ខេត្តបន្ទាយមានជ័យ ៖ ជនដែលទន្ទ្រានដីព្រៃលិចទឹកតំបន់៣ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ គិតមកទល់ត្រឹមថ្ងៃទី១៩ ធ្នូ ត្រូវបានឃាត់ខ្លួនចំនួន៨នាក់ហើយ ។ នេះបើតាមប្រភពពីអាជ្ញាធរមានសមត្ថកិច្ចបានបញ្ជាក់ ។ ជនសង្ស័យដែលឃាត់ខ្លួនពាក់ព័ន្ធរុករានទន្ទ្រានព្រៃលិចទឹកតំបន់៣ចំនួន៨នាក់ ក្នុងនោះមាន(ស្ត្រី២នាក់) ។ យ៉ាងណានៅមិនទាន់បង្ហាញឈ្មោះនោះទេ ។ សូមរំលឹក៖ ត្រៀមកម្លាំង២០០នាក់ទៅដាំដើមរាំងទឹក ប្ញស្សីផ្អែមនិងគ្រាប់ត្នោតលើដីព្រៃលិចទឹកតំបន់៣

កាលពីថ្ងៃទី០៦ ធ្នូ ឆ្នាំ២០២១កន្លងទៅ ក្រោយពេលដែលឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបណីយ៍កម្មសំណង់ និងសូរិយោលដីបានដឹកនាំក្រុមការងារថ្នាក់ជាតិពិនិត្យស្ថានភាពដីព្រៃលិចទឹកតំបន់៣ភូមិសាស្ត្រឃុំសំបួរ ស្រុកមង្គលបូរី ដោយបានលើកឡើងថា នៅភូមិសាស្ត្រដីព្រៃលិចទឹកតំបន់៣ ឃើញស្រូវទុកធ្វើពូជតាមទីទួលមួយៗមានចំនួនរាប់រយបាវដែលដឹកដោយគោយន្ត១សប្តាហ៍មិនអស់ផង ។ ក្រោយពេលប្រតិភូថ្នាក់ជាតិត្រឡប់វិញ នៅល្ងាចថ្ងៃដដែល ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លួនចំនួន៤នាក់ (២នាក់ប្តីប្រពន្ធ) ជាអ្នករស់នៅខេត្តសៀមរាប និងកម្មករ២នាក់ជាអ្នកឃុំសំបួរស្រុកមង្គលបូរី ដែលត្រូវបានចោទប្រកាន់ពីបទរុករានទន្ទ្រានដីព្រៃលិចទឹកតំបន់៣ភូមិសាស្ត្រឃុំសំបួរ ស្រុកស្រុកមង្គលបូរីជាច្រើនរយហិកតា ។ សូមរំលឹក៖ ដីតំបន់៣ក្នុងខេត្តបន្ទាយមានជ័យបានរកឃើញអ្នកទន្ទ្រានកាន់កាប់ចំនួន៤៣៩នាក់

តាមព័ត៌មានទទួលបានឱ្យដឹងទៀត កាលពីថ្ងៃទី១៨ ធ្នូ ក្រោយពេលដែលរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីរាជការ និងកងកម្លាំងទាំង៣ស្ថាប័ន ដាំកូនឈើជាង៤ពាន់ដើមដាំព្រំប្រទល់ដីព្រៃលិចទឹកតំបន់២ និងតំបន់៣ភូមិសាស្ត្រឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ។ ហើយនៅថ្ងៃទី១៩ ធ្នូ បានឃាត់ប្រពន្ធនៅពេលដែលទៅមើលប្តីកំពុងសាកសួរ ហើយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៈនេត្រព្រៈ បានទៅនាំខ្លួន២នាក់ទៀត ម្នាក់ជាកូនប្រុសបង្កើតនិងម្នាក់ទៀតជាកូនប្រសារ និងឃាត់ត្រាក់ទ័រចំនួន២គ្រឿងទៀត ត្រូវបានធ្វើឯកសាររក្សាទុកផ្ទះជនសង្ស័យឃុំសំបួរស្រុកមង្គលបូរី ដែលត្រូវចោទប្រកាន់រុករានទ្ទ្រានដីព្រៃលិចទឹកតំបន់៣បឹងទន្លេសាបរាប់រយហិកតា ក្នុងឃុំភ្នំលៀបស្រុកព្រៈនេត្រព្រៈ ។

គួររំលឹកថា៖ ខេត្តបន្ទាយមានជ័យដីព្រៃលិចទឹកតំបន់៣បឹងទន្លេសាបមានផ្ទៃដី១២.២៩៧ហិកតាដែលមន្ត្រីជំនាញចុះស្រាវជ្រាវរកឃើញថាត្រូវបានរុរានទន្ទ្រានយកដីព្រៃលិចទឹកមានផ្ទៃដី៥.៣៥០ហិកតាក្រោយបទបញ្ជាសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដើម្បីបង្ក្រាបនិងទប់ស្កាត់ការរុករានទន្ទ្រានដីព្រៃលិចទឹកតំបន៣បងទន្លេសាបកម្លាំងសមត្តកិច្ចចុះស្រាវជ្រាវអ្នកទន្ទ្រានដីព្រៃលិចទឹកតំបន់៣ភូមិសាស្គ្រខេត្តបន្ទាយមានជ័យមានស្រុកមង្គលបូរី ស្រុកព្រៈនេត្រព្រៈមានចំនួន៤៣៩នាក់អ្នកក្នុងមូលដ្ឋាន៤១៩នាក់ទន្ទ្រានដីព្រៃលិចទឹក៣.៦០៨ហិកតា អ្នកនៅក្រោយស្រុកចំនួន២០នាក់ទន្ទ្រានដីព្រៃលិចទឹក៣៣២ហិកតា។

ព័ត៌មានទទួលបានប្រជាពលរដ្ឋដែលអាស្រ័យផលលើដីព្រៃលិចទឹកតំបន់៣ភាគច្រើនគឺជួលបន្តធ្វើពីជនដែលរុករានទន្ទ្រានយកដីព្រៃលិចទឹកតំបន់៣បឹងទន្លេសាបយកធ្វើជាកម្មសិទ្ធសម្រាប់ជួយអោយប្រជាកសិករអាស្រ័យផលដោយមានក្រោយពេលរុករានទន្ទ្រានដីព្រៃលិចទឹកតំបន់៣ហើយកាយជាទំនប់ធ្វើជាអាងស្តប់ទឹកទុកជួលអោយប្រជាកសិករអាស្រ័យម្នាក់៥ទៅ១០ហិកតា។ហើយជនដែលហ៊ានរុករានទន្ទ្រានដីព្រៃលិចទឹកតំបន់៣ដីរដ្ឋគឺជាអ្នកមានលុយ និងមន្ត្រីដែលមានអំណាចទើបហ៊ានរុករានទន្ទ្រានដីព្រៃលិចទឹកយកជាកម្មសិទ្ធ សង្ឃឹមថាមន្ត្រីមានសមត្តកិច្ចនិងស្រាវជ្រាវរកចាប់ខ្លួនជនខិលខូចដែលថ្តើមធំហ៊ានទន្ទ្រានដីព្រៃលិចទឹកតំបន់៣ជាដីរដ្ឋធ្វើជាកម្មសិទ្ធដើម្បីដាក់ទោសតាមច្បាប់។
ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។ សូមរំលឹក៖ ដីព្រៃលិចទឹកត្រូវគេទន្ទ្រានជាង៧ពាន់ហិកតា ហើយកំពុងអាស្រ័យផលស្រូវជាង១០០ហិកតា






ចែករំលែកព័តមាននេះ