ប្រទះឃើញស.ពជនបរទេ.សម្នាក់ ក្នុងព្រៃជាប់ភ្នំវល្លិ ក្នុងខេត្តកែប
- កែប
ខេត្តកែប ៖ សេចក្តីរាយការណ៍បឋម បានឱ្យដឹងថា សពជនជាតិបទេសម្នាក់ ត្រូវបានគេប្រទះឃើញនៅក្នុងព្រៃភូមិអន្ទង់សរជាប់ភ្នំវល្លិ ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នៅព្រឹកថ្ងៃទី17 ខែឧសភា ឆ្នាំ2026។
សាកសពដែលគេប្រទះឃើញខាងលើ សង្ស័យថាជាជនជាតិចិន។
លោកឧត្តមសេនីយ៍ត្រីប៉ូង សុខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ័ខេត្តកែប បានអោយដឹងថាករណីដែលប្រទះឃើញសពជនបរទេស ត្រូវបានគេដឹកយកមកចោលនេះ មិនទាន់ដឹងថាជាករណីប្លន់ ឬជាករណីអ្វីផ្សេងនោះទេ ព្រោះខាងសមត្ថកិច្ចមិនទាន់ធ្វើកោសល្យវិច្ច័យ ៕



<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ