ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញស.ព​ក្មេ.ងស្រីម្នាក់ ស្លា.ប់ទាំងអាក្រា.តកាយ ក្នុងបន្ទប់ទឹកសាលាបឋមមួយកន្លែង​

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មាន​បឋមបានឱ្យដឹងថា នៅ​ព្រឹក​នេះ ​ក្មេងស្រីជា​សិស្ស​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក​នៅ​ក្នុង​សាលា​បឋម​សិក្សា​វត្ត​គ្រួ​ស ស្ថិត​នៅ​ក្នុងភូមិ​គ្រួ​ស សង្កាត់​សំរោង ខណ្ឌ​ព្រែក​នៅ​រាជធានី​ភ្នំពេញ​។ ទាក់ទិន​នឹង​ករណី​ខាងលើនេះ​ដែរ…

រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មាន​បឋមបានឱ្យដឹងថា នៅ​ព្រឹក​នេះ ​ក្មេងស្រីជា​សិស្ស​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក​នៅ​ក្នុង​សាលា​បឋម​សិក្សា​វត្ត​គ្រួ​ស ស្ថិត​នៅ​ក្នុងភូមិ​គ្រួ​ស សង្កាត់​សំរោង ខណ្ឌ​ព្រែក​នៅ​រាជធានី​ភ្នំពេញ​។

ទាក់ទិន​នឹង​ករណី​ខាងលើនេះ​ដែរ គេ​ពុំ​ដឹង​ថា​ជា​ករណី​អ្វី​នៅឡើយ​ទេ ប៉ុន្តែគេសង្ស័យថាជាករណីរំលោភហើយសម្លាប់ ដោយសារសភាពសព​ក្មេង​ស្រី​រងគ្រោះរូប​នោះ​ត្រូវបានគេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ទាំង​អាក្រាត​កាយ ​ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលនៅ​ពេល​ដែល​គេ​បើកទ្វារ​បន្ទប់ទឹក​ទៅ​ឃើញ​សព​ក្មេងស្រីរងគ្រោះ​ ។ ទោះបី​ជា​យ៉ាងណា​ សមត្ថកិច្ច​ជំនាញ​មិន​ទាន់​ធ្វើការ​ត្រួតពិនិត្យ​នៅឡើយ​ ។

ក្មេងស្រី​រង​គ្រោះ​ឈ្មោះ​​ វ.ល.ណ ​អាយុ១៥ឆ្នាំ​ មាន​លំនៅ​​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

តាមប្រភពពី​ក្រុម​គ្រួសារ​​បានឱ្យ​​ដឹង​ថា ​ក្មេងស្រី​រង​គ្រោះ​បាន​ចាក​ចេញពីផ្ទះ​នៅ​វេលា​ម៉ោង​១២​យប់​ថ្ងៃ​ទី 20​ខែឧសភា​ឆ្នាំ 2025​។ ​លុះ​ព្រឹក​ឡើង​ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល នៅ​វេលា​ម៉ោងជាង​៦​ព្រឹកថ្ងៃទី២១ ឧសភា ឆ្នាំ២០២៥ នៅ​ពេល​ដែល​លោកគ្រូ​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​ ស្រាប់តែប្រទះឃើញសពក្មេងស្រីរងគ្រោះដេក​ស្លាប់​តែ​ម្តង​។

ព័ត៌មានលម្អិតនឹងមានផ្សាយជូន​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ