ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំថា ជិតសម្រេច ខណៈរុស្ស៊ីឆ្លើយតបថា នឹងមិនទទួលយកការសម្របសម្រួលណា​មួយទាក់ទិននឹងដែនដី៥តំបន់ដែលខ្លួន​កាន់​កាប់​ឡើយ

2 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ថ្លែង កាលពី​ថ្ងៃ​ទី​១៥ ធ្នូ ថា កិច្ចព្រមព្រៀង​មួយ​ស្ដី​ពី​អ៊ុយ​ក្រែ​ន ហាក់​កាន់តែ​ជិត​ឈាន​ទៅ​សម្រេច​ហើយ បន្ទាប់​ពី​លោក​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី និង​មេដឹកនាំ​អឺរ៉ុប​ច្រើន​រូប​ទៀត…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ថ្លែង កាលពី​ថ្ងៃ​ទី​១៥ ធ្នូ ថា កិច្ចព្រមព្រៀង​មួយ​ស្ដី​ពី​អ៊ុយ​ក្រែ​ន ហាក់​កាន់តែ​ជិត​ឈាន​ទៅ​សម្រេច​ហើយ បន្ទាប់​ពី​លោក​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី និង​មេដឹកនាំ​អឺរ៉ុប​ច្រើន​រូប​ទៀត ប៉ុន្តែ​អនុរដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​លោក​ស័​រ​ហ្គេ​យ​រី​យ៉ាប​កូវ​ថ្លែង​នា​ថ្ងៃ​ទី​១៦​ធ្នូ​ថា រុ​ស្ស៊ី​នឹង​មិន​ទទួលយក​ការ​សម្របសម្រួល​ណាមួយ ទាក់ទិន​នឹង​បណ្ដា​ដែនដី​អ៊ុយ​ក្រែ​ន​កាន់កាប់​ឡើយ​។

អនុរដ្ឋមន្ត្រី​រូប​នោះ​បន្ត​ថា ក្រុង​មូ​ស្គូ​ចង់​រក្សា​ការ​ត្រួតត្រា​តំបន់​៥​របស់​អ៊ុយ​ក្រែ​ន​គឺ តំបន់​គ្រី​មេ ដូ​ណេ​ត​ស្ក៍ លូ​ហ្គា​ន​ស្ក៍ ហ្សា​ប៉ូ​រី​ហ្ស៊ី​យ៉ា​និង​ឃ័​រ​សុ​ន​។ មុន​នេះ​លោក​ត្រាំ​ថ្លែង​ថា យើង​ពិតជា​ខិត​ទៅ​ក្បែរ​ពុំ​ធ្លាប់​មាន កិច្ចព្រមព្រៀង​មួយ​ដែល​បញ្ចប់សង្គ្រាម​ជាមួយ​រុ​ស្ស៊ី​។

រីឯ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​ហ្សេ​ឡេ​ន​ស្គី​វិញ​បាន​សរសើរ ដល់​ការ​រីក​ចម្រើន​លើ​ការ​ធានា​សន្តិសុខ​របស់​អា​មេ​រិ​ក​សម្រាប់​ប្រទេស​លោក​។ លោក​បន្ត​ថា​នៅ​មាន​បញ្ហា​ស្មុ​គ្រ​ស្មាញ​បំផុត​នានា ពិសេស​បញ្ហា​ទាក់ទិន​នឹង​ដែនដី​។ និយាយ​ដោយ​ត្រង់​ទៅ​យើង​នៅ​មាន​បញ្ហា​ខ្វែងគំនិត​គ្នា​នានា ជាមួយ​សហរដ្ឋអាមេរិក​។

ខណៈ​មេដឹកនាំ​អឺរ៉ុប​សន្យា​ការពារ​អ៊ុយ​ក្រែ​ន ប្រឆាំងរ​ស្ស៊ី​នា​ពេល​អនាគត ក្នុង​នោះ​រួម​ទាំង​មធ្យោ​បាយ​យោធា​ផង វិមាន​ក្រឹម​ឡាំង​នា​ពេល​នេះ​ទាមទារ​ឲ្យ​មានការ​ធានា​សន្តិសុខ​សម្រាប់​រុ​ស្ស៊ី​ដែរ ។ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក​ឌី​មី​ឌ្រី​ប៉េ​ស្កូវ​ថ្លែង​ថា ក្រុង​មូ​ស្កូ​នឹង​មិន​ទទួលយក​ឡើយ ដែល​ក្រុង​គៀវ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព ហើយ​បន្ទាប់​មក​បំផ្លាញ​កិច្ចព្រមព្រៀង​នោះ​វិញ​។ អ៊ុយ​ក្រែ​ន​ដាច់ខាត​មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​ឈ្លានពាន​ប្រឆាំង​រុ​ស្ស៊ី​ឡើយ ។

វិមាន​ក្រឹម​ឡាំង​ក៏​ថ្លែង​នា​ថ្ងៃ​ទី​១៦​ធ្នូ​ដែរ​ថា រុ​ស្ស៊ី​ប្រហែលជា​មិន​ចូលរួម​ក្នុង​បទ​ឈប់​បាញ់​គ្នា​ជាយថាហេតុ​មួយ អំឡុង​ពេល​បុណ្យ​ណូអែល​ទេ ។ អធិការបតី​អា​ល្លឺ​ម៉​ង់​លោក​លោក​ហ្វ្រី​អ៊ី​ឌ្រី​ក​ម័​រ​ស្នើ​កាលពី​ថ្ងៃ​ទី​១៥​ធ្នូ​នៅ​ក្រុង​ប៊ែ​រ​ឡាំង​ថា រុ​ស្ស៊ី​អាច​ផ្អាក​ការ​វាយប្រហារ​ក្នុង​ឱកាស​បុណ្យ​ណូអែល ដោយ​បែប​នេះ​អាច​នាំ​ជាយថាហេតុ ដល់​ការ​បើក​កិច្ចចរចា​សម្រាប់​បទ​ឈប់​បាញ់​គ្នា​ដ៏​ពិតប្រាកដ​មួយ ។

ចំណែក​លោក​ហ្សេ​ឡេ​ន​ស្គី​វិញ​ថ្លែង​ថា ក្រុង​គៀវ​គាំទ្រ​គំនិត​បទ​ឈប់​បាញ់​គ្នា​មួយ ក្នុង​នោះ​រួម​ទាំង​ការ​វាយប្រហារ លើ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​អំឡុង​ពេល​បុណ្យ​ណូអែល​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ