លោក Jeff Ng ប្រធានសេដ្ឋវិទូអាស៊ីប្រចាំក្រុមហ៊ុន Continuum Economics បានថ្លែងថា៖«វាឆ្លុះបញ្ចាំងឱ្យឃើញពីតម្រូវការក្នុងស្រុកទន់ខ្សោយរបស់ប្រទេសចិន។ ទិន្នន័យនេះបានឆ្លុះបញ្ចាំងពីតម្រូវការក្នុងស្រុកទាបនិងកំណើនយឺត។ យើងរំពឹងថាកំណើនផលិតផលក្នុងស្រុកសរុបនឹងមានស្ថិរភាពនៅកម្រិតទាបនៅត្រីមាសខាងមុខ»។
អត្រាកំណើន GDP ប្រចាំត្រីមាសដំបូងរបស់ចិន មានត្រឹមតែ៦.៤% តែអ្នកសេដ្ឋកិច្ចដែលស្ទង់មតិដោយ Reuters បានរំពឹងថា នឹងធ្លាក់ចុះ៦.២% នៅត្រីមាសទី២ នៅពេលដែលរដ្ឋាភិបាលចិនបានរាយការណ៍កាលពីថ្ងៃចន្ទ។
ចែករំលែកព័តមាននេះ