ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផែន​ការ​សន្តិ​ភាព​នៅ​អ៊ុយ​ក្រែន​អាច​បញ្ជូន​ទៅ​​ឱ្យ​រុស្ស៊ី​ពិនិត្យ​មើល​ឆាប់​ៗ​នេះ

12 ម៉ោង មុន

ទី​​ក្រុង​កៀវ៖ លោក​ហ្សេឡិន​ស្គី​ថ្លែង​ថា​​ផែន​ការ​សន្តិ​ភាព​ដែល​កំពុង​ចរ​ចា​គ្នា​នៅ​ក្នុង​ចំណោម​មន្ត្រី​រដ្ឋា​ភិបាល​អាមេរិក​នោះ​អាច​នឹង​សម្រេច​សម្រួច​គ្នា​យក​ជា​បាន​ការ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត មុន​​នឹង​​​​រុញ​បន្ត​ទៅ​ឱ្យ​រុស្ស៊ី​ពិនិត្យ​មើល​។ បន្ទាប់​មក​អាច​នឹង​មាន​កិច្ច​ប្រជុំ​នៅ​អាមេរិក​នា​ចុង​សប្ដាហ៍​ក្រោយ​។ ​លោក​ថ្លែង​បន្ត​ទៀត​ថា​សេចក្ដី​ព្រាង​ផែន​ការ​សន្តិ​ភាព​ដែល​បាន​​ពិភាក្សា​គ្នា​ជា​មួយ​អាមេរិក​​នៅ​ទី​ក្រុង​ប៊ែឡាំង ប្រទេស​អាល្លឺម៉ង់​នោះ​ សង្ឃឹម​ថា​នឹង​ចេញ​រួច​។ ប៉ុន្តែ​លោក​ក៏​សូម​ព្រ​មាន​ផង​ដែរ​ថា​ចំណុច​សំខាន់​ៗមួយ​ចំនួន​មិន​ទាន់​ដោះ​ស្រាយ​ចេញ​នៅ​ឡើយ​ទេ​។​ ជា​អាទិ៍​តំបន់​ដែល​ស្ថិត​ក្រោម​​ការ​គ្រប់​គ្រង​របស់​ទាហាន​រុស្ស៊ី​។ ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អាមេរិក​ក្នុង​ការ​សម្រប​សម្រួល​បញ្ហា​អ៊ុយ​ក្រែន​ហាក់​ដូច​ជា​បាន​ផល​ជា​បណ្ដើរ​ៗ​ហើយ​។…

ទី​​ក្រុង​កៀវ៖ លោក​ហ្សេឡិន​ស្គី​ថ្លែង​ថា​​ផែន​ការ​សន្តិ​ភាព​ដែល​កំពុង​ចរ​ចា​គ្នា​នៅ​ក្នុង​ចំណោម​មន្ត្រី​រដ្ឋា​ភិបាល​អាមេរិក​នោះ​អាច​នឹង​សម្រេច​សម្រួច​គ្នា​យក​ជា​បាន​ការ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត មុន​​នឹង​​​​រុញ​បន្ត​ទៅ​ឱ្យ​រុស្ស៊ី​ពិនិត្យ​មើល​។ បន្ទាប់​មក​អាច​នឹង​មាន​កិច្ច​ប្រជុំ​នៅ​អាមេរិក​នា​ចុង​សប្ដាហ៍​ក្រោយ​។ ​លោក​ថ្លែង​បន្ត​ទៀត​ថា​សេចក្ដី​ព្រាង​ផែន​ការ​សន្តិ​ភាព​ដែល​បាន​​ពិភាក្សា​គ្នា​ជា​មួយ​អាមេរិក​​នៅ​ទី​ក្រុង​ប៊ែឡាំង ប្រទេស​អាល្លឺម៉ង់​នោះ​ សង្ឃឹម​ថា​នឹង​ចេញ​រួច​។

ប៉ុន្តែ​លោក​ក៏​សូម​ព្រ​មាន​ផង​ដែរ​ថា​ចំណុច​សំខាន់​ៗមួយ​ចំនួន​មិន​ទាន់​ដោះ​ស្រាយ​ចេញ​នៅ​ឡើយ​ទេ​។​ ជា​អាទិ៍​តំបន់​ដែល​ស្ថិត​ក្រោម​​ការ​គ្រប់​គ្រង​របស់​ទាហាន​រុស្ស៊ី​។ ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អាមេរិក​ក្នុង​ការ​សម្រប​សម្រួល​បញ្ហា​អ៊ុយ​ក្រែន​ហាក់​ដូច​ជា​បាន​ផល​ជា​បណ្ដើរ​ៗ​ហើយ​។ ប៉ុន្តែ​ចំណុច​ខ្លះ​លោក​ពូទីន​ទំនង​ជា​មិន​ទទួល​យក​ទេ។​​ ជា​ពិសេស ការ​ធានា​សន្តិ​សុខ​របស់​អ៊ុយ​ក្រែន​ពី​សំណាក់​អឺរ៉ុប និង​អាមេរិក​។

​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ថ្លែង​នៅ​ល្ងាច​នេះ​​ថា​រុស្ស៊ី​ចង់​បាន​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​មាន​លក្ខណៈ​ស៊ី​ជម្រៅ​។ ពោល​គឺ​មិន​មែន​គ្រាន់​តែ​ជា​បទ​ឈប់​បាញ់​ធម្មតា​ៗ​ប៉ុណ្ណោះ​ទេ​។​ ​លោក​ថ្លែង​ថា​បើ​អ៊ុយ​ក្រែន​ចង់​បាន​ត្រឹម​តែ​ដំណោះ​ស្រាយ​បណ្ដោះ​អាសន្ន​ ពេល​នោះ​យើង​នឹង​មិន​ចូល​រួម​នៅ​ក្នុង​ការ​ចរ​ចា​ឡើយ។ យើង​ចង់​បាន​សន្តិ​ភាព​ យើ​ងមិន​ចង់​បាន​បទ​ឈប់​បាញ់​​ទេ​ព្រោះ​អ៊ុយ​ក្រែន​អាច​នឹង​ឆ្លៀត​ឱកាស​ពេល​កំពុង​មាន​បទ​​ឈប់​បាញ់​នោះ​ដើម្បី​ដឹក​ជញ្ជូន​គ្រឿង​សព្វាវុធ​។ យើង​ចង់​បញ្ចប់​សង្គ្រាម​, យើង​ចង់​សម្រេច​គោល​ដៅ​របស់​យើង​, យើង​ចង់​ការ​ពារ​ផល​ប្រ​យោជន៍​ និង​ធានា​សន្តិ​ភាព​នៅ​អឺរ៉ុបសម្រាប់​ពេល​អនា​គត​។​

មន្ត្រី​រដ្ឋាភិបាល​អាមេរិក​អះ​អាង​ថា​ផែន​ការ​សន្តិ​ភាព​ដែល​ខ្លួន​បាន​ផ្ដួច​ផ្ដើម​ឡើង​នោះ​ទទួល​បាន​ការ​គាំទ្រ​៩០%​​​​ពី​​អ៊ុយ​ក្រែន និង​អឺរ៉ុប​​។ លោក​ដូណាល់​ត្រាំ​គិត​ថា​ជំហរ​របស់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់បាន​ខិត​ជិត​គ្នា​ជាង​ពេល​ណា​ៗ​ទាំង​អស់​។ ​ទោះ​ជា​បែប​នេះ​ក្ដី គេ​សម្លឹង​ឃើញ​ថា​បញ្ហា​រសើប​ខ្លះ​នៅ​តែ​មាន​​។ លោក​ហ្សេឡិនស្គី​បញ្ជាក់​ជា​ថ្មី​ថា​លោក​មិន​ទទួល​ស្គាល់​ទឹក​ដី​នៅ​តំបន់​ដុន​បាស់​ដែល​រុស្ស៊ី​កំពុង​កាន់កាប់​នោះ​ជា​ទឹក​ដី​របស់​រុស្ស៊ី​ទេ​។ រុស្ស៊ី​គ្រប់​គ្រង​តំបន់​នេះ​ប្រហែល​៨០% ចំណែក​អ៊ុយ​ក្រែន​គ្រប់​គ្រង​២០%​។ ប្រភព​ខ្លះ​ថា​នៅ​ក្នុង​ផែន​ការ​សន្តិ​ភាព​នោះ អាមេរិក​ចង់​ឱ្យ​អ៊ុយ​ក្រែន​លះ​បង់​​ទាំង​២០%​នោះ​​​ទៅ​ឱ្យ​រុស្ស៊ី​តែ​ម្ដង​ទៅ​។

យោង​តាម​សំណើ​នោះ ក្រោយ​ពេល​ចប់​សង្គ្រាម​ ភាគី​ទាំង​២​ឯក​ភាព​គ្នា​យក​ដុន​បាស់​ជា​តំបន់​សេដ្ឋ​កិច្ច​សេរី​ដែល​គ្មាន​កង​ទ័ព​។ ប៉ុន្តែ​លោក​ហ្សេឡិនស្គី​ចង់​សង្កត់​ធ្ងន់​ថា​ «តំបន់​សេដ្ឋ​កិច្ច​សេរី​មិន​មែន​មាន​ន័យ​ថា​តំបន់​នោះ​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​រុស្ស៊ី​ទេ​»​។ បញ្ហា​បូរណ​ភាព​ទឹក​ដី​គឺ​ជា​ឧបសគ្គ​ដ៏​ធំ​មួយ​ដែល​រារាំង​មិន​​ឱ្យ​ភាគី​ទាំង​២​ចរ​ចា​ត្រូវ​រ៉ូវ​គ្នា​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​អេភី (AP) និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ