សង្គ្រាមអ៊ុយក្រែន ៖ រុស្ស៊ីបន្តការវាយប្រហារថ្មីៗលើអ៊ុយក្រែន ដោយក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានប្រើដ្រូនដល់ជិត១០០គ្រឿង និងមីស៊ីលច្រើនគ្រាប់ ។ តាមក្រូងគៀវថា ដ្រូន៧៥គ្រឿង ត្រូវបានបាញ់ទម្លាក់ និង១៩គ្រឿងទៀត ប៉ះពាល់ដល់តំបន់ជាច្រើនរបស់ប្រទេស បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច៤នាក់ និងរបួសច្រើនសិបនាក់ ។

សាកសពមនុស្ស២នាក់ ត្រូវបានរកឃើញក្នុងគំនរបាក់បែក នៃអគារស្នាក់នៅមួយក្នុងទីក្រុងអ៊ី
ហ៊្សីយមតំបន់ខាគៀវ ។ ការវាយប្រហារនេះ ក៏បណ្ដាលឲ្យមនុស្ស២នាក់រងរបួសផងដែរ។ នេះបើតាមអភិបាលតំបន់ខាគៀវ ។ ចំណែកមនុស្សម្នាក់ទៀតស្លាប់ និង៤នាក់រងរបួសក្នុងតំបន់ដូណេតស្ក៍ភាគខាងកើតប្រទេស ។
ទន្ទឹមនឹងនេះ នៅតំបន់ឃ័រសុន មនុស្ស៧នាក់រងរបួស ក្រោយការវាយប្រហាររបស់រុស្ស៊ី ជាពិសេស ប្រឆាំងផ្ទះនានា និងអគារកម្ពស់ច្រើនជាន់៤ និងអគាររដ្ឋបាលមួយព្រមទាំងបំពង់បង្ហូរឧស្ម័នមួយ។
ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គីលើកឡើងថា កាលពីសប្ដាហ៍កន្លងទៅរុស្ស៊ីវាយប្រហារដោយដ្រូន ដល់ប្រមាណជា១៣០០គ្រឿងប្រឆាំងប្រទេសលោក។ តំបន់ក្រុងអូដេសាក៏រងការវាយប្រហារជាពិសេបណ្ដាទីតាំងកំពង់ផែ ឧស្សាហកម្មនិងផ្នែកដឹកជញ្ជូននាថ្ងៃទី២០ធ្នូ។
រោងចក្រផលិតប្រេងឆាធំបំផុតរបស់ប្រទេស ស្ថិតនៅក្បែរគំពង់ផែពីវដេនី រងការបំផ្លាញដោយភ្លើងឆេះមកពីការវាយប្រហាររបស់រុស្ស៊ី។ និយោជិតរោងចក្រនោះម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសដោយអណ្ដាតភ្លើង។ នេះបើតាមតុល្យការបណ្ដោះអាសន្នប្រកាសដោយម្ចាស់សហគ្រាសនោះ។
រុស្ស៊ីប្រកាសនាថ្ងៃទី២០ធ្នូថា កងទ័ពខ្លួនវាយដណ្ដើមយកបានមូលដ្ឋាន២ទៀតក្នុងតំបន់ក្រុងស៊ូមីនិងតំបន់ដូណេតស្ក៍។ តាមក្រសួងការពារប្រទេសរុស្ស៊ីថា កងទ័ពវាយយកបានមូលដ្ឋានវីសូកក្នុងតំបន់ស៊ូមី និងមូលដ្ឋានSVITLEតំំបន់ដូណេតស្ក៍រយះពេល២៤ម៉ោងចុងក្រោយនេះ ។
ក្រសួងនោះក៏ថ្លែងដែរថា រុស្ស៊ីវាយប្រហារបណ្ដាទីតាំងដែលប្រើប្រាស់សម្រាប់ដឹកជញ្ជូនអាវុធពីលោកខាងលិច ព្រមទាំងវាយប្រហារបណ្ដាទីតាំងឃ្លាំងគ្រាប់រំសេវ បណ្ដាទីតាំងផ្គត់ផ្គង់ប្រេងឥន្ធនៈនិងបណ្ដាកន្លែងបោះទ័ពអ៊ុយក្រែននិងបណ្ដាយុទ្ធជនបរទេស។
ផ្នែកសង្គ្រោះបន្ទាន់អ៊ុយក្រែនប្រកាសនាថ្ងៃទី២០ធ្នូថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ប្រឆាំងបណ្ដាហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ក្រុងអូដេសាភាគខាងត្បូងប្រទេស បណ្ដាលឲ្យមនុស្សស្លាប់៨នាក់និងរបួស២៧នាក់។ ក្រុងអូដេសារងការវាយប្រហារជាពិសេសដោយគ្រាប់មីស៊ីល
បាលីស្ទិក។
ទាក់ទិននឹងការចរចាស្វែងរកបញ្ចប់សង្គ្រាមវិញ គណៈប្រតិភូអាមេរិកនិងអ៊ុយក្រែននាថ្ងៃទី២១ធ្នូ បានសម្ដែងការសាទរចំពោះការចរចានោះថា ស្ថាបនា។ ការចរចានៅធ្វើនៅក្រុងម៉ៃអាមីរដ្ឋផ្លរីដា ដោយមានវត្តមានរបស់សម្ព័ន្ធមិត្តអឹរ៉ុប ៕
ចែករំលែកព័តមាននេះ