ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី​ ៖ ​ពលករ និង​សហគមន៍​ខ្មែរ នៅ​ក្រៅប្រទេស បាន​រៀបចំ​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​យ៉ាង​អធិកអធម

14 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ពលករ និង​សហគមន៍​ខ្មែរ នៅ​ប្រទេស​កូរ៉េ ប្រទេស​ជប៉ុន…

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ពលករ និង​សហគមន៍​ខ្មែរ នៅ​ប្រទេស​កូរ៉េ ប្រទេស​ជប៉ុន ប្រទេស​ម៉ា​ឡេ​ស៊ី ប្រទេស​អា​ល្លឺ​ម៉​ង់ និង​ឆែក បាន​រៀបចំ​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​យ៉ាង​អធិកអធម​ ដើម្បី​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ដ៏​ផូរផង់​របស់​ខ្មែរ ។

សម្តេច​ធិ​បតី​បាន​សរសេ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៦ ដោយ​មានការ​សហការ​ជាមួយ​ក្រុមការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​តាម​បណ្តា​ប្រទេស​នីមួយ​ៗ ។

ពិធី​ជួបជុំ​ដ៏​សប្បាយ​អឺងកង​នេះ ជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​បងប្អូន​ខ្មែរ​នៅ​ក្រៅប្រទេស​ក្នុង​ការ​រួបរួម​សាមគ្គីភាព បន្ត​រក្សា​ប្រពៃណី​ទំនៀមទម្លាប់ និង​បង្ហាញ​អត្តសញ្ញាណ​ជាតិខ្មែរ​ឱ្យ​កាន់តែ​រឹង​មាំ​នៅ​លើ​ឆាក​អន្តរជាតិ​ដែល​មាន​ទាំង​ពិធី​សាសនា ការ​លេងល្បែង​ប្រពៃណី ការ​រាំ​កម្សាន្ត និង​ការ​ជួបជុំ​ពិសារ​អាហារ​ដែល​ជា​ការ​ពូន​ជ្រំ​សាមគ្គីភាព​របស់​បងប្អូន​ជនរួមជាតិ​ខ្មែរ​តែ​មួយ ​បើ​ទោះបីជា​នៅ​ឯនាយ​សមុទ្រ​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ