រាជធានីភ្នំពេញ ៖ ឃាតករ៣នាក់ ដែលចាប់រំលោភសេពសន្ធវៈហើយរឹតករសម្លាប់ក្មេងស្រីនៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស ប្លន់យកខ្សែកនិងទូរស័ព្ទត្រូវបានអធិកាដ្ឋាននគរបាល ខណ្ឌព្រែកព្នៅសន្និសិទកាសែតបង្ហាញមុខជាសាធារណៈកាលពីវេលារសៀលថ្ងៃទី២២ខែឧសភាឆ្នាំ២០២៥។
លោកវរៈសេនីយ៍ឯកសុខ ហេងអធិការនគរបាលខណ្ឌព្រែកព្នៅបានអោយដឹងថា ដោយមានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញអធិការដ្ឋានខណ្ឌព្រែកព្នៅបានធ្វើការបង្ហាញមុខឃាតករចំនួន៣នាក់នៅក្នុងករណីករណីអំពើឃា.កម្មដោយមានទារុ.ណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ (យកថ្នាំងងុយដេកដាក់ក្នុងភេសជ្ជៈឲ្យជនរងគ្រោះផឹក ហើយរំលោភសម្លាប់ ប្ល..ន់ យកទ្រព្យសម្បត្តិ ជនរងគ្រោះ)កាលពីវេលាម៉ោង០១និង២៧នាទីយប់អធ្រាត្រ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នៅចំណុចក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស ស្ថិតនៅក្នុងវត្ដជេសដ្ឋាឧត្តម ហៅវត្តគ្រួស ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បន្ទាប់កម្លាំងនគរបាលជំនាញបានសហការបង្ក្រាបបានជាបន្តបន្ទាប់។
លោកអធិការបានឲ្យដឹងទៀតថា ឃាតកររូបនោះឃាតកររូបនោះ១-ឈ្មោះ សុខ ច័ន្ទសុវណ្ណសេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញធ្លាប់ស្គាល់ជនរងគ្រោះតាំងពីក្មេងៗជាដៃដល់ និងអ្នករំលោភ និងសម្លាប់ជនរងគ្រោះ,២.ឈ្មោះ ទៀន ផារ៉ែត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាអ្នកជាអ្នកផ្សំគំនិត និង៣-ឈ្មោះ បូ ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាអ្នក រួមគំនិតសម្លាប់។
លោកវរៈសេនីយ៍ឯកសុខ ហេងអធិការនគរបាលខណ្ឌព្រែកព្នៅបានអោយដឹងទៀតថា កាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី២១ ខែឧសភាឆ្នាំ ឆ្នាំ២០២៥ នៅចំណុចបន្ទប់ទឹកក្នុងសាលាបឋមសិក្សាវត្តគ្រួស ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញមានការភ្ញាក់ផ្អើលប្រទះឃើញក្មេងស្រីម្នាក់ត្រូវឃាតករសម្លាប់។
បន្ទាប់ពីមានករណីឃាតកម្មដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅបាន សហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួមទាំងជំនាញពាក់ព័ន្ធក៏បានបើកការស្រាវជ្រាវមិនដល់រយៈពេល ១០ម៉ោងផងក៏ឈាន ទៅឃាត់ខ្លួនឃាតករបានជាបន្តបន្ទាប់ចំនួន៣នាក់ ។ បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចរហូត ៖ ១-ទូរស័ព្ទដៃម៉ាក TECNO SPARK ពណ៌ស ចំនួន០១គ្រឿង (របស់ជនរងគ្រោះ)។
២-ខ្សែកររបស់ជនរងគ្រោះ,ទូរស័ព្ទដៃម៉ាក OPPO ពណ៌ខៀវ ចំនួន០១គ្រឿង ។
៣-ខ្សែលីឡុង ពណ៌ស ចំនួន០១ខ្សែ ។
៤-ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខៀវ សេរី២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ 1CL-1190 ចំនួន០១គ្រឿង ។សម្ភារៈរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅប្រគល់ជូនដល់ក្រុមគ្រួសារសពវិញ។
គួរបញ្ជាក់ថា ក្មេងស្រី រងគ្រោះ ឈ្មោះ វុទ្ធី លីណា អាយុ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះគ្មានលេខ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានឃាតករចាប់រំលោភនិងរឹតក៏សម្លាប់នៅក្នុងបន្ទប់ទឹកហើយបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ ២០២៥នៅចំណុចបន្ទប់ទឹកក្នុងសាលាបឋមសិក្សាវត្តគ្រួស ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមក្រុមគ្រួសារបានឲ្យដឹងទៀតថា នៅវេលាប្រមាណម៉ោង១២យប់ថ្ងៃទី ២០ខែឧសភាឆ្នាំ២០២៥ ក្មេង ស្រី ជនរងគ្រោះក៍បានចាកចេញពីផ្ទះ។លុះព្រឹកឡើងមានការភ្ញាក់ផ្អើលនៅពេលដែលអ្នកគ្រូចូលទៅក្នុងបន្ទប់ទឹកត្រទះឃើញសពដេកស្លាប់តែម្តងហើយខ្សែកផ្លាកទីនទូរស័ព្ទមួយគ្រឿងបានបាត់ផងដែរ។បន្ទាប់ពីមានការភ្ញាក់ផ្អើលករណីឃាតកម្មនគរបាលព្រហ្មទណ្ឌខណ្ឌព្រែកព្នៅមកបើកការស្រាវជ្រាវយ៉ាងសកម្មហើយឈាន ទៅឃាតខ្លួនឃាតករជាជាបន្តបន្ទាប់ចំនួន ៣នាក់ដែលពីរនាក់ឃាត់ខ្លួននៅវេលាម៉ោង១២និង ៣០នាទីថ្ងៃត្រង់និងម្នាក់ជាជនដៃដល់ឃាត់ខ្លួននៅវេលាល្ងាចថ្ងៃទីថ្ងៃទី២១ខែឧសភា។ពិតជាឈាមស្រែកស្បែកហៅមែន៕
អត្ថបទពាក់ព័ន្ធ ៖
–មានពន្លឺខ្លះហើយជុំវិញឃា.តកម្មសម្លា.ប់ក្មេងស្រីយកស.ពទៅដាក់ក្នុងបន្ទប់ទឹកសាលាបឋម
–ទីបំផុត! នគរបាលខណ្ឌព្រែកព្នៅ ឃាត់បានជនសង្ស័យទាំង៣នាក់ហើយ ករណីរំលោ.ភសម្លា.ប់ក្មេងស្រីម្នាក់នៅក្នុងបន្ទប់ទឹក
–ដាក់ថ្នាំងងុយដេកក្នុងភេសជ្ជៈឲ្យនាងផឹកហើយរំលោ.ភសម្លា.ប់ប្លន់យកទ្រព្យ សមត្ថកិច្ចឃាត់ខ្លួន៣នាក់










ចែករំលែកព័តមាននេះ