង គ្រោះ​) ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២៧ នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៥​នៅ ក្នុង​បន្ទប់ទឹក​សាលា​បឋម​សិក្សា​វត្ត​ក្រួស ស្ថិត​ក្នុង​វត្ដ​ជេស​ដ្ឋា​ឧត្ត ម​ហៅ​វត្ត​ក្រួស ផ្លូវជាតិ​លេខ​៥ ភូមិ​ក្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បន្ទាប់​ពី​កម្លាំង​នគរបាល​សហការ​ប​ង្ក្រា ប​បានជា​បន្តបន្ទាប់ ។​ ​

នៅ​ទីបំផុត​មិន​ដល់​រយៈពេល​១២​ម៉ោង​ផង ឃាតករ​ចាប់រំលោភ​សេពសន្ថវៈ និង​រឹត​ក​សម្លាប់​ក្មេង​ស្រី​ប្លន់​យក​ទ្រព្យសម្បត្តិ​នៅ​ក្នុង​បន្ទប់ទឹក​សាលា​បឋម​សិក្សា​វត្ត​ក្រួស ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ព្រែក​ព្នៅ សហការ​ជាមួយ​កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ន​វែកមុខ​និង​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ចំនួន​៣​នាក់ ។​ ​អ្វីមួយ​ដែល នឹក​ស្មាន​មិន​ដល់​នោះ​គឺ ឃាតករ​ដ៏​ឃោរឃៅ​នេះ​ច្រើន​ជា​ក្មេង​ជំទង់ មាន​អាយុ​ពី​១៥ ឆ្នាំទៅ​១៨ ឆ្នាំ ។ ឃាតករ​៣​នាក់​ដែល​ត្រូវ
បាន​ចាប់ខ្លួន ជា​យុវជន​ធ្លាប់​ស្គាល់​ក្មេង​ស្រី​តាំងពី​ក្មេង​ៗ បាន​ក្លាយទៅជា​ជន​ដៃដល់​រំលោភ និង​សម្លាប់​ជន​រង​គ្រោះ ។​

ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ សហការ​ជាមួយ​កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​អង្គភាព​ការពារ​កុមារ ហៅ​កាត់​ថា CPU បាន​បំបែកសំណុំរឿង​ករណី​ឃាតកម្ម ដោយ​មានការ​ធ្វើ ទារុណកម្ម​យ៉ាង​ឃោរឃៅ ឬ​អំពើ​រំលោភ​សេពសន្ថវៈ​បូក បន្ទាប់​ពី​ពួក​គេ​បាន​យក​ថ្នាំ​ងងុយដេក​លួច​ដាក់​ក្នុង​ភេសជ្ជៈ​ឲ្យ​ជន​រង​គ្រោះ​ផឹក ហើយ​រំលោភ​បូក​បាន​សម្រេច​គ្រប់​គ្នា រួច​សម្លាប់​ប្លន់​យក​ទ្រព្យសម្បត្តិ ពិសេស​ខ្សែ​ក​ដែល​នាង​ពាក់ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​២៧​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៥ នៅ​ក្នុង​បន្ទប់ទឹក​សាលា​បឋម​សិក្សា​វត្ត​ក្រួស ស្ថិត​ក្នុង​វត្ដ​ជេស​ដ្ឋា​ឧត្តម ហៅ​វត្ត​ក្រួស ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ក្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​ដកហូត ទូរស័ព្ទ​ដៃ​ម៉ាក TECNO SPARK ១​គ្រឿង ជា​របស់​ជន​រង​គ្រោះ ទូរស័ព្ទ​ដៃ​ម៉ាក អុ​ប​ប៉ូ​១​គ្រឿង ខ្សែ​នីឡុង​ពណ៌​ស​១​ខ្សែ និង​ម៉ូតូ​ស៊ុ​យ​ហ្សុ​៊​យ​គី​ណិ​ច ពណ៌​ខៀវ ស៊េរី​ឆ្នាំ​២០២៥ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១CL-១១៩០ ។​ 

​សូម​បញ្ជាក់​ទៀត​ថា ក្មេង​ស្រី​រង​គ្រោះ​មានឈ្មោះ វុ​ទ្ធី លី​ណា អាយុ​១៥ ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ភូមិ​ក្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ​  ត្រូវ​បាន​ឃាតករ​ចាប់ រំលោភ និង​រឹត​ក​សម្លាប់​នឹង​ខ្សែ​នីឡុង​នៅ​ក្នុង​បន្ទប់ទឹក និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៥ ខណៈ​អ្នកគ្រូ​ម្នាក់​ចូល​បន្ទប់ទឹក ហើយ​ប្រទះ​ឃើញ​សព​ក្មេង​ស្រី​ដែល​អាក្រាត​កាយ​ល្វែង​ក្រោម ។​     

តាម​ក្រុម​គ្រួសារ​ក្មេង​ស្រី​បានឱ្យ​ដឹង​ថា នាង វុ​ទ្ធី លី​ណា បាន​ឈប់​រៀន​១​ឆ្នាំ​មក​ហើយដោយ​សារ​តែ​ជីវភាព​គ្រួសារ​ក្រីក្រ ។ បន្ទាប់​ពី​ឈប់​រៀន នាង​បាន​ទៅ​ធ្វើការ​ជា​អ្នក​មើល​កូន​ឱ្យ​គេ ។ ដោយសារ ឮដំណឹង​ថា ឪពុក​មិន​ស្រួលខ្លួន នាង​ក៏​មក​ផ្ទះ​បាន​រយៈ​៥ ថ្ងៃ ឪពុក​បាន​ទិញ​ខ្សែ​ក​ប្លា​ទី​ន​១​ខ្សែ​តម្លៃ​ជាង​១០០​ដុល្លារ​ឱ្យ​នាង​ពាក់ ។​ ​

តាម​ក្រុម​គ្រួ​សារបាន​ឲ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​ប្រមា ណ​១២​យប់​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៥ កូនស្រី​បាន​ចេញពី ផ្ទះ តែ​ពុំ​ចាប់អារម្មណ៍ ព្រោះ​កន្លង​មក​នាង​តែងតែ​ទៅ​ដេក​នៅផ្ទះ​មិត្ត​ភ​ក្កិ ។ លុះ​ព្រឹក​ឡើង​ទើប​មានការ​ភ្ញាក់ផ្អើល នៅ​ពេល​អ្នកគ្រូ​ម្នាក់​ចូល​ទៅ​ក្នុង​បន្ទប់ទឹក ហើយ​ប្រទះ​ឃើញ​សព​នាង​នៅ​ទីនោះ ។ បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល ខ្សែ​ក​ប្លា​ទី​ន និង​ទូរស័ព្ទ​១​គ្រឿង​ក៏​បាត់​ដែរ ។​ ​

តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោងជាង​១២ អធ្រាត្រ មាន​មិត្តភក្តិ​នាង​ទូរស័ព្ទ​ហៅ​តាម​គ្រុប​ហ្វេ​ស​ប៊ុ​ក ហើយ​ឃើញ​នាង​លើក និង​និយាយ​តប​ទៅ​វិញ​ថា ខ្លួន​នៅ​ផឹក​សុ​ី​ជាមួយ​មិត្តភក្តិ​ប្រុស​២​នាក់ ។

មិន​នឹក​ស្មានថា មិត្តភក្តិ​នោះ​ជា​ឃាតករ​លួច​ដាក់​ថ្នាំ​ងងុយដេក​ក្នុង​ភេសជ្ជៈ​ឱ្យ​នាង​ផឹក ហើយ​ចាប់​នាង​រំលោភ​រួច​រឹត​ក​សម្លាប់​បែប​នេះ​ឡើយ ។ ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ​មែន ឃាតករ​ត្រូវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ នៅ​វេលា​រសៀល​ថ្ងៃ​ដដែល ៕

អត្ថបទពាក់ព័ន្ធ ៖

មាន​ពន្លឺ​ខ្លះ​ហើយ​ជុំវិញ​ឃា​.​ត​កម្ម​ស​ម្លា​.​ប់​ក្មេង​ស្រី​យកស​.​ព​ទៅ​ដាក់​ក្នុង​បន្ទប់ទឹក​សាលា​បឋម

ទីបំផុត​! នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ឃាត់​បាន​ជនសង្ស័យ​ទាំង​៣​នាក់​ហើយ ករណី​រំ​លោ​.​ភ​ស​ម្លា​.​ប់​ក្មេង​ស្រី​ម្នាក់​នៅ​ក្នុង​បន្ទប់ទឹក

ដាក់​ថ្នាំ​ងងុយដេក​ក្នុង​ភេសជ្ជៈ​ឲ្យ​នាង​ផឹក​ហើយ​រំ​លោ​.​ភ​ស​ម្លា​.​ប់​ប្លន់​យក​ទ្រព្យ សមត្ថកិច្ច​ឃាត់ខ្លួន​៣​នាក់

នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ធ្វើ​សន្និសីទកាសែត​បង្ហាញ​ឃាតករ​៣​នាក់ រំ​លោ​.​ភ​និង​រឹ​.​តក​ស​ម្លា​.​ប់​ក្មេង​ស្រី​ក្នុង​បន្ទប់ទឹក​សាលា​បឋម​សិក្សា​វត្ត​គ្រួ​ស

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ