ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ក្តៅ​ឆេវ​ដូច​ភ្នំភ្លើង​ផ្ទុះ​រឿង​ចិន​និយាយ​បាតដៃ​ខ្នងដៃ

4 ឆ្នាំ មុន

វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ថាប្រទេស​ចិន​មិន​បាន​ទិញ​ផលិតផល​កសិកម្ម​របស់​សហរដ្ឋ​អា​មេ​រិច​ទេ បើ​ទោះបីជា​បាន​ច​ចារ​គ្នា​កាលពី​ថ្ងៃមុន​រួច​មក​ហើយពី​ការ​បន្ធូរ​បន្ថយកម្តៅ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។ លោក​ប្រធានាធិបតី​បាន​និយាយ​ថា ប្រទេស​ចិន​កំពុង​តែ​ធ្វើ​ឱ្យ​យើង​អន់ចិត្ត…

វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ថាប្រទេស​ចិន​មិន​បាន​ទិញ​ផលិតផល​កសិកម្ម​របស់​សហរដ្ឋ​អា​មេ​រិច​ទេ បើ​ទោះបីជា​បាន​ច​ចារ​គ្នា​កាលពី​ថ្ងៃមុន​រួច​មក​ហើយពី​ការ​បន្ធូរ​បន្ថយកម្តៅ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។

លោក​ប្រធានាធិបតី​បាន​និយាយ​ថា ប្រទេស​ចិន​កំពុង​តែ​ធ្វើ​ឱ្យ​យើង​អន់ចិត្ត ដោយ​ពួក​គេ​មិន​បាន​ទិញ​ផលិតផល​កសិកម្ម​របស់​អា​មេ​រិ​ក ដូច​ទៅ​នឹង​អ្វី​ដែល​គេ​បាន​និយាយ​ថា​នឹង​ធ្វើ​។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នឹង​មិន​ដំណើរការ​ល្អ​ទេ ដោយសារ​តែ​ចិន​មិន​បាន​ទិញ​តាម​អ្វី​ដែល​ខ្លួន​សន្យា​នៅ​ពេល​ច​ចារ​គ្នា​ស្តី​អំពី​ការ​ទិញ​ផលិតផល​កសិកម្ម​។

លោក​ប្រធានាធិបតី Donald Trump បាន​មាន​ប្រសាសន៍​ថា​៖«​ខ្ញុំ​សង្ឃឹមថា ពួក​គេ​នឹង​ចាប់ផ្តើម​ទិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​»​។

ទីក្រុង​វ៉ា​ស៊ី​ន​តោន​និង​ទីក្រុង​ប៉េ​កាំ​ង បាន​ចាប់ផ្តើម​កិច្ច​ពិភាក្សា​ពាណិជ្ជកម្ម​ឡើង​វិញ​នៅ​កាលពី​ពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​ការ​ពិភាក្សា​លើក​មុន​មិន​បាន​សម្រេច​នៅ​ក្នុង​ខែឧសភា​។ នៅ​ពេល​ដែល​ការ​ច​ចារ​មិន​បាន​សម្រេច​នោះ លោក Trump បាន​ចោទប្រកាន់​ប្រទេស​ចិន​ថា មិន​បាន​គោរព​ពាក្យ​សន្យា​សំខាន់​ៗ​របស់​ខ្លួន​។

អ្នក​ឃ្លាំមើល​ផ្សារ​ហ៊ុន​បាន​ធ្វើ​តាមដាន​ការ​ប៉ះទង្គិច​គ្នា​រវាង​អា​មេ​រិ​ក​និង​ចិន​បាន​យ៉ាង​ស្អិត​។ សង្គ្រាម​ពាណិជ្ជកម្ម អាច​បំផ្លាញ​មិន​ត្រឹមតែ​ក្រុមហ៊ុន​អា​មេ​រិ​ក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សេដ្ឋកិច្ច​សកល​ទៀត​ផង​។

បន្ទាប់​ពី​លោក Trump និង​ប្រធានាធិបតី​ចិន Xi Jinping បាន​ជួប​គ្នា​នៅ​កិច្ចប្រជុំ​កំពូល G20 នៅ​ប្រទេស​ជប៉ុន​កាលពី​ខែ​មុន ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ដើម្បី​ឈាន​ទៅ​មុខ​ជាមួយនឹង​ការ​ចរចារ​និង​បញ្ឈប់​ការ​ដាក់​ពន្ធ​ថ្មី​។ ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​ចាក​ចេញពី​កិច្ចប្រជុំ​នេះ ដោយ​មានការ​រំពឹង​ទុក​ថា​ប្រទេស​ចិន​នឹង​ទិញ​ដំណាំ​របស់​អា​មេ​រិ​ក​។

កាលពី​ថ្ងៃ​អង្គា​រលោក Larry Kudlow ទីប្រឹក្សា​សេដ្ឋកិច្ច​ជាន់ខ្ពស់​របស់ Trump បាន​និយាយ​ថា សេត​វិមាន​ចាត់​ទុក​ថា វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​ចិន​ក្នុង​ការ​ទិញ​ផលិតផល​កសិកម្ម ខណៈ​ដែល​កិច្ចចរចា​ពាណិជ្ជកម្ម​បន្ត​។

គួរ​បញ្ចា​ក់​ផង​ដែរ​ថា សហរដ្ឋអាមេរិក​បាន​ដាក់​ពន្ធគយ​លើ​ទំនិញ​ចិន​ចំនួន ២៥០​ពាន់​លាន​ដុល្លារ​។ ចំណែកឯ​ប្រទេស​ចិន​បាន​ដាក់​ពន្ធ​លើ​ផលិតផល​ចំនួន ១១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​៕

ប្រភព ៖ cnbc , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ