ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​ព្រៃលិចទឹក​ត្រូវ​​គេ​ទន្ទ្រាន​ជាង៧ពាន់​ហិ​ក​​តា ​ហើយ​​កំពុង​អាស្រ័យផល​ស្រូវ​ជាង១០០​ហិ​ក​​តា

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ​៖ ដី​ព្រៃលិចទឹក​តំបន់​ដែល​ត្រូវ​បាន​គេទន្ទ្រានយក​​មានផ្ទៃ​ដីចំនួន​​ជាង៧ពាន់​ហិ​ក​តា ​ដែលក្នុង​នោះ​​កំពុង​អាស្រ័យផល​ស្រូវ​ចំនួន​ជាង១០០ហិ​ក​តា​ ស្ថិតក្នុង​ភូមិ​សាស្រខេត្ត​បន្ទាយមានជ័យ​ ។ លោក ឈុំ ឆាន អភិបាលរងស្រុក​មង្គ​លបូ​រី​បាន​ប្រាប់កាលពី​​ថ្ងៃទី១៣…


ខេត្តបន្ទាយមានជ័យ ​៖ ដី​ព្រៃលិចទឹក​តំបន់​ដែល​ត្រូវ​បាន​គេទន្ទ្រានយក​​មានផ្ទៃ​ដីចំនួន​​ជាង៧ពាន់​ហិ​ក​តា ​ដែលក្នុង​នោះ​​កំពុង​អាស្រ័យផល​ស្រូវ​ចំនួន​ជាង១០០ហិ​ក​តា​ ស្ថិតក្នុង​ភូមិ​សាស្រខេត្ត​បន្ទាយមានជ័យ​ ។

លោក ឈុំ ឆាន អភិបាលរងស្រុក​មង្គ​លបូ​រី​បាន​ប្រាប់កាលពី​​ថ្ងៃទី១៣ ធ្នូ ថា ​នៅ​ស្រុក​មង្គលបូរី មាន​ឃុំ​សំបួ​រ ដែល​ត្រូវ​ទន្ទ្រាន​យក​ដី​ព្រៃលិចទឹក​តំបន់​បី​បឹងទន្លេ​សាប​ជាង២០០ហិ​ក​តា ហើយ​មាន​ប្រមាណ​ជាង១០០ហិ​ក​តា​ដែល​ត្រូវ​បាន​អាស្រ័យផល​ស្រូវ​ដែល​មាន​ដើមដង​។

លោក ឃូរ ពៅ អភិ​បាល​ស្រុក​ព្រះនេត្រ​ព្រះ​ថា ​ស្រុក​ព្រះ​នេត្រ​ព្រះមាន​ឃុំ​ប្រាសា​ទ និង​ឃុំ​ភ្នំលៀ​ប ដែល​ត្រូវ​បាន​ទន្ទ្រាន​យក​ដី​ព្រៃលិចទឹក​តំបន់​បី​បឹងទន្លេ​សាប​ជាង៥.០០០ហិ​ក​តា ហើយ​រហូត​ពេលនេះ​មិនទាន់​មាន​អាស្រ័យផល​នៅឡើយ​ទេ ​ព្រោះ​ទឹក​មិន​ទាន់​ស្រក​នៅឡើយ​រាល់​ឆ្នាំ​នៅ​អំឡុង​ខែធ្នូ និង​ខែមករា ទើបបាន​អាស្រ័យ​។

គួ​ររំលឹក​ថា​ ​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជា បាន​ដាក់​បទបញ្ជា​ដើម្បី​បង្ក្រាប​ទប់ស្កាត់​ការ​រុករាន​ទន្ទ្រានព្រៃ​លិចទឹក​តំបន់​បី​បឹងទន្លេសាប​ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគ​រូ​ប​ណីយ៍​​កម្ម សំណង់​និង​សូរិ​យោ​ដី​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ព្រៃលិចទឹក​តំបន់​បី​បឹងទន្លេសាប និង​ខេត្ត​បាន​ចុះ​ពិនិត្យ​និង​ស្រាវជ្រា​វ ហើយ​លើក​ប៉ាណូ​ភូមិ​សាស្​គ្រ​តំបន់៣ខេត្ត​បន្ទាយមានជ័យ​និង​ដាក់​បង្គោល​ដែល​បាត់​និង​បាក់​ដែល​បាន​បោះ​ដោយ​ថ្នាក់​ជាតិ​និង​ខេត្ត​។

ខេត្ត​បន្ទាយមានជ័យ​មាន​ស្រុក​ចំនួន២មាន​ស្រុក​មង្គលបូរី និង​ស្រុក​ព្រះ​នេត្រ​ព្រះដែល​ជាប់​ដី​ព្រៃលិចទឹក​តំបន់៣បឹងទន្លេសាប​ដែល​មានផ្ទៃ​ដី១២.២៩៧ហិ​ក​តា ត្រូវ​បាន​រុករាន​ទន្ទ្រាន​យក​ដី​ព្រៃលិចទឹក​តំបន់៣មាន​ចំនួន៧.៨៣៤ហិ​ក​តា​ដែល​មាន​ប្រជាពល រដ្ឋ​ទន្ទ្រាន៤៣៩នាក់​មាន​ប្រជាពលរដ្ឋ​មូលដ្ឋាន​ចំនួន៤១៩នាក់​ស្មើ​ផ្ទៃដី៣.៦០៨ហិ​ក​តា និង​ប្រជាពលរដ្ឋ​ក្រៅ​ស្រុក​ចំនួន២០នាក់ ៣៣២ហិ​ក​តា​។

ព័ត៌មាន​ដែល​ទទួល​បាន​ពី​ប្រជាពលរដ្ឋ​ដែល​អាស្រ័យផល​លើ​ដី​តំបន់៣ គឺ​ប្រជាពលរដ្ឋ​មួយចំនួន​ធំ​បាន​ជួល​ដី​អាស្រ័យផល និង​មួយចំនួន​តូច​បាន​ទន្ទ្រាន​យក​ធ្វើ​ដោយខ្លួនឯង ហើយ​អ្នក​ដែល​បាន​រុក​រាន​ទន្ទ្រាន់​ព្រៃលិចទឹក​តំបន់៣ មិនដែល​មាន​ប្រជា​ពលរដ្ឋ​ណាមួយ​ហ៊ាន​ទន្ទ្រាន​ឡើយ​ ភាគច្រើន​​ជាម​ន្ត្រី និង​អ្នកមាន​បុណ្យ​ស័ក្តិ​ ដែល​រុករាន​ទន្ទ្រាន​ហើយ​ជួល​អោយ​ប្រជាពល រដ្ឋ​អាស្រ័យផល​៕​

អត្ថបទសរសេរ ដោយ