ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ដាក់ទណ្ឌ​​កម្ម​លើចៅ​ក្រម​២​​រូបទៀត​​​នៃ​តុលាការ CPI

2 ខែ មុន

សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក​ប្រកាស ​នា​ថ្ងៃ​ទី​១៨ ​ធ្នូ ពី​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ចៅក្រម​២​រូប​ទៀត​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​CPI ដែល​ស៊ើប​អង្កេត​លើ​អ៊ី​​ស្រា​អែ​ល​។ បែប​នេះ​ ជា​ការ​ពង្រឹង​​ការ​គាបសង្កត់​កាន់តែ​ខ្លាំង​ថែម​ទៀត ​លើ​តុលាការ​នោះ​ដែល​ភ្លាម​ៗ​បដិសេធ​យ៉ាង​ម៉ឺង​ម៉ាត់​ការ​សម្រេចចិត្ត​នោះ​…

សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក​ប្រកាស ​នា​ថ្ងៃ​ទី​១៨ ​ធ្នូ ពី​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ចៅក្រម​២​រូប​ទៀត​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​CPI ដែល​ស៊ើប​អង្កេត​លើ​អ៊ី​​ស្រា​អែ​ល​។ បែប​នេះ​ ជា​ការ​ពង្រឹង​​ការ​គាបសង្កត់​កាន់តែ​ខ្លាំង​ថែម​ទៀត ​លើ​តុលាការ​នោះ​ដែល​ភ្លាម​ៗ​បដិសេធ​យ៉ាង​ម៉ឺង​ម៉ាត់​ការ​សម្រេចចិត្ត​នោះ​ ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក ​លោក​ម៉ារ​កូ​រូ​ប៊ី​យ៉ូ បាន​លើក​ហេតុផល​នៃ​ទណ្ឌកម្ម​នោះ​ដោយ​ពន្យល់​ជា​ពិសេស​ថា ចៅក្រម​ទាំង​២​រូប​នោះ​ នា​ពេល​ថ្មី​ៗ​នេះ បាន​ចូលរួម​បោះ​ឆ្នោត​​អនុម័ត​ក្នុង​តុលាការ​នេះ ដើម្បី​បដិសេធ​ការ​តវ៉ា​របស់​អ៊ី​ស្រា​អែ​ល​ឲ្យ​បញ្ចប់​ការ​ស៊ើ​ប​អង្កេត​ពី​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម​នៅ​ជ្រោយ​ហ្គា​ហ្សា​។

តុលាការ​CPI ​ដែល​មាន​ទីស្នាក់ការ​នៅ​ក្រុង​ឡា​អេ​ កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០២៤ បាន​ចេញ​ដីកាចាប់​ខ្លួន​ប្រឆាំង​នាយក​រដ្ឋមន្ត្រី​អ៊ី​​ស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ និង​អតីតរដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក​យ៉ាវ​ហ្គា​ឡង់​ ។ អ្នក​ទាំង​២​ជាប់​សង្ស័យ​ពី​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​នៅ​ជ្រោយ​ហ្គា​ហ្សា កន្លែង​ដែល​អ៊ី​​ស្រា​អែ​ល​ធ្វើសង្គ្រាម​ដ៏​បំផ្លិចបំផ្លាញ​មួយ ក្រោយ​ការ​វាយប្រហារ​បង្ហូរឈាម​របស់​ក្រុម​ហា​ម៉ាស់​នៅ​អ៊ី​ស្រា​អែ​ល កាលពី​ថ្ងៃ​ទី​៧​ តុលា​ ឆ្នាំ​២០២៣​ ។

ក្នុង​ឯកសារ​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៥ ​ធ្នូ ​បណ្ដា​ចៅក្រម​នៃ​តុលាការ CPI​ បាន​សម្រេច​រក្សា​ទុក ការ​សម្រេច​ស៊ើប​អង្កេត​លើ​បណ្ដា​រឿងហេតុ​ដែល​កើត​មាននៅ​ជ្រោយ​ហ្គា​ហ្សា ក្នុង​ពេល​មាន​ជម្លោះ​។ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ថ្លែង​ថា យើង​នឹង​មិន​អត់ឱន​ឡើយ​ការ​រំលោភ​បំពាន​អំណាច​របស់​CPI​ដែល​បំពាន​លើ​អធិបតេយ្យភាព​របស់​អា​មេ​រិ​ក​ និងអ៊ី​​ស្រា​អែ​លហើយ​ចោទប្រកាន់​ទាំង​ទទឹង​ទិសលើ​បណ្ដា​ជនជាតិ​អា​មេ​រិ​ក ​និងអ៊ី​​ស្រា​អែ​ល​។

ចៅក្រម​ទាំង​២​រូប​ថ្មី​ដែល​ជាប់​ទណ្ឌកម្ម​អា​មេ​រិ​ក ​គឺ​លោក​GOCHA LORDKIPANIDZE អតីតរដ្ឋមន្ត្រី​យុត្តិធម៌​ហ្ស៊​ក​ហ្ស៊ី និង​ចៅក្រម​ERDEBALSUREN DAMDIN​ជនជាតិ​ម៉ុង​ហ្គោ​លី​ ។ ទណ្ឌកម្ម​នោះ​ធ្វើ​ឡើង​បន្ទាប់​ពី​ទណ្ឌកម្ម​ប្រកាស​រួច​ហើយ ប្រឆាំង​ចៅក្រម​៩​រូប​និង​បណ្ដា​រដ្ឋ​អាជ្ញា​របស់​CPI ខណៈ​​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ ធ្វើ​យុទ្ធនាការ​ធំ​មួយ​ប្រឆាំង​តុលាការអន្តរ
ជាតិ​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ