ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​​ស្ត្រី​​វៀតណាម ៤​នាក់​ ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទពលរដ្ឋ​ដើរ​លេង​កម្សាន្ត ​កម្មវិធី​នគរ​សង្ក្រាន្ត ​ទួល​ទំពូង

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជនជាតិ​វៀតណាម​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​ខណ្ឌចំការមន ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​ដៃ អ្នក​ដើរ​កម្សាន្ត ក្នុង​កម្មវិធី​នគរ​ស​ង្ក្រា​ន ទួល​ទំពូង…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជនជាតិ​វៀតណាម​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​ខណ្ឌចំការមន ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​ដៃ អ្នក​ដើរ​កម្សាន្ត ក្នុង​កម្មវិធី​នគរ​ស​ង្ក្រា​ន ទួល​ទំពូង ផ្លូវ​១៥៥ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

តាម​នគរបាល ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៦ លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ,​លោក​ឧត្តមសេនីយ៍ទោ លី ប៊ុ​ន​អេ​ង ស្នងការ​រង ទទួល​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល និង​លោក​វសេនីយ៍ឯក ម៉​ម សា​វ៉​ន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌចំការមន ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស អំពើ លួច (​លួច​ទូរស័ព្ទ​ដៃ​) នៅ ក្នុង​កម្មវិធី​នគរ​ស​ង្ក្រា​ន ទួល​ទំពូង ផ្លូវ​១៥៥ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​រូប​នោះ​៖១-​ឈ្មោះ CHU THI CHIEN ភេទ​ស្រី អាយ​៦៩ ឆ្នាំ ជនជាតិ​វៀតណាម​ស្នាក់ នៅផ្ទះ​ជួល មិន​ស្គាល់​ទីតាំង កាន់​លិខិតឆ្លងដែន​លេខ E03786780 (​គ្មាន​សារធាតុ​ញៀន​) ។
២-​ឈ្មោះ NGUYEN THI HOA ភេទ​ស្រី អាយុ​៥៩​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់ នៅផ្ទះ​ជួល មិន​ស្គាល់​ទីតាំង មុខរបរ គ្មាន​, កាន់​លិខិតឆ្លងដែន​លេខ N1577750 (​គ្មាន​សារធាតុ​ញៀន​) ។

៣-​ឈ្មោះ TRAN THI THAO ភេទ​ស្រី អាយុ ៥៣​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់​នៅផ្ទះ​ជួល មិន​ស្គាល់​ទីតាំង មុខរបរ គ្មាន​, កាន់​លិខិតឆ្លងដែន​លេខ C8438511 (​គ្មាន​សារធាតុ​ញៀន​) និង ៤-​ឈ្មោះ KIM THI LIEU ភេទ​ស្រី អាយុ ៦០​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់​នៅផ្ទះ​ជួល មិន​ស្គាល់​ទីតាំង មុខរបរ គ្មាន ,​កាន់​លិខិតឆ្លងដែន​លេខ C8460685 (​គ្មាន​សារធាតុ​ញៀន​) ។

វត្ថុ​តាង​ចាប់​យក​រួម​មាន ៖
១.​កាបូបស្ពាយ​ពីក្រោយ​ចំនួន 01 ពណ៌​ខ្មៅ ។
២.​ទូរស័ព្ទ​ដៃ​ចម្រុះ​ម៉ាក​ចំនួន 17​គ្រឿង ។
៣.​ក្រដាស់​អា​លុយ​ម៉ី​ញ៉ូ​ម មួន​ចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ