ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានពន្លឺខ្លះហើយជុំវិញឃា.តកម្មសម្លា.ប់ក្មេងស្រីយកស.ពទៅដាក់ក្នុងបន្ទប់ទឹកសាលាបឋម

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​អាយុ ១៥ ឆ្នាំ​ម្នាក់​ត្រូវ​បាន គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ទាំង​អាក្រាត កាយ​នៅ​ក្នុង​បន្ទប់ទឹក​សាលា​បឋម​សិក្សា​វត្ត​គ្រួ​ស ដែល​គេ​សង្ស័យ​ថា ឃាតករ​រំលោភៈ​សេព​សន្ធ​វៈហើយ​សម្លាប់​យក​សព​ទៅ​ដាក់​ក្នុង​បន្ទប់ទឹក​។ គួររំលឹកថា…

0:00
0:00

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​អាយុ ១៥ ឆ្នាំ​ម្នាក់​ត្រូវ​បាន គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ទាំង​អាក្រាត កាយ​នៅ​ក្នុង​បន្ទប់ទឹក​សាលា​បឋម​សិក្សា​វត្ត​គ្រួ​ស ដែល​គេ​សង្ស័យ​ថា ឃាតករ​រំលោភៈ​សេព​សន្ធ​វៈហើយ​សម្លាប់​យក​សព​ទៅ​ដាក់​ក្នុង​បន្ទប់ទឹក​។ គួររំលឹកថា ប្រទះ​ឃើញ​ស​.​ព​ក្មេ​.​ង​ស្រី​ម្នាក់ ស្លា​.​ប់​ទាំង​អាក្រា​.​ត​កាយ ក្នុង​បន្ទប់ទឹក​សាលា​បឋម​មួយ​កន្លែង

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១​ខែឧសភា​ឆ្នាំ ២០២៥​នៅ​ចំណុច​សាលា​បឋម​សិក្សា​វត្ត​គ្រួ​ស ក្នុងភូមិ​គ្រួ​ស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

ក្មេង​ស្រី ជន​រង​គ្រោះ​ឈ្មោះ​វុ​ទ្ធី លី​ណា​ អាយុ ១៥ ឆ្នាំ​ មាន​លំនៅ​ភូមិ​គ្រួ​ស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​នោះ​មាន​អ្នកគ្រូ​ម្នាក់​បាន​ចូល​បន្ទប់ទឹក​មុនគេ​ស្រាប់តែ​ប្រទះ​ឃើញ​សព​ក្មេង ស្រី​ដេក​ស្លាប់​ទាំង​អាក្រាត​កាយ​ហើយ​ន​ង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​។

តាម​ក្រុម​គ្រួសារ​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​បាន​ឈប់​រៀន​១​ឆ្នាំ​មក​ហើយដោយ​សារ​តែ​ស្ថានភាព​គ្រួសារ​ក្រីក្រ​។​បន្ទប់​ពី​ឈប់​រៀន​ក៍បាន​ទៅ​ធ្វើការ​ជា​អ្នក​មើល​កូន​អោយ​គេ​ហើយ​ឍ​ឮដំណឹង​ថា ឪពុក​មិន​ស្រួលខ្លួន ក៍មក​ផ្ទះ​រយះ​៥​ថ្ងៃ​ប៉ុណ្ណោះ ដោយ​ឪពុក​បាន​ទិញ​ខ្សែ​ក​ប្លា​ក​ទី​ន​តម្លៃ​ប្រមាណ​ជាង​១០០​ដុល្លារ​អោយ​។

តាម​ក្រុម​គ្រួ​សារបាន​ឲ្យ​ដឹង​ទៀត​ថា នៅ​វេលា​ប្រមាណ​ម៉ោង​១២​យប់​ថ្ងៃ​ទី ២០​ខែឧសភា​ឆ្នាំ​២០២៥ ក្មេង ស្រី ជន​រង​គ្រោះ​ក៍បាន​ចាក​ចេញពីផ្ទះ​តែ​ពុំ​ចាប់អារម្មណ៍​ព្រោះ​កន្លង​មក​គាត់​តែងតែ​ទៅ​ដេក​ផ្ទះ​មិត្ត​ភ​ក្កិ​។​លុះ​ព្រឹក​ឡើង​មានការ​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​អ្នកគ្រូ​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​​ប្រ​ទះ​ឃើញ​សព​ដេក​ស្លាប់​តែ​ម្តង​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ភ្ញាក់ផ្អើល​ខ្សែ​ក​ផ្លា​ក​ទី​ន​ទូរស័ព្ទ​មួយ​គ្រឿង​បាន​បាត់​ផង​ដែរ​។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោងជាង​១២​យប់​មាន​មិត្ត​ភ​ក្កិ​ជន​រង​គ្រោះ​បាន​ខ​លតា​ម​គ្រុប ហ្វេ​ស​ប៊ុ​ក​ហើយ​ឃើញ​ជន​រង​គ្រោះ​លើក​និង​ប្រាប់​ថា ខ្លួន​នៅ​ផឹក​ជាមួយ​មិត្ត​ភ័​ក្រ ប្រុស​២​នាក់
មិន​នឹក​ស្មានថា​ព្រឹក​ឡើង​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​សម្លាប់​បែប​នេះ​។​បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​សមត្ថកិច្ច​ជំនាញ​ក៏​បាន​ចុះ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ​។​

នៅ​ក្បែរ​បន្ទប់ទឹក​នោះ​គេ​ឃើញ​ស្បែកជើង ជន​រង​គ្រោះ​និង​ស្បែកជើងផ្ទាត់​ប្រុស​ម្នាក់​ដែល​គេ​សង្ស័យ​ថា ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​ឃាតករ​សម្លាប់ រួច​វាយ​សោរ​រនាំង​ដែក​ចូល​បន្ទប់ទឹក យក​សព​ជន​រង​គ្រោះ​ទៅ​ទុក​ក្នុង​បន្ទប់ទឹក​ទាំង​អាក្រាត​(​ពាក់អាវ​អត់​ខោ​)​។​ទោះបីជា​យ៉ាងណា​គេ​ពុំ​ទាន់​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ឃាតករ​រំលោភ​សម្លាប់​ឬ​យ៉ាងណា​នោះ​ទេ ដោយ​សមត្ថកិច្ច​ជំនាញ​កំពុង​តែ​ធ្វើការ​ត្រួតពិនិត្យ​ ។

​ជុំវិញ​ករណី​ឃាតកម្ម​នេះ​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​ដោយ​ហៅ​អតីត​សង្សារ​ជន​រង​គ្រោះ​និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៅ​សាកសួរ​ដោយ​មាន​ពន្លឺ​ខ្លះ​ៗ​ហើយ ។​ ឃាតករ​អាច​ជា​មិត្ត​ភ័​ក្រ​ឬ​ក៏​ជា​សង្សារ​របស់​ជន​រង​គ្រោះ​តែ​ម្តង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ