ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​តំបន់​៣ក្នុងខេត្ត​បន្ទាយមានជ័យបាន​​​រ​ក​ឃើញ​អ្នក​​ទន្ទ្រាន​កាន់កា.ប់​​ចំនួន៤៣៩នាក់​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ​៖​ ដី​តំបន់​បី​ខេត្ត​បន្ទាយមានជ័យមានចំនួន១២.២៩៧ហិកតា ក្នុងនោះ​បានរ​ក​ឃើញ​អ្ន​ក​ទន្ទ្រាន​ចំនួន​៤៣៩នាក់​ដែល​កាន់​កាប់​យក​ដី​​​ចំនួន៥.៣៥០ហិក​តា ហើយសម្រាប់​អ្នក​ដែល​រុករាន​នោះ​ត្រូវ​តែដាំ​ឫស្សី​ផ្អែម​ឡើងវិញ​ ។ នេះ​ជាប្រសាសន៍របស់ឯកឧត្តម ជា សុ​ផា​រ៉ា ឧបនាយក​រដ្ឋមន្ត្រី​…

ខេត្ត​បន្ទាយមានជ័យ ​៖​ ដី​តំបន់​បី​ខេត្ត​បន្ទាយមានជ័យមានចំនួន១២.២៩៧ហិកតា ក្នុងនោះ​បានរ​ក​ឃើញ​អ្ន​ក​ទន្ទ្រាន​ចំនួន​៤៣៩នាក់​ដែល​កាន់​កាប់​យក​ដី​​​ចំនួន៥.៣៥០ហិក​តា ហើយសម្រាប់​អ្នក​ដែល​រុករាន​នោះ​ត្រូវ​តែដាំ​ឫស្សី​ផ្អែម​ឡើងវិញ​ ។ នេះ​ជាប្រសាសន៍របស់ឯកឧត្តម ជា សុ​ផា​រ៉ា ឧបនាយក​រដ្ឋមន្ត្រី​ ដែលបាន​លើកឡើង​ក្នុងកិច្ចប្រជុំ​មួយ ​កាលពី​​រសៀល​ថ្ងៃ​ទី០៦​ ធ្នូ ឆ្នាំ២០២១ ស្ថិតនៅ​សាល​ប្រជុំ​សា​លា​ខេត្ត​បន្ទាយមានជ័យ​ ។

ឯកឧត្តម​ជា សុផារ៉ា បាន​បញ្ជាក់ទៀត​ថា​ ដី​ព្រៃលិចទឹក​តំបន់៣ភូមិ​​សាស្ត្រ​ខេត្ត​បន្ទាយមានជ័យ​ បាន​រក​ឃើញ​មានការ​ទន្ទ្រាន​កាន់កាប់​ត្រូវ​ដក​ហូត​ជា​សម្បត្តិ​រដ្ឋ​វិញឱ្យ​អស់ ហើយ​ត្រូវ​ពង្រឹង​ការ​បង្ក្រាប​ទប់ស្កាត់​ការរុករាន​ទន្ទ្រាន​ដី​ព្រៃលិចទឹក​អោយ​បាន​មិន​អោយ​រំលោភបំពាន​បន្ត​ទៀត ។ ​បើ​រក​ឃើញ​ប្រជាពលរដ្ឋ​ណា​អាស្រ័យផល​ស្រូវ​ជិត​ទុំនោះ បន្ត​អោយ​គាត់​ប្រមូល​ផល ​ហើយ​ធ្វើ​កិច្ចសន្យា​អោយ​បញ្ឈប់​សកម្មភាព​បន្ត និង​ព្រៃលិចទឹក​ ដែល​ត្រូវ​បាន​ជន​ណា​ទន្ទ្រាន​កាន់​កាប់​​ ត្រូវ​ដាំ​ឫស្សី​ផ្អែម​ឡើងវិញ​ ហើយ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ត្រូវ​ត្រូវ​ពិនិត្យ​និង​បោះបង្គោល​ឡើងវិញ​ តាម​គោលដៅ​ចាស់ហើយ​ត្រូវលើ​ក​ប៉ាណូ​អប់រំ​ណែនាំ​អោយ​បញ្ឈប់​សកម្មភាព​រុករាន​ទន្ទ្រានព្រៃ​លិចទឹក​តំបន់​បន្ត​ទៀត​ ត្រូវ​ចូលរួម​ទាំងអស់គ្នា​ការពារ​ព្រៃលិចទឹក​ដែន​ជ​ម្រោ​ក​មច្ឆាជាតិ ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​ក៏បាន​រាយការណ៍​ថា​​ ​រាជរដ្ឋាភិបាល​បាន​ចេញ​អនុ​ក្រិត្យ​លេខ១៩៧បាន​កំណត់​បង្កើត​ដែល​ព្រៃលិចទឹក​តំបន់៣ខេត្ត​ ជាប់​បឹងទន្លេសាប​ខេត្ត​បន្ទាយមានជ័យ ​បាន​ដី​តំបន់៣មាន​ទំហំ១២.២៧៩ហិ​ក​តា ​ក្នុង​ស្រុក​ចំ​នួន២ មាន​ស្រុក​ព្រៈ​នេត្រ​ព្រៈ មាន​ចំនួន៣៤ចំណុច និង​ស្រុក​មង្គលបូរី​ មាន​ចំនួន១៤ចំណុច​ ដែល​ស្រាវ​ជ្រាវប​ឋ​ម​ដោយ​មន្ត្រី​កសិកម្ម​រុ​ក្ខាប្រ​មាញ់ ​និង​នេសាទ​ខេត្ត​ រក​ឃើញ​ការទន្ទ្រាន​ដី​ព្រៃ​តំបន់៣ មាន​ចំនួន១១ទីតាំ​ង​ ស្មើ​ផ្ទៃដី​ប្រមាណ៥.៣៥០ហិ​ក​តា​ ស្ថិត​ក្នុង​ឃុំ​ចំនួន២ស្រុក​ព្រៈ​នេត្រ​ព្រៈ ​មាន១.ឃុំ​ប្រាសាទ​បាន​ទន្ទ្រាន​កាន់កាប់​ដី​តំបន់​បី​ចំនួន៣ទីតាំង​ ស្មើ​៦៥០ហិ​ក​តា ក្នុង​នោះ​មាន​ត្រង់​ចំណុច​បឹង​អា​ល្បង​ប្រហែល១០០ហិ​ក​តា ចំណុច​បឹង​សំបុក​សត្វ​ប្រហែល៥០០ហិ​ក​តា ចំណុច​បឹង​ជ្រោង​ប្រហែល៥០
ហិ​ក​តា​ ។​ ស្ថិតនៅ​ឃុំ​ភ្នំលៀប​បាន​ទន្ទ្រាន​កាន់កាប់​ដី​ក្នុង​តំបន់៣ចំនួន៨ទីតាំង​ ស្មើ៤.៧០០ហិ​ក​តា ក្នុង​នោះ​ មាន​ចំណុច​បឹង​ក្ងាន​ប្រហែល​៥០០ហិ​ក​តា បឹង​ក្ងាន​កើត​ប្រហែល៥០០ហិ​ក​តា ចំណុច​ក្រៅ​អា​ង​តា​ម៉ាក់​ប្រហែល១.០៧០ហិ​ក​តា ចំណុច​ក្រៅ​អា​ង លី សំ​អាន ប្រហែល១.២៥០ហិ​ក​តា ចំណុច​ក្រៅ​អាងតា​ស៊ុន​ប្រហែល៧០០ហិ​ក​តា ចំណុច​កៀន​ស្បូវ​ដល់​ក្រពើ​ស្គម​ប្រហែល៤៧០ហិ​ក​តា ចំណុច​ក្របៅ​ប្រហែល៣០០ហិ​ការ​។

ឯកឧត្តម​បាន​បញ្ជាក់​ថា ក្រោយ​បទបញ្ជា​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រៈ​រាជាណាចក្រ​កម្ពុ​ជា ក្រុមការងារ​ចម្រុះ​ស្រាវជ្រាវ​កម្លាំង​ចម្រុះ​ចុះ​អនុវត្ត​ការងារ​គោ​លដៅ​ទាំង៣ក្នុង​ភូមិ​សាស្​គ្រ​ស្រុក​ព្រៈ​នេត្រ​ព្រៈ​មានការ​រំលោភ​ចូល​អាស្រ័យផល​ពី​ប្រជាពលរដ្ឋ​ចំនួន៤៣៩នាក់​អស់​ផ្ទៃដី​ប្រហែល៧.៨៣៤ហិ​ក​តា ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​មូលដ្ឋាន​ចំនួន៤១៩នាក់​ស្មើ​ផ្ទៃដី​ប្រហែល៣.៦០៨ហិ​ក​តា ប្រជាពលរដ្ឋ​ក្រៅ​ស្រុក​ចំនួន២០នាក់​ស្មើ​ផ្ទៃដី​ប្រហែល៣៣២ហិ​ក​តា​។

ក្រុមការងារ​ថ្នាក់​ជាតិ​ និង​ខេត្ត​បាន​ស្វែងរក​ផ្ទៀងផ្ទាត់​បង្គោលព្រំ​តំបន់៣ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​បន្ទាយមានជ័យ ​ចំនួន២៦បង្គោល បង្គោល​រក​ឃើញ​រក្សា​ទ្រង់ទ្រាយ​ដើម មាន​ចំនួន៨បង្គោល បង្គោល​ដែល​រក​ឃើញ​ស​ដួល​ទ្រេត​រំលំ​ចំនួន៣បង្គោល បង្គោល​ដែល​​បាត់១០បង្គោល តែ​បន្សល់ទុក​ស្នាក់​ស្នាម​ខ្លៈ បង្គោល​មិន​អាច​ចូល​ដល់ទី​តាំង​មាន២បង្គោល​រក​ឃើញ​ផ្ទៃដី​តំបន់៣​ជាក់​ស្តែង​មាន​ចំនួន១២.២៦២ហិ​ក​តា (ការ​លំអៀងថយ​ចុះ៣៦ហិ​ក​តា​ ។

អត្ថបទសរសេរ ដោយ