បញ្ហាបន្ទាន់គឺថាត្រូវគ្រប់គ្រងកងទ័ពរបៀបណា ? ម៉ៅភ័យខ្លាចក្រែងលីនពាវដែលជារដ្ឋមន្ត្រីការពារប្រទេសចិនប្រើប្រាស់កងទ័ពរបស់ខ្លួនសំរាប់នាំធ្វើបដិវត្តន៍ដណ្តើមត្រួតត្រារដ្ឋាភិបាល ។ ម៉ៅមានមតិថា “គណបក្សគ្រប់គ្រងអាវុធ អាវុធពុំត្រូវយកមកគ្រប់គ្រងគណបក្សទេ” គេមិនដឹងថា តើលីនពាវមានគំរោងក្បត់ធ្វើឃាតម៉ៅដែរឫអត់តែម៉ៅ ពេលនោះបានប្រកាសថាលីនពាវបានស្លាប់នៅក្នុង គ្រោះថា្នក់ធ្លាក់យន្តហោះនៅប្រទេស ម៉ុងហ្គោលីក្នុងពេលដែលគាត់ត្រូវគេសន្មតថា កំពុងព្យាយាមរត់គេចខ្លួនទៅរុស្សី ។ អ្វីដែលជាការពិតប្រហែលជាមានមនុស្សតិចណាស់បានដឹង ។
ម៉ៅសេទុង និងការលេងសន្លឹកបៀរអាមេរិក
មិនយូរប៉ុន្មានម៉ៅបានសំរេចចិត្តពង្រឹងទំនាក់ទំនងជាមួយគូប្រជែងរបស់ខ្លួន គឺសហភាពសូវៀតនិងសហរដ្ឋអាមេរិក ។ នៅក្នុងកាយវិការមួយដែលធ្វើអោយពិភពលោកភ្ញាក់ផ្អើល ម៉ៅសេទុងក្នុងទឹកមុខញញឹមពព្រាយបានស្វាគមន៍ប្រធានាធិបតីអាមេរិក រីឆាត និចសុននៅត្រូវប៉េនាឆ្នាំ១៩៧២ ។ អស់រយៈពេលជាច្រើនឆ្នាំម៉ៅបាននិយាយបរិហារអាមេរិកថាជាមហាសត្រូវបដិវត្តន៍ ។ ពួកប្រឆាំងក្រហមធ្លាប់ទាត់ធាក់និងយកកាំបិតចំពុះទុងចាត់រូបទីងមោងអាមេរិក ។ ឯកូនប្រុសបង្កើតរបស់ម៉ៅបានបាត់បង់ជីវិតក្នុងការវាយប្រយុទ្ធប្រឆាំងអាមេរិកនៅក្នុងសង្គ្រាមកូរ៉េ ។
ឥឡូវវាច្បាស់ណាស់ថាលោកត្រូវការពេលវេលាសំរាប់ស្ថាបនាសេដ្ឋកិច្ចនិងពង្រឹងកងទ័ពចិនឡើងវិញ ឯអាមេរិកយ៉ាងហោចណាស់ក៏អាចជួយទប់ការវាតទីរបស់រុស្សីបានដែរ ។ ក្រោយដំណើរទស្សនកិច្ចនៅចិន ប្រធានាធិបតីអាមេរិកនិចសុនបានប្រកាសថា ការធ្វើដំណើរទៅទីនោះគឺដើម្បី “លេងសន្លឹកបៀចិន” ។ តែការពិតគំនិតមិត្តភាពបានចាប់ផ្តើមកើតមានសំរាប់ម៉ៅ ។ សំរាប់ម៉ៅ វាក៏ជាបញ្ហា “លេងសន្លឹកបៀអាមេរិក”ដែរ ។ តែជាលទ្ធផលទំនាក់ទំនងរវាងប្រទេសទាំងពីរបានចាប់ផ្តើមលូតលាស់សន្សឹមៗ ។
ជីវិតចុងក្រោយរបស់ម៉ៅ សេទុង
បន្ទាប់ពីរដំណើររបស់និចសុនរួចមក ម៉ៅបានចាប់ផ្តើមបន្ថយការងារផ្ទាស់ខ្លូន ។ លោកលែងធ្វើការពី១២ទៅ១៤ម៉ោងក្នុង១ថ្ងៃ ដូចជាអង្គុយសំកុកអានរហូតដល់យប់ជ្រៅក្រោយពីការងារដ៏នឿយហត់នៅពេលថ្ងៃទៀតហើយ ។ នៅអាយុ៨០ឆ្នាំលោកបានដឹងខ្លួនថាអវសាននៃជីវិតរបស់លោកជិតឈានចូលមកដល់ហើយ ។ សម្តីរបស់គាត់ចាប់ផ្តើមញ័រឯមុខឡើងជ្រូញ ។ ជាបណ្តើរៗលោកបានប្រគល់ភារកិច្ចប្រចាំថ្ងៃក្នុងរដ្ឋាភិបាលទៅ អោយមិត្តចាស់តាំងពីជំនាន់ “មហាដំណើរ”ម្នាក់ទៀតកាន់ជំនួយ គឺលោកជូអេន ឡាយ ។ ទន្ទឹមនឹងអស់សង្ឈឹមដោយសារតែបរាជ័យនៃបដិវត្តន៍វប្បធម៌ ម៉ៅក៏បារម្ភពីអ្វីដែលនឹងកើតមានឡើងក្រោយពេលលោកស្លាប់ទៅដែរ ។ ក្នុងកំណាព្យមួយជូនលោកជូអេនឡាយម៉ៅបានសម្តែងការព្រួយបារម្ភថាៈ
-ឥឡូវប្រទេសជាតិបានក្លាយជាក្រហម តើនរណានឹងទៅជាអ្នកការពារវា ? បេសកម្ម
មិនទាន់បញ្ចប់របស់យើងអាចត្រូវការពេលរាប់ឆ្នាំទៅមុខទៀត ។
-ការតស៊ូធ្វើអោយអស់កាយពល ឯសក់់យើងកាន់តែស ។ អ្នកនិងខ្ញុំជាមិត្តចាស់តើយើង
គ្រាន់តែអាចសំឡឹងមើលសមិទ្ធផលរបស់យើងរបូតរបេះទៅឬ ? នៅខែមករា ១៩៧៦ លោកជូអេន ឡាយ បានទទួលមរណភាព ។ ម៉ៅសេទុងក៏លាចាកលោកយើងនេះទៅទៀតនៅថ្ងៃ៩ កញ្ញាក្នុងឆ្នាំ១៩៧៦ដដែល ។ ចាប់ពីលែងលះជាមួយនាង ឈិញម៉ៅ មាននារីក្មេងៗពីរនាក់នៅមើលថែទាំរហូតដល់ថ្ងៃលោកស្លាប់ ។ ក្រោយមរណភាពរបស់ម៉ៅការតស៊ូអំណាចមួយបានកើតឡើង ។ រឿងនេះនឹងមានផ្សាយជូននៅវគ្គបន្តទៀត ៕ កែសម្រួលដោយ ៖ សុឃាក់
បញ្ជាក់ ៖ នេះវគ្គទី១ មេដឹកនាំចិនដែលផុសចេញពីគ្រួសារកសិករ
វគ្គទី២ ស្នេហាដំបូងរបស់ម៉ៅ សេទុង
វគ្គទី៣ ម៉ៅ សេទុង និងការប្រកាសកាត់សក់កំប៉ោយចេញ
វគ្គទី៤ សម្រាប់ម៉ៅ សេទុង ការដណ្តើមបេះដូងកសិករ គឺជាផ្លូវឆ្ពោះទៅការគ្រប់គ្រងអំណាច
វគ្គទី៥ មហាដំណើរថ្មើជើងដ៏ល្បីល្បាញក្នុងប្រវត្តិសាស្ត្រចិន
វគ្គទី៦ ស្នេហារបស់ម៉ៅ និងឥទ្ឋិពលលើនយោបាយ
វគ្គទី៧ ការកកើតសាធារណរដ្ឋប្រជាមានិតចិន
វគ្គទី៨ បដិវត្តន៍វប្បធម៌ចិន : ហេតុអ្វីបានកើតមានហើយនាំមកនូវផលវិបាកអ្វី ?
ប្រជាជនអង់គ្លេសនៅថ្ងៃព្រហស្បត៌នេះនឹងទៅបោះឆ្នោត ដើម្បីជ្រើសតំណាងរាស្ត្រនៅម៉ោងពីររសៀលម៉ោងនៅកម្ពុជា ។ការបោះឆ្នោតនេះនឹងត្រូវគេចងចាំថា ជាការបោះ...
ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជាជនជាតិចិនម្នាក់ ត្រូវបានឃាត់ខ្លួនក្នុងករណីឆក់ទូរសព្ទ័ដៃ ហើយត្រូវបាននាំយកទៅសួរនាំ ស្រាប់តែយប់ឡើង សង្ស័យមានស្លាបហោះទៅបាត់...
ខេត្តបាត់ដំបង ៖ មន្ត្រីនគរបាលអន្តោប្រវេសន៍ម្នាក់ប្រចាំនៅច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង បានត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំងស្រវឹងជោកជាំ ក្រោយពីដកកាំភ្លើងខ្លី...
ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ភ្លើងអគ្គិភ័យបានឆាបឆេះហាងលក់គ្រឿងសម្ភារៈសំណង់មួយកន្លែង របស់ក្រុមហ៊ុនចុងគ័រហ្វ៊ហ័រ របស់ជនជាតិចិន កាលពីវេលា...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ទុស្សេខ្សែភ្លើងឆេះអាសនៈក្នុងផ្ទះល្វែងជាន់ទី១ របស់មន្ត្រីកងរាជអាវុធហត្ថក្រុងភ្នំពេញ ផ្អើលបងប្អូន...
បណ្តាថ្ងៃទាំងអស់មានតែថ្ងៃព្រហស្បតិ៍ ទី១២ ខែ១២ លេខហុងស៊ុយ១២១២ តែមួយគត់ដែលនាំមហាជោគលាភ មហាសំណាងដល់ម្ចាស់ឆ្នាំទាំង១២ ជូត ឆ្លូវ ខាល ថោះ រោង ម្សាញ់ មមី មមែ វក រកា ច...
ខេត្តកំពង់ស្ពឺ ៖ មានសេចក្តីរាយការណ៍ថា កាលពីពេលថ្មីៗកន្លងទៅនេះ មនុស្សមួយក្រុមបានយកគ្រឿងចក្រទៅកាយយកអាចម៍ដីដាក់លើរថយន្តយីឌុបបើកទៅលក់យ៉ាងរំភើយ ខណៈរ...
អធិរាជ ជិនហ្គិស ខាន ឬ ហ្សង់ស៊ី ខាន់ ( Ghengis Khan) គឺជាអ្នកចម្បាំងសតវត្សរ៍ទី១៣ នៅអាស៊ីកណ្តាល ដែលបានបង្កើតចក្រភពម៉ុងហ្គោល ដែលជាចក្រភពធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ ។...
ខេត្តបន្ទាយមានជ័យ ៖ ដោយសារតែរងា បុរសម្នាក់បានបង្កាត់ភ្លើងអាំងក្បែរត្រាក់ទ័រ លុះព្រឹកឡើងក៏រវល់យកប្រេងម៉ាស៊ូតទៅចាក់ម៉ាស៊ីនច្រូត ពេលត្រឡប់មកវិញស្រាប់តែឃើញ...
ពងបែកមាត់ គឺជាដំបៅដែលជាធម្មតាលេចឡើងលើអញ្ចាញធ្មេញ អណ្ដាត និងកៀនបបូរមាត់។ ទោះជាយ៉ាងណាកុំបារម្ភពេក! ក៏ព្រោះអ្នកអាចដោះស្រាយបញ្ហាពងបែកមាត់បានយ៉ាងងាយជាមួយ...
ខេត្តស្វាយរៀង ៖ លោកគង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានដឹកនាំក្រុមអ្នកអនុវត្តសាលក្រុមនៃសាលាដំបូងខេត្តស្វាយរៀង នារសៀលថ្ងៃទី១១ ធ្នូ...
រាជធានីភ្នំពេញ ៖ អ្នកនាង កែវ ពេជ្រពិសី បានបាត់វត្តមានពីសិល្បៈអស់ច្រើនខែ ស្របពេលងាកទៅពង្រឹងមុខជំនួញ និងមើលថែទាំម្តាយដែលរងជំងឺរហូតលាចាកលោក។ មកទល់ពេលនេះ...
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ស្ដ្រីម្នាក់ទើបសម្រាលកូនបានជាង១ខែ ត្រូវបានប្ដីវាយ និងចុះទៅចោលដោយទុកឲ្យប្រពន្ធ និងកូនរស់នៅរកតែបាយហូបមិន...
កូនសិស្សហ្វីលីពីនមួយក្រុម បានមានគំនិតប្រែក្លាយអាចម៍ឆ្កែដែលជុះនៅទីសាធារណឲ្យក្លាយទៅជាឥដ្ឋ ដើម្បីធ្វើឲ្យទីក្រុងស្អាតផង និងដើម្បីកាត់បន្ថយការចំណាយសំណង់...
ក្រុមហ៊ុនមួយរបស់អាមេរិក បានធ្វើអោយបុគ្គលិករំភើបរហូតដល់ស្រក់ទឹកភ្នែក ដោយបានប្រកាសចែកលុយចំនួន១០លានដុល្លារដល់បុគ្គលិកជិត១០០នាក់ នៅក្នុងពិធីជប់លៀងមួយ ...
ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងបានអោយដឹងកាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នេះថា ក្នុងឱកាសនាំយកខ្លែងឯកនៃមន្ទីរ...
ទ្រឹស្តីពុទ្ធសាសនាតែងប្រដៅមនុស្សមិនឱ្យបៀតបៀនគ្នា មិនឱ្យចាក់ដោតគ្នា មិនឱ្យចងពៀរគ្នា និងចង្អុលបង្ហាញផ្លូវណាដែលជាប្រយោជន៍នាំឱ្យសព្វសត្វបានសុខក្នុងលោក...
រាជធានីភ្នំពេញ ៖ អតីតកីឡាករប្រដាល់សេរីម្នាក់ បែរក្លាយជាចោរលួចរថយន្ត ហើយត្រូវបានកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឈានដល់ការ...
រាជធានីភ្នំពេញ ៖ ដើម្បីលើកកម្ពស់គុណភាពការងារព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់រួម ឬអារ៉ាប់អេមីរ៉េតនឹងចុះអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យការងារ និង...
តាមទ្រឹស្តីព្រះពុទ្ធសាសនាលោកឱ្យត្រិះរិះពិចារណាឱ្យស្គាល់របស់ល្អ ឬអាក្រក់ដោយឧបាយដែលត្រូវ គឺត្រិះរិះដោយវិចារណញ្ញាណ ដោយបញ្ញាយ៉ាងសុខុម ពោលគឺកាលបើបានស្តាប់...