ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិមាន​ក្រឹម​ឡាំង​ថ្លែង​ថា​លោ​ក​ពូទីន​នឹង​បំពេញ​ទស្សន​កិច្ច​​នៅ​ចិន​ចាប់​ពី​ថ្ងៃ​ទី​១៩-២០ ខែ​ឧសភា

24 វិនាទី មុន

ទី​ក្រុង​ម៉ូស្គូ៖ ប្រធានា​ធិបតី​រុស្ស៊ី​ លោក​ពូទីន​ ត្រៀម​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន​រយៈ​ពេល​២​ថ្ងៃ​នា​សប្ដាហ៍​ក្រោយ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​វិមាន​ក្រឹម​ឡាំង​។ គម្រោង​ទស្សន​កិច្ច​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពេល​លោក​ត្រាំ​ទើប​តែ​ទៅ​ប្រទេស​ចិន​កាល​ពី​ពេល​ថ្មីៗ​នេះ​។ សេចក្ដី​ប្រកាស​របស់​វិមាន​ក្រឹម​ឡើង​កើត​មាន​ឡើង​មិន​ដល់​២៤​ម៉ោង​ទេ​បន្ទាប់​ពី​លោក​ត្រាំ​បិទ​បញ្ចប់​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​នៅ​​ប្រទេស​ចិន​។ នៅ​ទី​ក្រុង​ប៉េកាំង លោក​ត្រាំ និង​លោក​ស៊ី​ជីន​ពីង​បាន​ពិភាក្សា​អំពី​បញ្ហា​ជា​ច្រើន​ដូច​ជា​បញ្ហា​ពាណិជ្ជ​កម្ម…

ទី​ក្រុង​ម៉ូស្គូ៖ ប្រធានា​ធិបតី​រុស្ស៊ី​ លោក​ពូទីន​ ត្រៀម​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន​រយៈ​ពេល​២​ថ្ងៃ​នា​សប្ដាហ៍​ក្រោយ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​វិមាន​ក្រឹម​ឡាំង​។ គម្រោង​ទស្សន​កិច្ច​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពេល​លោក​ត្រាំ​ទើប​តែ​ទៅ​ប្រទេស​ចិន​កាល​ពី​ពេល​ថ្មីៗ​នេះ​។ សេចក្ដី​ប្រកាស​របស់​វិមាន​ក្រឹម​ឡើង​កើត​មាន​ឡើង​មិន​ដល់​២៤​ម៉ោង​ទេ​បន្ទាប់​ពី​លោក​ត្រាំ​បិទ​បញ្ចប់​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​នៅ​​ប្រទេស​ចិន​។

នៅ​ទី​ក្រុង​ប៉េកាំង លោក​ត្រាំ និង​លោក​ស៊ី​ជីន​ពីង​បាន​ពិភាក្សា​អំពី​បញ្ហា​ជា​ច្រើន​ដូច​ជា​បញ្ហា​ពាណិជ្ជ​កម្ម និង​សង្គ្រាម​អ៊ីរ៉ង់​ជា​ដើម​​។ នៅ​ក្នុង​ការ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន វិមាន​ក្រឹម​ឡាំង​អះ​អាង​ថា​គម្រោង​ទស្សន​កិច្ច​របស់​លោក​ពូទីន​លើក​នេះ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១៩-​២០ ខែ​ឧសភា​។ គម្រោង​នេះ​រៀប​ចំ​ឡើង​ត្រូវ​គ្នា​នឹង​ខួប​ទី២៥​ឆ្នាំ​នៃ​ការ​បង្កើត​​សន្ធិ​សញ្ញា​មិត្ត​ភាព​រវាង​ចិន និង​រុស្ស៊ី​ដែល​​​កាល​ពី​ឆ្នាំ​២០០១​។

វិមាន​ក្រឹម​​ឡាំង​ថ្លែង​បន្ត​ទៀត​ថា​ថ្នាក់​ដឹក​នាំ​ទាំង​២​នឹង​ពិភាក្សា​គ្នា​អំពី​ទំនាក់​ទំនង​ទ្វេ​ភាគី​ និង​បញ្ហា​សំខាន់ៗ​​ទាំងនៅ​ក្នុង​ក្រប​ខណ្ឌ​តំបន់​ និង​អន្តរ​ជាតិ​ ហើយ​ក៏​ពិភាក្សា​គ្នា​ផង​ដែរ​អំពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ផ្នែក​សេដ្ឋ​កិច្ច​។ ទំនាក់​ទំនង​រវាង​ចិន និង​រុស្ស៊ី​កាន់​តែ​ស៊ី​ជម្រៅ​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ជា​ពិសេស​ ចាប់​តាំង​ពី​សង្គ្រាម​អ៊ុយ​ក្រែន​ផ្ទុះ​ឡើង​កាល​ពី​ដើម​ឆ្នាំ​២០២២​។ ដោយ​សារ​សង្គ្រាម​នេះ​ រុស្ស៊ី​មិន​ត្រូវ​បាន​រាប់​រក​ពី​សំណាក់​ក្រុម​បស្ចិម​ប្រទេស​ទេ​។ ដូច្នេះ​មាន​តែ​ប្រទេស​ចិន​នេះ​ហើយ​ដែល​ជា​ខ្នង​បង្អែក​ដ៏​ធំ​មួយ​។

នៅ​ពេល​លោក​ពូទីន​បំពេញ​ទស្ស​ន​កិច្ច​នៅ​ប្រទេស​ចិន​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២៥​ដើម្បី​រំលឹក​ខួប​៨០​ឆ្នាំ​នៃ​ទិវា​ជ័យ​ជម្នះ លោក​ស៊ី​ជីន​ពីង​បាន​ស្វាគមន៍​លោក​យ៉ាង​កក់​ក្ដៅ​ និង​ហៅ​លោក​ថា​ជា​ «មិត្ត​សម្លាញ់​ចាស់​»។ ចំណែក​លោក​ពូទីន​ហៅ​លោក​ស៊ី​ជីន​ពីង​ជា​ «មិត្ត​សម្លាញ់»។ លោក​ពូទីន​ក៏​ត្រៀម​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​នា​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៦​ផង​ដែរ​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​​កំពូល​​​អេ​ប៉ិច​ (APEC) នៅ​ទី​ក្រុង​ស៊ឹន​ចិន​​ (Shenzhen)៕ ប្រភព៖ AP

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ