ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ.​ថ្នា.ក់​រថ​យន្ត​បឺសនៅ​កោះ​ជ្វា​ស្លា.ប់​១៥​នាក់

2 ម៉ោង មុន

ប្រទេស​ឥណ្ឌូ​ណេស៊ី ៖ អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​ថា មនុស្ស​១៥​នាក់​បាន​ត្រូវ​ស្លាប់​និង​១៩​នាក់​ទៀត​រង​របួស កាលពី​ព្រឹក​ថ្ងៃ​ទី​២២​ធ្នូ ក្នុង​គ្រោះថ្នាក់​រថយន្ត​បឺស​មួយ​KRAPYAK ក្រុង​SEMARANG ខេត្ត​ជ្វា​កណ្ដាល​។ យោង​តាម​ការិយាល័យ​រុករក​និង​ជួយ​សង្គ្រោះ​ក្រុង​SEMARANG ថា…

ប្រទេស​ឥណ្ឌូ​ណេស៊ី ៖ អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​ថា មនុស្ស​១៥​នាក់​បាន​ត្រូវ​ស្លាប់​និង​១៩​នាក់​ទៀត​រង​របួស កាលពី​ព្រឹក​ថ្ងៃ​ទី​២២​ធ្នូ ក្នុង​គ្រោះថ្នាក់​រថយន្ត​បឺស​មួយ​KRAPYAK ក្រុង​SEMARANG ខេត្ត​ជ្វា​កណ្ដាល​។

យោង​តាម​ការិយាល័យ​រុករក​និង​ជួយ​សង្គ្រោះ​ក្រុង​SEMARANG ថា រថយន្ត​បឺស​ដឹក​អ្នកដំណើរ​នោះ កំពុង​រត់​យ៉ាង​លឿន​ពេល​អ្នក​បើក​បាត់បង់​ការ​ត្រួតត្រា​ក្រោយ​បុក​របាំង​ថ្នល់​មួយ​ហើយ​ក្រឡាប់​។ ការ​ទាញ​យក​មនុស្ស​ចេញ​ជួប​ការ​លំបាក ព្រោះ​ជន​រង​គ្រោះ​មួយ​ចំនួន​កៀប​ជាប់​នៅ​ក្នុង​រថយន្ត ដែល​រាយ​ប៉ាយ​ដោយ​បំណែក​និង​អំបែង​កញ្ចក់​។

ពួក​អ្នក​ជួយ​សង្គ្រោះ​ត្រូវ​ចូល​ទៅ​ក្នុង​រថយន្ត​ដែល​ក្រឡាប់​ទៅ​ឲ្យ​ដល់​ជន​រង​គ្រោះ ហើយ​ទាញ​ពួក​គេ​ចេញ​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត​។ ការិយាល័យ​រុករក​និង​ជួយ​សង្គ្រោះ​អះអាង​ថា ជន​រង​គ្រោះ​ទាំងអស់​ត្រូវ​បាន​ទាញ​យក​ចេញ ដោយ​ជោគជ័យ​ហើយ​បញ្ជូន​ទៅ​កាន់​បណ្ដា​មន្ទីរ​ពាក្យ​មូល
ដ្ឋាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ