រាជធានីភ្នំពេញ ៖ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ៧មករា ចុះប្រមូលជនអនាថា រួមទាំងអ្នកប្រើប្រាស់គ្រឿងញៀន បានចំនួន ១៦នាក់ យកទៅមន្ទីរសង្គមកិច្ច ។
ការចុះប្រមូលជនអនាថានេះដែរ បានធ្វើកាលពីវេលាម៉ោង ៩ និង៣០នាទីព្រឹក ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៦ នៅក្នុងមូលដ្ឋានខណ្ឌ៧មករា រាជធានីភ្នំពេញ ។
លោក អ៊ី ពៅ អភិបាលរងខណ្ឌ៧មករា បានអោយដឹងថា ដោយមានការណែនាំ និងយកចិត្តទុកដាក់ពី លោក ថេង សុថុល អភិបាលខណ្ឌ៧មករា លើបញ្ហាជនអនាថា ដែលធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ សាធារណៈ ។
លោកបានបន្តថា ដើម្បីអោយក្នុងមូលដ្ឋាន មិនមានជនអនាថា និងអ្នកប្រើប្រាស់គ្រឿងញៀន បង្កផលប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លោកបានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ សាលាខណ្ឌ ចុះប្រមូលជនអនាថា រួមទាំងអ្នកប្រើប្រាស់គ្រឿងញៀន បានចំនួន១៦នាក់ យកធ្វើតេស្តទឹកនោម ។ ជាលទ្ធផល កម្លាំងបានពិនិត្យរកឃើញមានសារធាតុញៀន ទាំង ១៦នាក់ តែម្តង ។
បច្ចុប្បន្ន អាជ្ញាធរខណ្ឌ៧មករា បានបញ្ជូនជនអនាថា និងអ្នកប្រើប្រាស់គ្រឿងញៀន ទៅកាន់មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ដើម្បីស្តារនីតិសម្បទាឡើងវិញ ៕





ចែករំលែកព័តមាននេះ