ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស បញ្ហាខោអាវមានក្លិនផ្អូមទាំងដែលទើបបោកគក់រួច មិនមែនមកពីអ្នកបោកមិនស្អាតនោះទេ ប៉ុន្តែវាបណ្ដាលមកពីការរីកដុះដាលនៃបាក់តេរី និងសំណើមដែលដក់ជាប់ក្នុងសរសៃក្រណាត់។
មូលហេតុចម្បងៗរួមមាន ការទុកខោអាវក្នុងម៉ាស៊ីនយូរពេកក្រោយបោកជម្រះរួច ការប្រើសាប៊ូច្រើនជ្រុលរហូតបង្កជាកាកសំណល់ស្អិតជាប់ក្រណាត់ និងការហាលខោអាវក្នុងទីកន្លែងដែលខ្វះពន្លឺថ្ងៃ ឬគ្មានខ្យល់ចេញចូលល្អ។ ក្រៅពីនេះ ម៉ាស៊ីនបោកគក់ដែលមិនដែលសម្អាតធុងក៏ជាប្រភពមេរោគដ៏ធំដែលចម្លងក្លិនអាក្រក់មកជាប់ខោអាវវិញផងដែរ។
ដើម្បីដោះស្រាយបញ្ហានេះ អ្នកគួរប្រើទឹកក្ដៅឧណ្ហៗលាយជាមួយទឹកខ្មេះបន្តិចដើម្បីសម្លាប់មេរោគក្នុងសរសៃក្រណាត់ ព្យាយាមហាលខោអាវនៅកន្លែងដែលខ្យល់បក់ខ្លាំង ឬមានពន្លឺថ្ងៃដើម្បីឱ្យស្ងួតលឿនបំផុត និងត្រូវទម្លាប់លាងសម្អាតម៉ាស៊ីនបោកគក់យ៉ាងហោចណាស់មួយខែម្តង។ ការផ្ដោតលើការសម្លាប់បាក់តេរី និងការកម្ចាត់សំណើមឱ្យបានឆាប់រហ័ស គឺជាគន្លឹះដ៏មានប្រសិទ្ធភាពបំផុតដែលធ្វើឱ្យខោអាវរបស់អ្នកមានក្លិនក្រអូបស្រស់ស្រាយ និងគ្មានក្លិនអាប់មករំខានទៀតឡើយ៕
ចែករំលែកព័តមាននេះ