ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមរដ្ឋអ៊ិស្លាមពួនស្ទាក់វាយប្រហារសម្លាប់ទា​ហានអាមេរិក២នាក់ និងជនស៊ីវិលម្នាក់​ ខណៈ​​លោក​ត្រាំប្រកាសថា «យើងនឹងតបតវិញ»

3 ម៉ោង មុន

អា​មេ​រិ​ក​-​ស៊ី​រី ៖ ក្រោយ​ការ​វាយប្រហារ​នៅ​ស៊ី​​រី​ប្រឆាំង​ជនជាតិ​អា​មេ​រិ​ក​នៅ​ស៊ីរី​ កាលពី​ថ្ងៃ​ទី​១៣ ​ធ្នូ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំំ​ថ្លែង​នា​ថ្ងៃ​នោះ​ថា យើង​នឹង​តបត​វិញ ​។ តាម​សហ​រដ្ឋ​អាមេរិក​ថា…

អា​មេ​រិ​ក​-​ស៊ី​រី ៖ ក្រោយ​ការ​វាយប្រហារ​នៅ​ស៊ី​​រី​ប្រឆាំង​ជនជាតិ​អា​មេ​រិ​ក​នៅ​ស៊ីរី​ កាលពី​ថ្ងៃ​ទី​១៣ ​ធ្នូ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំំ​ថ្លែង​នា​ថ្ងៃ​នោះ​ថា យើង​នឹង​តបត​វិញ ​។ តាម​សហ​រដ្ឋ​អាមេរិក​ថា ទាហាន​អា​មេ​រិ​ក​២​នាក់​ និង​ជន​ស៊ី​វិល​អា​មេ​រិ​ក​ម្នាក់ ជា​សមាជិក​នៃ​គណៈប្រតិភូ​រួម​មួយ​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​ពួនស្ទាក់​វាយប្រហារ របស់​ខ្មាន់កាំភ្លើង​ម្នាក់​ដែល​ជា​មនុស្ស​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​។ ទីបញ្ជាការដ្ឋាន​យោធា​អា​មេរិ​ក​នៅ​ម​ជ្ឈឹ​ម​បូព៌ាបញ្ជាក់​ថា ទាហាន​អា​មេ​រិ​ក​៣​នាក់​ទៀត​ក៏​រង​របួស​ដែរ ក្នុង​ការ​វាយប្រហារ​នោះ ហើយ​ខ្មាន់កាំភ្លើង​បាន​ត្រូវ​សម្លាប់​។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​រី​SANA ថា សមាជិក​កងកម្លាំង​សន្តិសុខ​ស៊ី​រី​២​នាក់​ក៏​រង​របួស​ដែរ ក្នុង​ការ​បាញ់ប្រហារ​នោះ សំដៅលើ​គណៈប្រតិភូ​រួម​មួយ​។ លោក​ដូ​ណា​ល់​ត្រាំ​គូសបញ្ជាក់​ទៅ​កាន់​សារព័ត៌មាន​ថា ការ​វាយប្រហារ​នោះ​ធ្វើ​ឡើង​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ក្នុង​តំបន់​ដ៏​គ្រោះថ្នាក់​បំផុត​របស់​
ស៊ី​រី​ដែល​រដ្ឋាភិបាល​ស៊ី​​រី​នៅ​មិន​ទាន់​អាច​ត្រួតត្រា​ទាំងស្រុង​នៅឡើយ​។ តាម​បណ្ដាញ​សង្គម​TRUHT SOCIAL លោក​ត្រាំ​បន្ត​ថា ទាហាន​អា​មេ​រិ​ក​ដែល​រង​របួស​៣​នាក់​ មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ​ ។ លោក​ក៏​អះអាង​ផង​ដែរ​ថា ប្រធានាធិបតី​ស្ដីទី​ស៊ី​​រី លោក​អា​មេ​ដ​អាល់​ចា​រេ​ហ៍ មានការ​ខឹង​យ៉ាង​ខ្លាំង​ចំពោះ​ការ​វាយប្រហារ​នោះ ។

កង​ទាហាន​អា​មេ​រិ​ក​កំពុង​ស្ថិត​នៅ​ក្នុង​តំបន់​វាល​ខ្សាច់​ប៉ា​ល់​មៀរ ដើម្បី​បំពេញបេសកកម្ម ជួយ​ទ្រទ្រង់​ដល់ ប្រតិបត្តិការ​ដែល​នៅ​តែ​បន្ត ប្រឆាំង​ក្រុង​ភេរវកម្ម​រដ្ឋ​អ៊ិ​ស្លា​ម​ក្នុង​តំបន់​។ អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​អះអាង​ថា ជន​ស៊ី​វិល​អា​មេ​រិ​ក​ដែល​ស្លាប់​ជា​អ្នកបកប្រែ​ភាសា​ ។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​មាន​ព្រឹត្តិការណ៍​បែប​នោះ កើត​មាននៅ​ស៊ី​​រី​ចាប់តាំងពី​ការ​ឡើង​កាន់​អំណាច របស់​ក្រុមចម្រុះ​អ៊ិ​ស្លា​ម ដែល​ប្រកាន់​យក​ជំហរ​ជិតដិត​អាច​មេ​រិ​ក​។ រដ្ឋាភិបាល​ស៊ី​រី​បាន​ថ្កោលទោស​យ៉ាង​ម៉ឺ​ង​ម៉ាត់ ចំពោះ​ការ​វាយប្រហារ​ភេរវកម្ម​នោះ​។ នេះ​ជា​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ស៊ី​រី​លោក​អាសា​អា​ដ​អាល់​ឆៃ​បា​នី​ ។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​លោក PETE HEGSETH បាន​ចាត់​ទុក​ការ​វាយប្រហារ​នោះ​ថា ជា​អំពើ​ព្រៃផ្សៃ​និង​បាន​ធ្វើការ​ព្រមាន​មួយ​ថា ប្រសិនបើ​អ្នក​វាយប្រហារ​សំដៅលើ​ពលរដ្ឋ​អា​មេ​រិ​ក នោះ​យើង​នឹង​តា​មក​មេ្ទ​ច​អ្នក​ទោះ​នៅ​ទីណា​ក៏​ដោយ​នៃ​ពិភពលោក​៕

TOPSHOT – US soldiers walk near a Bradley Fighting Vehicle (BFV) during a military patrol in the countryside near al-Malikiyah (Derik) in Syria’s northeastern Hasakah province on October 27, 2020. / AFP / Delil SOULEIMAN

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ