ស៊ីរី-អាមេរិក ៖ បុរសដែលបានបាញ់សម្លាប់ជនជាតិអាមេរិក៣នាក់កាលពីថ្ងៃទី១៣ធ្នូ ជាមនុស្សស្ថិតក្នុងកងកម្លាំងសន្តិសុខស៊ីរី។ ជននោះត្រូវបានគេបំពាក់គំនិតរ៉ាឌីកាល់និងសង្ស័យថា ប្រកាន់គំនិតអ៊ិស្លាមនិយមជ្រុល។ នេះជាការអះអាងកាលពីថ្ងៃទី១៤ធ្នូ របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃស៊ីរី លោកនូរេដឌីនអាល់បាបា។
អ្នកទទួលខុសត្រូវខាងសន្តិសុខសីុរីម្នាក់និយាយថា សមាជិកកងកម្លាំងសន្តិសុខ១១នាក់ទៀត ត្រូវបានចាប់ខ្លួនក្រោយការវាយប្រហារនោះ ដែលកើតមានក្នុងតំបន់វាលខ្សាច់ប៉ាល់មៀរ ដោយខ្មាន់កាំភ្លើងបានត្រូវបាញ់ស្លាប់។
ទាហានអាមេរិក២នាក់និងជនស៊ីវិលអាមេរិកម្នាក់បានត្រូវសម្លាប់ កាលពីថ្ងៃទី១៣ធ្នូក្នុងតំបន់ប៉ាល់មៀរ ពេលពួកគេកំពុងបំពេញបេសកកម្ម។ តាមមន្ទីរប៉ង់តាហ្គោនថា ជនវាយប្រហារបានត្រូវសម្លាប់៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ