ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់យន្តហោះមួយ​នៅ​ម៉ិចស៊ិកស្លា.ប់​​១០នាក់

3 ម៉ោង មុន

ប្រទេស​ម៉ិចស៊ិក ៖ យន្តហោះ​ទេសចរណ៍​មួយ​គ្រឿង​ធុន​CESSNA ដែល​មាន​មនុស្ស​ជិះ​១០​នាក់ បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​១៥​ធ្នូ នៅ​ម៉ិចស៊ិក ។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​គូសបញ្ជាក់​នា​ថ្ងៃ​ទី​១៦ ធ្នូ ថា…

ប្រទេស​ម៉ិចស៊ិក ៖ យន្តហោះ​ទេសចរណ៍​មួយ​គ្រឿង​ធុន​CESSNA ដែល​មាន​មនុស្ស​ជិះ​១០​នាក់ បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​១៥​ធ្នូ នៅ​ម៉ិចស៊ិក ។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​គូសបញ្ជាក់​នា​ថ្ងៃ​ទី​១៦ ធ្នូ ថា ពុំ​មាន​អ្នក​នៅ​រស់រាន​មានជីវិត​ណា​ម្នាក់​ត្រូវ​បាន​រក​ឃើញ​ក្នុង​បំណែក​យន្តហោះ​ឡើយ ។

យន្តហោះ​ធុន​CESSNA​នោះ បាន​ធ្លាក់​នា​វេលា​ថ្ងៃត្រង់​ក្នុង​តំបន់ឧស្សាហកម្ម​មួយ មុន​ពេល​ហោះ​ជិត​ដល់​ព្រ​លាន​យន្តហោះ​ទីក្រុង​TOLUCA ស្ថិត​នៅ​ចម្ងាយ​៥០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​ម៉ិច​ស៊ិ​ច​កូ ។ អ្នក​ជួយ​សង្គ្រោះ​ម្នាក់​នៃ​កាកបាទក្រហម​មូលដ្ឋាន​ថ្លែង​ថា ពុំ​មាន​អ្នក​នៅ​រស់រាន​មានជីវិត​ណា​ម្នាក់​ត្រូវ​បាន​រក​ឃើញ​ឡើយ ក្នុង​បំណែក​យន្តហោះ ដែល​ត្រូវ​លេប​ត្របាក់​ទាំងស្រុង​ដោយ​អណ្ដាតភ្លើង​។

ខាង​ផ្នែក​អាកាសចរណ៍​ស៊ី​វិល​ម៉ិចស៊ិក​គូសបញ្ជាក់​ថា យន្តហោះ​នោះ​បាន​ហោះ​ចេញពី​ទីក្រុង​កម្សាន្ត​មាត់សមុទ្រ​អាកា​ពុល​កូ ជាមួយ​សមាជិក​ក្រុម​យានិក​២​នាក់​និង​អ្នកដំណើរ​៨​នាក់ ក្នុង​នោះ​មាន​កុមារ​៣​នាក់​មាន​អាយុ​២​ឆ្នាំ ៤​ឆ្នាំ​និង​៩​ឆ្នាំ​។ ក្នុង​សារ​ឆ្លើយឆ្លង​គ្នា​មួយ​តាម​វិទ្យុទាក់ទង ផ្សាយ​ដោយ​ភ្នាក់ងារ​សង្គ្រោះ អ្នក​បើក​យន្តហោះ​ម្នាក់​បាន​ទាក់ទង​មក​ថា យន្តហោះ​យើង​នឹង​ធ្លាក់​ហើយ​។ ការ​ស៊ើបអង្កេត​មួយ​ត្រូវ​បាន​បើក​ធ្វើ​រក​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ