ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ត្រៀមកម្លាំង២០០នាក់ទៅដាំ​​ដើម​រាំងទឹក ប្ញស្សី​ផ្អែម​និងគ្រាប់ត្នោត​លើដីព្រៃលិច​ទឹក​តំបន់​៣

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ​៖ ​រយៈពេល២ថ្ងៃ​ទៀត ​​កម្លាំងប្រដាប់អាវុធ​ទាំង៣ស្ថាប័ន​មានចំនួនជាង២០០​នាក់នឹងទៅ​​ដាំ​កូនឈើ​លើដីព្រៃលិចទឹក​តំបន់៣ មានដូចជា​ដើម​រាំងទឹក ឫស្សី​ផ្អែម គ្រាប់ត្នោតជាដើម។ អភិបាលខេត្ត​បន្ទាយមានជ័យ​ ឧត្តម អ៊ុំ…

ខេត្តបន្ទាយមានជ័យ ​៖ ​រយៈពេល២ថ្ងៃ​ទៀត ​​កម្លាំងប្រដាប់អាវុធ​ទាំង៣ស្ថាប័ន​មានចំនួនជាង២០០​នាក់នឹងទៅ​​ដាំ​កូនឈើ​លើដីព្រៃលិចទឹក​តំបន់៣ មានដូចជា​ដើម​រាំងទឹក ឫស្សី​ផ្អែម គ្រាប់ត្នោតជាដើម។ អភិបាលខេត្ត​បន្ទាយមានជ័យ​ ឧត្តម អ៊ុំ រាត្រី បាន​មានប្រសាសន៍បែបនេះ ​​ក្នុងកិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯក​ភាព​ខេត្ត​ កាលពី​​ថ្ងៃទី១៦​ ធ្នូ ឆ្នាំ២០២១ នៅ​សាល​ប្រជុំ​សាលាខេត្ត​បន្ទាយ​មានជ័យ​ ។ ​

ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​បន្ទាយមានជ័យ ​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​ បាន​មានប្រសាសន៍​ថា​ ​បាន​ដាក់​វិធាន​ដល់​អង្គភាព​ពាក់ព័ន្ធ​ទូរ​ទាំង​ខេត្ត​បន្ទាយមានជ័យ​ ត្រៀមកម្លាំង​ជាង២០០នាក់ ​ត្រូវ​ចូលរួម​ដាំ​កូនឈើ​លើ​ដី​ព្រៃ​លិច​ទឹក​តំបន់៣បឹងទន្លេ​សាប ​ដែល​ត្រូវ​បាន​ដកហូត​ពី​ការរុករាន​ទន្ទ្រាន​ដី​ព្រៃលិចទឹក​តំបន់៣តាម​បទបញ្ជា​ប្រមុខ​រាជ​រដ្ឋ​ភិបាល​កម្ពុជា ​សម្តេច​តេជោ ហ៊ុន សែន ដើម្បី​បង្ក្រាប​ទប់ស្កាត់​អោយ​បាន ​។

ឯកឧត្តម​បាន​បញ្ជាក់​ថា ខេត្ត​បន្ទាយមានជ័យ​បាន​ត្រៀមកម្លាំង​​ប្រមាណ២០០នាក់ ​ដើម្បី​ចុះ​ដាំ​​ឈើនៅ​ថ្ងៃទី១៨ ធ្នូ ឆ្នាំ២០២១ នៅក្នុង​ភូមិ​សាស្ត្រ​​ស្រុក​ព្រៈ​នេត្រ​ព្រៈ ​និង​ស្រុក​មង្គលបូរី​ ដែល​មាន​ដី​ព្រៃលិចទឹក​តំបន់៣បឹងទន្លេសាប​ មាន​ផ្ទៃ​ដី១២.២៩៧ហិ​ក​តា​ និង​ត្រូវ​បាន​រុករាន​ទន្ទ្រាន​មានផ្ទៃ​ដី៥.៣៥០ហិ​ក​តា ដែល​ត្រូវ​បាន​ដកហូត​មកវិញ​ជា​សម្បត្តិ​រដ្ឋ​។

ឯកឧត្តម អ៊ុំ រាត្រី បាន​បញ្ជាក់​ទៀតថា ​ជា​ការ​ការណែនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​សម្តេច​តេជោ ហ៊ុន សែន ដើម្បី​បង្ក្រាប​ទប់ស្កាត់​ការរុករាន​ទន្ទ្រាន​ដី​ព្រៃលិចទឹក​តំបន់៣បឹងទន្លេសាប​ ហើយ​ត្រូវ​បោះបង្គោល​ដែល​បាត់​ និង​ខូចខាត​ឡើងវិញ​ហើយ​លើក​ប៉ាណូ​កំណត់​តំបន់​ព្រៃលិចទឹក​តំបន់៣ និង​ត្រូវ​បាន​ដកហូត​មកវិញ​នៅ​ព្រៃលិចទឹក​ដែល​ត្រូវ​បាន​ទន្ទ្រាន​និង​ដាំ​កូន​ឈើ​ស្ថា​ឡើងវិញ ហើយ​ខេត្ត​បន្ទាយមានជ័យ​បាន​ត្រៀមកម្លាំង២០០នាក់ ​ដាំ​កូនឈើ​មាន ដើម​រាំងទឹក ឫស្សី​ផ្អែម គ្រាប់ត្នោត ​៕​

អត្ថបទសរសេរ ដោយ