រាជធានីភ្នំពេញ ៖ ទីបំផុត! កម្លាំងនគរបាលខណ្ឌព្រែកព្នៅ ស្រាវជ្រាវឃាត់ខ្លួនបានទាំងអស់ហើយ ចំនួន៣នាក់ ករណីក្មេងស្រីអាយុ ១៥ឆ្នាំម្នាក់ ត្រូវបានឃា.តករចាប់រំលោ.ភ ហើយរឹតសម្លា.ប់ នៅក្នុងបន្ទប់ទឹក នៅក្នុងសាលាបឋមសិក្សាវត្តគ្រួស ហើយត្រូវបានអ្នកគ្រូប្រទះឃើញដេកស្លាប់ទាំងអាក្រា.តកាយ ។
ជនសង្ស័យ ចំនួន០៣នាក់ រួមមាន ៖
១-ឈ្មោះ ទៀន ផារ៉ែត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ “ឃាត់ខ្លួន”(រួមគំនិតសម្លា.ប់) ។
២-ឈ្មោះ បូ ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ “ឃាត់ខ្លួន”(រួមគំនិតសម្លា.ប់ ។
៣-ឈ្មោះ សុខ ច័ន្ទសុវណ្ណសេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញធ្លាប់ស្គាល់ជនរងគ្រោះតាំងពីក្មេងៗ” ឃាត់ខ្លួន”(ដៃដល់ អ្នករំលោ.ភ និងសម្លា.ប់) ។
សម្ភារៈចាប់យក ៖
១-ទូរសព្ទដៃម៉ាក TECNO SPARK ពណ៌ស ចំនួន០១គ្រឿង (របស់ជនរងគ្រោះ)។
២-ទូរសព្ទដៃម៉ាក OPPO ពណ៌ខៀវ ចំនួន០១គ្រឿង ។
៣-ខ្សែនីឡុង ពណ៌ស ចំនួន០១ខ្សែ ។
៤-ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខៀវ សេរី២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ 1CL-1190 ចំនួន០១គ្រឿង ។
សម្ភារៈបាត់បង់ ៖
១-លោហៈធាតុពណ៌ទង់ដែង (ខ្សែកប្លាទីន) ចំនួន០១ខ្សែ ។
ស្លាកស្នាម និងសម្ភារៈបន្សល់ទុក ៖
១-ខ្សែក្រណាត់អាវ ពណ៌ខ្មៅ ចំនួន០១ (រឹ.តកជនរងគ្រោះ) ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញអធិការដ្ឋានកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
សូមជម្រាបថា ហេតុការណ៍ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង០៦និង៤០នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ នៅចំណុចក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស ស្ថិតនៅក្នុងវត្ដជេសដ្ឋាឧត្តម ហៅវត្តគ្រួស ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ស.ពក្មេងស្រីជនរងគ្រោះមានឈ្មោះ វ.ទ.ល.ណ អាយុ១៥ឆ្នាំ មានលំនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ)។
តាមព័ត៌មានអោយដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុនោះ មានអ្នកគ្រូម្នាក់ បានចូលបន្ទប់ទឹកមុនគេ ស្រាប់តែប្រទះឃើញស.ពក្មេង ស្រីដេកស្លាប់ទាំងអាក្រា.តកាយ ហើយបង្កឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ ។
យោងតាមក្រុមគ្រួសារក្មេងស្រីជនរងគ្រោះ បានអោយដឹងថា ជនរងគ្រោះបានឈប់រៀន ១ឆ្នាំមកហើយ ដោយសារតែស្ថានភាពគ្រួសារក្រីក្រ។ បន្ទប់ពីឈប់រៀន ក៏បានទៅធ្វើការជាអ្នកមើលកូនអោយគេ ហើយឮដំណឹងថា ឪពុកមិនស្រួលខ្លួន ក៏មកផ្ទះបានរយៈពេល៥ថ្ងៃ តែប៉ុណ្ណោះ ដោយឪពុកបានទិញខ្សែ.កប្លាទីន តម្លៃប្រមាណជាង១០០ដុល្លារអោយពាក់ ។
ក្រុមគ្រួសារបានឲ្យដឹងទៀតថា នៅវេលាប្រមាណម៉ោង១២យប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ក្មេងស្រីជនរងគ្រោះ ក៏បានចាកចេញពីផ្ទះ តែពុំចាប់អារម្មណ៍ ព្រោះកន្លងមក នាងតែងតែទៅដេកផ្ទះមិត្តភក្កិ។ លុះព្រឹកឡើង ស្រាប់តែមានការភ្ញាក់ផ្អើលនៅពេលដែលអ្នកគ្រូចូលទៅក្នុងបន្ទប់ទឹក ប្រទះឃើញស.ពដេកស្លាប់តែម្តង ។ បន្ទាប់ពីភ្ញាក់ផ្អើល ខ្សែ.កប្លាទីនទូរសព្ទ មួយគ្រឿង បានបាត់ ផងដែរ ។
ប្រភពព័ត៌មាន បានអោយដឹងថា នៅវេលាម៉ោងជាង១២យប់ មានមិត្តភក្កិរបស់ជនរងគ្រោះ បានខលតាមគ្រុបហ្វេសប៊ុកហើយឃើញជនរងគ្រោះ លើក និងប្រាប់ថា ខ្លួននៅផឹកជាមួយមិត្តភក្កិប្រុស ២នាក់ ។ មិននឹកស្មានថា ព្រឹកឡើងជនរងគ្រោះ ត្រូវបានគេសម្លា.ប់បែបនេះទេ ។
ព័ត៌មានបានអោយដឹងថា នៅអំឡុងឆ្នាំ២០២៣ ជនរងគ្រោះធ្លាប់មានទំនាក់ទំនងស្នេហា ជាមួយព្រះសង្ឃមួយអង្គ នៅវត្តគ្រួស ។ បានមួយរយៈក្រោយមក ក៏បានបែកគ្នាវិញ ក្រោយមក ក៏មានទំនាក់ទំនងជាមួយបុរសម្នាក់ផ្សេង នៅភូមិសំរោង បានប្រមាណពីរខែ រួចក៏ទៅទាក់ទងជាមួយព្រះសង្ឃវិញ បន្ទាប់ពីលោក លាចាកសិក្ខាបទ(សឹក) ទៅរស់នៅផ្សារព្រែកក្តាម ។
បន្ទាប់ពីមានការភ្ញាក់ផ្អើល សមត្ថកិច្ចជំនាញ ក៏បានចុះត្រួតពិនិត្យកន្លែងកើតហេតុ។ នៅក្បែរបន្ទប់ទឹកនោះ គេឃើញស្បែកជើងជនរងគ្រោះ និងស្បែកជើងផ្ទាត់ប្រុស ដែលគេសង្ស័យថា ជាស្បែកជើងរបស់ឃា.តករ ដែលចាប់រំលោ.ភក្មេងស្រីរងគ្រោះ រួចរឹត.កសម្លា.ប់ ។
នៅកន្លែងកើតហេតុ គេរកឃើញមានខ្សែនីឡុង អាវដៃវែង រឹតជាប់កជនរងគ្រោះ ជាមួយកន្សែងពោះគោមួយ ។ ស.ពពាក់អាវយឺត អាក្រា.ត ដេកស្លា.ប់នៅក្នុងបន្ទប់ទឹក ។
តាមការពិនិត្យស.ពនៅកន្លែងកើតហេតុ លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា ក្មេងស្រីរងគ្រោះស្លា.ប់ដោយស្ទះដង្ហើម(រឹត.ក) ។ ឃា.តកររំលោ.ភសេ.ពសន្ធវៈក្មេងស្រី ហើយរឹត.កនឹងខ្សែនីឡុង និងអាវ សម្លា.ប់តែម្តង។ នៅក្នុងសកម្មភាព ក៏មានការប្រតាយប្រតប់គ្នា ផងដែរ ។
បន្ទាប់ពីមានភ្ញាក់ផ្អើលនៅព្រឹកថ្ងៃនេះ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំបែកសំណុំរឿង បានធ្វើការស្រាវជ្រាវយ៉ាងសកម្មហើយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នាំមកសាកសួរនៅវេលាថ្ងៃត្រង់ ។ លុះក្រោយមក នៅវេលាល្ងាច ឈានទៅឃាតខ្លួនបាន១នាក់ទៀត ៕















ចែករំលែកព័តមាននេះ