ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញាវិជ្ជមាន ឬយុទ្ធសាស្ត្របោកបញ្ឆោត? លោក​ត្រាំ ប្រកាសពន្យារពេលការវាយប្រហារ ៥ថ្ងៃ ដើម្បីទុកពេលឱ្យការចរចាជាមួយអ៉ីរ៉ង់

6 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ សង្គ្រាម​នៅ​អ៉ី​រ៉​ង់​មក​ដល់​ថ្ងៃ​ទី​២៤ ​មីនា ​ឈាន​ចូល​ដល់​ថ្ងៃ​ទី​២៥​ហើយ​ ។ ប្រធា​នាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​គូសបញ្ជាក់​ក្នុង​សារ​មួយ​ចេញផ្សាយ​តាម​បណ្ដាញ​សង្គម​TRUTH SOCIAL​របស់​លោក កាលពី​ថ្ងៃ​ទី​២៣…

សង្គ្រាម​អ៉ី​រ៉​ង់ ៖ សង្គ្រាម​នៅ​អ៉ី​រ៉​ង់​មក​ដល់​ថ្ងៃ​ទី​២៤ ​មីនា ​ឈាន​ចូល​ដល់​ថ្ងៃ​ទី​២៥​ហើយ​ ។ ប្រធា​នាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​គូសបញ្ជាក់​ក្នុង​សារ​មួយ​ចេញផ្សាយ​តាម​បណ្ដាញ​សង្គម​TRUTH SOCIAL​របស់​លោក កាលពី​ថ្ងៃ​ទី​២៣ ​មីនា​ ថា រយៈពេល​២​ថ្ងៃ​ចុង​ក្រោយ​នេះ មានការ​ពិភាក្សា​គ្នា​​ប្រកបដោយ​ផ្លែផ្កា​ និង​ស្ថាបនា​បំផុត​ជាមួយ​អ៉ី​រ៉​ង់ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ពេញលេញ ​និង​ជា​ស្ថាពរ​មួយ​នៃ​ការ​ប្រទូស្ត​រ៉ា​យ​របស់​យើង​នៅ​ម​ជ្ឈឹ​ម​បូព៌ា ។

លោក​ត្រាំ​ក៏​អះអាង​ផង​ដែរ​ថា បាន​ណែនាំ​ដល់​ក្រសួង​សង្គ្រាម​អា​មេ​រិ​ក ឲ្យ​ពន្យារពេល​រាល់​ការ​វាយប្រហារ​ខាង​យោធា​ប្រឆាំង​បណ្ដា​មជ្ឈមណ្ឌល​អគ្គិសនី​ និង​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​អ៉ីរ៉​ង់ សម្រាប់​រយៈពេល​៥​ថ្ងៃ​ដែល​ទាំង​អស់នោះ ​អាច​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​ជោគជ័យ​នៃ​កិច្ចប្រជុំ​និង​ការ​ពិភាក្សា​ដែល​កំពុង​ធ្វើ​ ។ លោក​បញ្ជាក់​ថា ការ​ពិភាក្សា​ជាមួយ​អ៉ី​រ៉​ង់​​នឹង​បន្ត​ក្នុង​ស​ប្ដា​ហ៍​នេះ​ និង​ថា ការ​ពិភាក្សា​ទាំងនោះ​ ក៏​ផ្ដោត​លើ​ការ​បញ្ឈប់​ទាំងស្រុង​ និង​ជា​ស្ថាពរ​ការ​ប្រទូស្ត​រ៉ា​យ​គ្នា ​។

ប្រធានាធិបតី​អា​មេ​រិ​ក​មុន​នេះ​ បាន​បញ្ជូន​ឱសានវាទ​មួយ​ទុក​ពេល​ត្រឹម​៤៨​ម៉ោង​ គឺ​ដល់​យប់​ថ្ងៃ​ទី​២៣​មីនា ឲ្យ​អ៉ី​រ៉​ង់​បើក​ច្រក​សមុទ្រ​ហ័​រ​មូស ដោយ​គំរាម​វាយប្រហារ​កម្ទេច​បណ្ដា​មជ្ឈមណ្ឌល​អ​គ្កិ​ស​នី​អ៉ី​រ៉​ង់​។ ដោយសារ​ការ​ប្រកាស​នោះ​ របស់​លោក​ត្រាំ​ នា​ថ្ងៃ​ទី​២៣​មីនា នាំ​ឲ្យ​តម្លៃ​ប្រេង​ធ្លាក់​ចុះ​វិញ​ភ្លាម​ៗ​មុន​ឡើង​ថ្លែ​វិញ​ក្រោយ​ពី​អ៉ី​រ៉​ង់​បដិសេធ​ថា ​មិន​មានការ​ពិភាក្សា​គ្នា​នោះ​ឡើយ​។ លោក​ត្រាំ​ក៏​គំរាម​ផង​ដែរ ​បន្ត​វាយប្រហារ​ខ្លាំងក្លា​លើអ៉ី​រ៉​ង់់​ប្រសិនបើ​ការ​ពិភាក្សា​បរាជ័យ​។ លោក​ត្រាំ​ក៏​និយាយ​ដែរ​ថា យើង​ចង់បាន​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​ចម្រាញ់​របស់​អ៉ី​រ៉​ង់ តែ​មិន​បញ្ជាក់​ថា ​តើយ​កដោយ​វិធី​ណា
​ឡើយ​។

ចំពោះ​ការ​លើក​ឡើង​នេះ​​របស់​លោក​ត្រាំ ដែល​ថា​ ប្រធាន​សភា​អ៉ី​រ៉​ង់​លោក​ម៉ូ​ហា​ម៉ា​ដ​បាក់​ម័​រ​ហ្គា​លី​បាស់ ពិភាក្សា​ជាមួយ​បេស​កក​ជន​អា​មេ​រិ​ក​លោក​ STEVE FITKOFF ​និង​លោក​JARED KUSHNER តែ​ប្រធាន​សភា​អ៉ី​រ៉​ង់​រូប​នោះ​បាន​បដិសេធ​ថា​ ពុំ​មានការ​ពី​ភា​ក្សា​គ្នា​ណាមួយ ត្រូវ​បាន​ធ្វើ​ជាមួយ​អា​មេ​រិ​ក​ឡើយ​។ លោក​ថា ​ព័ត៌មាន​បំភ្លៃ​បែប​នេះ ត្រូវ​បាន​ប្រើ​ដើម្បី​បោកប្រាស់​ទីផ្សារ​ហិរញ្ញ​វ​ត្ងុ​និង​ទីផ្សារ​ប្រេង​និង​ចង់​ចាក​ចេញពី​ការ​ជាប់ផុង របស់​អា​មេ​រិ​ក ​និងអ៉ី​ស្រា​អែ​ល​តែ​ប៉ុណ្ណោះ​។

ចំណែក​ក្រសួងការបរទេស​អ៉ី​រ៉​ង់​វិញ​នា​ថ្ងៃ​ទី​២៣​ មីនា​ ក៏​បាន​បដិសេធ រាល់​ការ​ចរចា​ជាមួយ​អា​មេ​
រិ​ក ក្នុង​អំ​ឡុ​អ​ពេល​នៃ​សង្គ្រាម​នោះ​ដែល​ឈាន​ដល់​ថ្ងៃ​ទី​២៥ ​ហើយ​។ ទោះបី​យ៉ាងណា​ ក្រសួង​នោះ​ក៏​ទទួលស្គាល់​ដែរ​ថា បាន​ទទួល​តាម​រយៈ​បណ្ដា​ប្រទេស​ជា​មិត្ត នូវ​សំណើ​ចរចា​របស់​អា​មេ​រិ​ក​ដើម្បី​បញ្ចប់​ជម្លោះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ