ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ថៃ​ប្រកាស​រៀប​ចំ​ការ​បោះ​ឆ្នោត​អាណត្តិ​ថ្មី​នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៦

19 ម៉ោង មុន

ទី​ក្រុង​បាង​កក៖ ប្រទេស​ថៃ​ត្រៀម​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​អ្នក​តំណាង​រាស្ត្រ​ឡើង​វិញ​នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៦​ខាង​មុខ​នេះ​។ នេះ​បើ​​យោង​តាម​ការ​បញ្ជាក់​របស់​គណៈ​កម្ម​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​។ បើ​ដូច្នេះ​មែន វា​ជា​គម្រោង​រៀប​ចំ​ការ​បោះ​ឆ្នោត​ដែល​ឆាប់​រហ័ស​ជាង​ការ​រំពឹង​ទុក​ព្រោះ​នាយក​រដ្ឋ​មន្ត្រី​ថៃ​ លោក​អនុទីន​ នៅ​សុខ​ៗ​ស្រាប់​តែ​ស្នើ​សុំ​រំលាយ​សភា​តែ​ម្ដង​។​ ប្រភព​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​ការ​សម្រេច​ចិត្ត​រំលាយ​សភា​ព្រោះ​អនុទីន​មើល​ក្រឡា​ទៅ​ហាក់​ដូច​ជា​មិន​អាច​អង្គុយ​កៅអី​នាយក​រដ្ឋមន្ត្រីបាន​ត​ទៅ​ទៀត​ទេ​បន្ទាប់​ពី​​គណ​បក្ស​ប្រជា​ជន​បាន​ដើរ​ចេញ​ពី​សម្ព័ន្ធ​ភាព​នយោ​បាយ។…

ទី​ក្រុង​បាង​កក៖ ប្រទេស​ថៃ​ត្រៀម​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​អ្នក​តំណាង​រាស្ត្រ​ឡើង​វិញ​នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៦​ខាង​មុខ​នេះ​។ នេះ​បើ​​យោង​តាម​ការ​បញ្ជាក់​របស់​គណៈ​កម្ម​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​។ បើ​ដូច្នេះ​មែន វា​ជា​គម្រោង​រៀប​ចំ​ការ​បោះ​ឆ្នោត​ដែល​ឆាប់​រហ័ស​ជាង​ការ​រំពឹង​ទុក​ព្រោះ​នាយក​រដ្ឋ​មន្ត្រី​ថៃ​ លោក​អនុទីន​ នៅ​សុខ​ៗ​ស្រាប់​តែ​ស្នើ​សុំ​រំលាយ​សភា​តែ​ម្ដង​។​

ប្រភព​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​ការ​សម្រេច​ចិត្ត​រំលាយ​សភា​ព្រោះ​អនុទីន​មើល​ក្រឡា​ទៅ​ហាក់​ដូច​ជា​មិន​អាច​អង្គុយ​កៅអី​នាយក​រដ្ឋមន្ត្រីបាន​ត​ទៅ​ទៀត​ទេ​បន្ទាប់​ពី​​គណ​បក្ស​ប្រជា​ជន​បាន​ដើរ​ចេញ​ពី​សម្ព័ន្ធ​ភាព​នយោ​បាយ។ សូម​រំលឹក​ថយ​​ក្រោយ​បន្តិច​ថា​លោក​អនុ​ទីន​សព្វ​ថ្ងៃ​នេះ​ជា​រដ្ឋាភិបាល​សំឡេង​ភាគ​តិច​តែ​ប៉ុណ្ណោះ​។ គាត់​អាច​ឡើង​កាន់​អំណាច​បាន​ដោយ​ទទួល​បាន​សំឡេង​គ្រប់​គ្រាន់​ពី​សភា​ក៏​ដោយ​សារ​ការ​បោះ​ឆ្នោត​គាំទ្រ​ពី​អ្នក​តំណាង​រាស្ត្រ​របស់​គណ​បក្ស​ប្រជា​ជន​​។​

ប្រជា​រាស្ត្រ​ថៃ​នឹង​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​តំណាង​រាស្ត្រ​ចំនួន​៥​រយ​នាក់​ដើម្បី​ធ្វើ​ជា​តំណាង​របស់​ខ្លួន​។ ក្នុង​នោះ ៤​រយ​នាក់​បោះ​ឆ្នោត​ជ្រើស​រើស​នៅ​តាម​មណ្ឌល​ដែល​ខ្លួន​ឈរ​ឈ្មោះ​។ ចំណែក​១​រយ​នាក់​ទៀត​បាន​មក​ពី​ការ​បែង​ចែក​កូតា​ទៅ​តាម​ចំនួន​អាសនៈ​ដែល​គណ​បក្ស​នី​មួយ​ៗ​ទទួលបាន​។ បក្ស​ណា​បាន​សន្លឹក​ឆ្នោត​ច្រើន​ជាង​គេ​នឹង​ទទួល​​បាន​អ្នក​តំណាង​រាស្ត្រ​នៅ​ក្នុង​ចំណោម​១​រយ​រូប​នោះ​ច្រើន​ជាង​គេ​។

យោង​តាម​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ថៃ គណ​បក្ស​នយោបាយ​នី​មួយ​ៗ​មាន​សិទ្ធិ​ស្នើ​បេក្ខ​ភាព​របស់​ខ្លួន​រហូត​ដល់​បី​រូប​ទៅ​គណៈ​កម្ម​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​។​ ចាប់​តាំង​ពី​ប្រទេស​ថៃ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៣ លោក​អនុទីន​ជា​នាយក​រដ្ឋ​មន្ត្រី​ទី​បី​របស់​ប្រទេស​នេះ​។ នៅ​ក្នុង​លក្ខ​ខណ្ឌ​ព្រម​ព្រៀង​រវាង​លោក​អនុទីន និង​គណ​បក្ស​ប្រជា​ជន​កាល​ពី​ខែ​កញ្ញា លោក​សន្យា​រំលាយ​រដ្ឋ​សភា​នៅចុង​ខែ​​មករា​​ និង​សន្យា​ធ្វើ​វិសោធ​ន​កម្ម​​រដ្ឋ​ធម្ម​នុញ្ញ​​។ ជា​ថ្នូរ​ត្រឡប់​មក​វិញ​ អ្នក​តំណាង​រាស្ត្រ​របស់​គណ​បក្ស​ប្រជា​ជន​យល់​ព្រម​បោះ​ឆ្នោត​ឱ្យ​គាត់​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​។

អ្នក​ណា​ឡើង​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ថ្មី​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​។ ​លទ្ធ​ផល​ស្ទង់​មតិ​បង្ហាញ​ថា​គណ​បក្ស​ប្រជា​ជន​កំពុង​មាន​ប្រជា​ប្រិយ​ភាព​ខ្ពស់​ជាង​គេ​។ ប៉ុន្តែ​នៅ​ក្នុង​ប្រព័ន្ធ​នយោ​បាយ​ថៃ​ គណ​បក្ស​ណា​ឈ្នះ​ឆ្នោត​មិន​សំខាន់​ទេ​ សំខាន់​ត្រូវ​រក​ឱ្យ​បាន​សំឡេង​គាំទ្រ​គ្រប់​ចំនួន​ពី​អ្នក​តំណាង​រាស្ត្រ​។ មែន​ទែន​ទៅ គណបក្ស​ឈ្នះ​ឆ្នោត​ច្រើន​តែ​មិន​សូវ​​បាន​ឡើង​កាន់​អំណាច​។

ជាក់​ស្ដែង​ កាល​ពី​ពេល​បោះ​ឆ្នោត​ឆ្នាំ២០១៩​ គណ​បក្ស​ភឿថៃ​ទទួល​បាន​អាសនៈ​ច្រើន​ជាង​គេ​។ ប៉ុន្តែ​អ្នក​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​គឺ​លោក​ប្រាយុទ្ធ​ចាន់​អូចា​មក​ពី​គណ​បក្ស​ផាឡាំង​ប្រឆា​រ៉ាត់​។ ក្រោយ​មក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៣ គណបក្ស​ឆ្ពោះ​ទៅ​មុខ​ (ដែល​ត្រូវ​បាន​រំលាយ​ហើយ​ ហើយ​អ្នក​តំណាង​រាស្ត្រ​របស់​គណ​បក្ស​នេះ​មក​ជ្រក​ក្រោម​គណ​បក្ស​ប្រជា​ជន​) ទទួល​បាន​អាសនៈ​ច្រើន​ជាង​គេ​។ ប៉ុន្តែ​អ្នក​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​គឺ​បេក្ខ​ភាព​របស់​គណ​បក្ស​ភឿថៃ​។ នេះ​បើ​យោ​ង​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ