ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នា.ក់​ចរាចរណ៍​២​ករណី​ក្នុង​ថ្ងៃ​តែ១ ​នៅស្រុក​រលាប្អៀរ

3 អាទិត្យ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង មនុស្ស​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​បាន​រង​របួស​ជា​ទម្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដាច់​ដោយឡែក​ពី​គ្នា ក្នុង​ថ្ងៃ​តែ​មួយ កើតឡើង​នៅ​ក្នុងស្រុក​រលាប្អៀរ នា​ថ្ងៃ​ទី 23 ខែមីនា​ឆ្នាំ 2026…

ខេត្តកំពង់ឆ្នាំង មនុស្ស​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​បាន​រង​របួស​ជា​ទម្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដាច់​ដោយឡែក​ពី​គ្នា ក្នុង​ថ្ងៃ​តែ​មួយ កើតឡើង​នៅ​ក្នុងស្រុក​រលាប្អៀរ នា​ថ្ងៃ​ទី 23 ខែមីនា​ឆ្នាំ 2026 នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ 5 ។ស

បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​នគរបាល​ស្រុក​រលាប្អៀរ បានឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើក​ទី​មួយ​បាន​កើតឡើង​នៅ វេលា​ម៉ោង 3 និង 40 នាទី​រសៀល ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ 74 និង 75 ស្ថិត​នៅ​ក្នុងភូមិ អូ​តា​នេស ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក Trago ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 3.g9760 បើកបរ​ដោយ​បុរស​ឈ្មោះ តឹក ផ្លូ អាយុ 32 ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ថ្លាន់​ត្បូង ឃុំ​ព្រាល ស្រុក​កញ្ជ្រាច ខេត្តព្រៃវែង បាន​បើក​ទៅ​បុក ពីក្រោយ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 3A.1919 បើកបរ​ដោយ​បុរស​ឈ្មោះ ទឹ​ត្យ វុ​ទ្ធី អាយុ 54 ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ខ្មែរ ស្រុក​រលាប្អៀរ ពីក្រោយ ក្នុង​ដំណើរ​ស្រប​ទៅ​គ្នា ពី​ជើង​ទៅ​ត្បូង បណ្ដាល​ឱ្យ​បុរស​ជា​អ្នកបើកបរ​រថយន្ត Trago រក​របួស​ជា​ទម្ងន់ ។

ហេតុការណ៍​ទី 2 បាទ​កើតឡើង​នៅ​វេលា​ម៉ោង 6 និង 30 នាទី​ល្ងាច ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ 95 និង​លេខ 96 ចំណុច​មុខ​ផ្សារ​ពង្រ សត្វ​ក្នុងភូមិ​ថ្មី ឃុំ​ពង្រ ស្រុក​រលាប្អៀរ ។​មុន​ពេល​បង្កើត​ហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3D.3605 បើកបរ​ដោយ​ជន​ពុំ​ស្គាល់ឈ្មោះ ក្នុង​ដំណើរ​ពី​ជើង​ទៅ​ត្បូង លង់​ម្ដង​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក់​ហុងដា​ឌ្រី​ម សរសេរ 125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1JG.​បើកបរ​ដោយ​បុរស​ឈ្មោះ ប៊ុ​ន សិ​ទ្ឋ អាយុ 45 ឆ្នាំ រស់នៅ​ភូមិ​អូរ​លា​ច ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ បាន​បើក​ឆ្លងកាត់​ផ្លូវជាតិ​លេខ 5 ពី​ទិស​ខាងកើត​ទៅ​លិច​ក្នុង​ដំណើរ​ខ្វែង​ពី​គ្នា បណ្ដាល​ឱ្យ​រថយន្ត​បុក​ចំ​ពេញទំហឹង​តែ​ម្ដង​។ ។​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប៉ុន្តែ​ដោយសារ​របួសធ្ងន់​ពេក​បណ្ដាល​ឱ្យ​ស្លាប់​គ្រា​ដែល​គ្រូពេទ្យ​ព្យាយាម​សង្គ្រោះ​។

គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ពីរ​ករណី​នេះ មធ្យោបាយ​ធ្វើ​ដំណើរ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ សមត្ថកិច្ច​នគរបាល​ស្រុក​រលាប្អៀរ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​  ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ