ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​បញ្ជាការ​ឯកភាពខណ្ឌឫស្សីកែវ អំពាវនាវ​ឱ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ប្រភព​ភ្លើង និង​អគ្គិសនី​​ដែល​នាំ​ឱ្យ​កើត​មាន​អគ្គិភ័យ

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ជិន ប៊ុ​ន​ធឿ​ន ប្រធាន គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ឬ​ស្សី​កែវ​ក៍បាន​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ខណ្ឌ​ទាំងអស់ មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ប្រភព​ភ្លើង និង​អគ្គិសនី ដោយ​ត្រូវ​បិទ​កុងតាក់…

រាជធានី​ភ្នំពេញ ៖ លោក​ជិន ប៊ុ​ន​ធឿ​ន ប្រធាន គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ឬ​ស្សី​កែវ​ក៍បាន​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ខណ្ឌ​ទាំងអស់ មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ប្រភព​ភ្លើង និង​អគ្គិសនី ដោយ​ត្រូវ​បិទ​កុងតាក់ ហ្គា​ស និង​ដក​ឌុ​យ​ភ្លើង​មុន​ចេញពីផ្ទះ​, មិន​ត្រូវ​ទុក​វត្ថុ​ងាយ​ឆេះ​ក្បែរ​ភ្លើង និង​ត្រូវ​មាន​បំពាក់​ឧបករណ៍​ពន្លត់​អគ្គិភ័យ (​បំពង់​ពន្លត់ភ្លើង​)​នៅ​ក្នុងផ្ទះ​ព្រម ទាំង​ត្រួតពិនិត្យ​ខ្សែភ្លើង​ជា​ប្រចាំ និង​ជៀសវាង​ការ​ដុត​សំរាម ឬ​ស្មៅ​នៅ​ក្បែរ​លំនៅ​ដ្ឋា​ន​ដោយ​គ្មាន​ការ​អនុញ្ញាតិ​ជា​ហេតុ​នាំ​ឲ្យ​កើត​មាន​អគ្គិភ័យ​។

ការ​អំពាវនាវ​របស់​អាជ្ញាធរ​នេះ​ត្រូវ​គេ​ដឹង​ថា បន្ទាប់​ពី​នៅ​មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី កែវ​ប៉ុន្មាន​ថ្ងៃនេះ​ភ្លើង​បាន​ឆាបឆេះ​ជា​បន្តបន្ទាប់​។

លោក​ជិន ប៊ុ​ន​ធឿ​ន បាន​ឲ្យ​ដឹង​ទៀត​ថា វិធានការ​សំខាន់​ៗ​ដើម្បី​ការពារ​អគ្គី​ភ័យ​៖
-​សុវត្ថិភាព​អគ្គិសនី​÷ ពិនិត្យ​បណ្តាញ​ខ្សែភ្លើង​កុំឱ្យ​មានការ​កកិត ឬ​ចាស់ជរា និង​កុំ​ប្រើប្រាស់​ឧបករណ៍​អគ្គិសនី​ច្រើន​ពេក​លើ​ព្រី​តែ​មួយ​។​,-​ការ​ប្រើប្រាស់​ហ្គា​ស និង​ភ្លើងចង្ក្រាន​÷ ត្រូវ​បិទ​វ៉ាល់​ហ្គា​ស​ឱ្យ​ជិត​បន្ទាប់​ពី​ប្រើប្រាស់​រួច និង​មិន​ត្រូវ​ទុក​ចង្ក្រាន​ចោល​ដោយ​គ្មាន​មនុស្ស​មើល​។​,-​ការ​ទុកដាក់​វត្ថុ​ងាយ​ឆេះ​÷ កុំ​ដាក់​សាំង ប្រេង ហ្គា​ស ឬ​ក្រដាស​នៅ​ជិត​ប្រភព​ភ្លើង​។​,

-​ការ​ដុត​ភ្លើង​÷​ជៀសវាង​ដុត​សំរាម ឬ​ស្មៅ​នៅ​រដូវប្រាំង​។​,-​ឧបករណ៍​សង្គ្រោះ​បឋម​÷ គួរ​មាន បំពង់​ពន្លត់​អគ្គិភ័យ​ចល័ត និង​ធុង​ទឹក​/​ខ្សាច់​ទុក​ក្នុងផ្ទះ​,​។​-​ការ​រៀបចំផ្ទះ​÷​រៀបចំផ្ទះ​ឱ្យ​មាន​របៀបរៀបរយ ផ្លូវ​ចេញចូល​ងាយស្រួល និង​បង្រៀន​សមាជិកគ្រួសារ​ពី​របៀប​គេចខ្លួន​ក្នុង​ករណី​មាន​គ្រោះ​អគ្គី​ភ័យ​កើតឡើង​។

លោក​អភិបាល​ខណ្ឌ ក៍បាន​បញ្ជាក់​ថា ប្រសិនបើ​មាន​អគ្គី​ភ័យ​កើតឡើង ត្រូវ​ទូរស័ព្ទ​ទៅ​លេខ ១១៧ ឬ ៦៦៦ របស់​នគរបាល​ពន្លត់​អគ្គិភ័យ​ជា​បន្ទាន់ ឬ​ទាក់ទង​មក​អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅ​ជិត​បំផុត ដើម្បី​ធ្វើការ​អន្តរាគមន៍​ជួយ​បាន​ទាន់​ពេលវេលា​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ