ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ខក​ចិត្ត​យ៉ាង​ខ្លាំង​ដែល​ប្រទេស​ខ្លះ​ជ្រៀត​ជ្រែក​ការ​សម្រេច​របស់​តុលាការ​លើ​សេដ្ឋី​ហុង​កុង

18 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ ប្រទេស​ចិន​បាន​អំពាវ​នាវ​ឱ្យ​ប្រទេស​នានា​នៅ​លើ​ពិភព​លោក​កុំ​លូក​ដៃ​ចូល​បញ្ហា​ហុង​កុង​ដែល​ចិន​ចាត់​ទុក​ជា​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ខ្លួន​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​ប្រទេស​ខ្លះ​រិះ​គន់​ការ​កាត់​ទោស​សកម្ម​ជន​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន លោក​ជី​មី​ឡៃ (Jimmy Lai)។ លោក​ជា​សេដ្ឋី និង​ជា​អតីត​ចាង​ហ្វាង​សារ​ព័ត៌​មាន​អន​ឡាញ​អេផល​ ដេលី (Apple…

ទី​ក្រុង​ប៉េកាំង៖ ប្រទេស​ចិន​បាន​អំពាវ​នាវ​ឱ្យ​ប្រទេស​នានា​នៅ​លើ​ពិភព​លោក​កុំ​លូក​ដៃ​ចូល​បញ្ហា​ហុង​កុង​ដែល​ចិន​ចាត់​ទុក​ជា​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ខ្លួន​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​ប្រទេស​ខ្លះ​រិះ​គន់​ការ​កាត់​ទោស​សកម្ម​ជន​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន លោក​ជី​មី​ឡៃ (Jimmy Lai)។ លោក​ជា​សេដ្ឋី និង​ជា​អតីត​ចាង​ហ្វាង​សារ​ព័ត៌​មាន​អន​ឡាញ​អេផល​ ដេលី (Apple Daily)​។ លោក​ជាប់​ចោទ​ពី​បទ​សម​គំនិត​ជា​មួយ​បរទេស និង​បទ​ចោទ​ជា​ច្រើន​​ករណី​ទៀត​។

អ្នក​នាំ​ពាក្យ​ចិន​ លោក​គួ​ចា​ឃុន (Guo Jiakun) ថ្លែង​ថា​ដំណើរ​ការ​កាត់​ក្ដី​នេះ​​ (លោ​កជី​មី​ឡៃ) ជា​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ហុង​កុង​សុទ្ធ​សាធ​។ យើង​សូម​ជំរុញ​ឱ្យ​បណ្ដា​ប្រទេស​នានា​គោរព​អធិ​បតេយ្យ​ភាព​ជាតិ​របស់​ប្រទេស​ចិន, ​​ប្រព័ន្ធ​នីតិ​រដ្ឋ​នៅ​ទី​ក្រុង​ហុង​កុង​ និង​ជៀស​វាង​ការ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ដែល​និយាយ​ឱ្យ​តែ​រួច​ពី​មាត់​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​អនុវត្ត​ប្រព័ន្ធ​យុត្តា​ធិការ​របស់​ទី​ក្រុង​ហុង​កុង ឬ​របស់​ប្រទេស​ចិន​ទោះ​នៅ​ក្នុង​ទម្រង់​ណា​ក្ដី​​។

នៅ​ក្នុង​សេចក្ដី​សង្ខេប​ព័ត៌​មាន​កាល​ពី​ល្ងាច​មិញ​នោះ អ្នក​នាំ​ពាក្យ​ចិន​មិន​បាន​បញ្ចេញ​ឈ្មោះ​ប្រទេស​ណា​​ថា​ជា​អ្នក​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ខ្លួន​ទេ​​។ ​សូម​រំលឹក​ថា​កាល​ពី​ព្រឹក​មិញ តុលាការ​ទី​ក្រុង​ហុង​កុង​រក​ឃើញ​ថា​សកម្ម​ជន​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ លោក​ជីមី​ឡៃ មាន​ទោស​ពី​បទ​រួម​គំនិត​ក្បត់​ជា​មួយ​កម្លាំង​បរទេស​ដោយ​យោង​ទៅ​តាម​បទ​បញ្ញត្តិ​នៃ​ច្បាប់​ស្ដី​ពី​សន្តិ​សុខ​ជាតិ​។

ទោស​នេះ​ធ្ងន់​ធ្ងរ​ណាស់​ លោក​ជីមី​ឡៃ​អាច​នឹង​ជាប់​ពន្ធនា​គារ​មួយ​ជីវិត​។ ​ប្រទេស​ចិន​ក៏​បាន​សម្ដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ផង​ដែរ​ដែល​ប្រទេស​ខ្លះ​រិះ​គន់​សេចក្ដី​សម្រេច​របស់​តុលាការ​ដែល​រក​ឃើញ​ថា​លោក​ជីមីឡៃ​មាន​ទោស​។ ប្រទេស​ចិន​សូម​ប្រឆាំង​នឹង​ការ​លាប​ពណ៌ និង​​ការ​បង្កាច់​បង្ខូច​ទៅ​លើ​ប្រព័ន្ធ​យុត្តិ​ធម៌​នៅ​ទី​ក្រុ​ង​ហុង​កុង​​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ