ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​-​ចិន ស៊ីសាច់ហុតឈាម​គ្នា​ដូច​បើកដៃ​ឱ្យ​ប្រទេស១នេះ​ទទួលផល

4 ឆ្នាំ មុន

ជា​លើក​ដំបូង​ក្នុង​រយៈពេល​៣០​ឆ្នាំ ក្រុមហ៊ុន Newage Group ដែល​ជា​ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់​ដែល​មាន​មូលដ្ឋាន​នៅ​បង់​ក្លា​ដែ​ស មានឱកាស​ក្នុង​ការ​លក់​នៅ​សហរដ្ឋអាមេរិក ក៏​ព្រោះតែ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក​និង​ចិន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Bloomberg​។ ក្រុមហ៊ុន…

ជា​លើក​ដំបូង​ក្នុង​រយៈពេល​៣០​ឆ្នាំ ក្រុមហ៊ុន Newage Group ដែល​ជា​ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់​ដែល​មាន​មូលដ្ឋាន​នៅ​បង់​ក្លា​ដែ​ស មានឱកាស​ក្នុង​ការ​លក់​នៅ​សហរដ្ឋអាមេរិក ក៏​ព្រោះតែ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក​និង​ចិន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Bloomberg​។

ក្រុមហ៊ុន Newage Group ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផលិតផល​សម្លៀក​បំពាក់​ដល់​ក្រុមហ៊ុន Hennes & Mauritz AB កំពុង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​អឺរ៉ុប​អស់​រយៈពេល​៣​ទស​វត្ស​មក​ហើយ ប៉ុន្តែ​បច្ចុប្បន្ន​កំពុង​ទទួល​បានការ​សាកសួរ​ពី​ក្រុមហ៊ុន Macy’s Inc. និង​ក្រុមហ៊ុន Gap Inc របស់​អា​មេ​រិ​ក​ ។

នេះ​បើ​តាម​ការ​លើក​ឡើង​របស់ លោក Asif Ibrahim អនុប្រធាន​ក្រុមហ៊ុន Newage Group នៅ​ក្នុង​បទ​សម្ភាស​មួយ​។ យោង​តាម​លោក David Hasanat ប្រធាន​ក្រុមហ៊ុន Viyellatex Group ព្យាករ​ថា ការ​នាំ​ចេញ​ប្រចាំឆ្នាំ​របស់​ខ្លួន​ទៅ​អា​មេ​រិ​ក នឹង​កើនឡើង​ទ្វេ​ដង​ដល់ ២៥​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​១ ខែកក្កដា ដោយសារ​កំណើន​ការ​បញ្ជា​ទិញ​។

ប្រទេស​ខាង​ប៉ែក​អាស៊ី​ខាងត្បូង​ដែល​ជា​ប្រទេស​នាំ​ចេញ​សំលៀក​បំពាក់​ធំ​ជាងគេ​លំដាប់​ទី​២ នៅ​លើ​ពិភពលោក បានឃើញ​ថា ការ​លក់​នៅ​ក្រៅប្រទេស​របស់​ខ្លួន​បាន​កើនឡើង​ដល់ ៤០.៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​សារពើពន្ធ​ដែល​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​៣០ ខែមិថុនា ស្រប​ពេល​ដែល លោក​ប្រធានាធិបតី Trump បង្កើន​ពន្ធ​លើ​ទំនិញ​ចិន ២០០​ពាន់​លាន​ដុល្លារ ឡើង​ដល់​ទៅ​២៥% ដែល​កាល​មុន​ត្រឹមតែ​១០%​ប៉ុណ្ណោះ​។

សង្គ្រាម​ពាណិជ្ជកម្ម​នេះ បាន​ធ្វើ​ឱ្យ​អា​មេ​រិ​ក​និង​ចិន ងាក​ទៅ​បញ្ជា​ទិញ​ទំនិញ​ពី​ប្រទេស​ផ្សេង​ៗ​ទៀត ដែល​មិន​មាន​ពន្ធ​ថ្លៃ​កប់​ដូច​ជា​ការ​នាំ​ចេញចូល​ពី​ចិន​និង​អា​មេ​រិ​ក​។ ផលិតផល​ទាំងនោះ​មាន​រហូត​ដល់​ទៅ​១៩៨១​មុខ ដែល​យក​មក​ពី​ប្រទេស​ដូច​ជា​វៀតណាម​និង​ម៉ា​ឡេ​ស៊ី​។

សម្រាប់​ប្រទេស​បង់​ក្លា​ដេ​ស ដែល​មាន​បំណង​បង្កើន​ការ​នាំ​ចេញ​ទ្វេ​ដង​រហូត​ដល់​៧២​ពាន់​លាន​ដុល្លារ​នៅ​ត្រឹម​ឆ្នាំ​២០២៤ ពេល​នេះ​អាច​មាន​ជំនួញ​សម្លៀក​បំពាក់​ដែល​មាន​ទឹកប្រាក់​៤១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ត្រូវ​បាន​ធនាគារអភិវឌ្ឍន៍អាស៊ី​ព្យាករណ៍​ថា​នឹង​បង្កើន​កំណត់​ត្រា​៨%​ទៀត​នៅ​រយៈពេល​២​ឆ្នាំ​ក្រោយ​។ ឧស្សាហកម្ម​កាត់ដេរ​របស់​ប្រទេស​បង់​ក្លា​ដេ​ស ដែល​មាន​បុគ្គលិក​៤​លាន​នាក់ មាន​ចំនួន​១៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប​ ៕

ប្រភព ៖ Bloomberg , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ