ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលឆ្នាំ​ថ្មី​៣​ថ្ងៃ! គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ២៧​ករណី ស្លា.ប់ ១៧​នាក់ និង​របួស ៤៥​នាក់

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ គិត​ចាប់ពី​ថ្ងៃ​ទី​១៤ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៦ នៅ​ទូ​ទាំង​ប្រទេស​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​២៧​ករណី…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ គិត​ចាប់ពី​ថ្ងៃ​ទី​១៤ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៦ នៅ​ទូ​ទាំង​ប្រទេស​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​២៧​ករណី បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​១៧​នាក់ និង​របួសធ្ងន់​ស្រាល​៤៥​នាក់​។ នេះ​បើ​តាម​លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​។

បើ​តាម​លោក ទូច សុ​ឃៈ បើ​ធៀប​នឹង​ឆ្នាំ​មុន ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយ​ចុះ​៣​ករណី ប៉ុន្តែ​អ្នក​ស្លាប់​កើនឡើង​៩​នាក់ និង​អ្នក​របួស​កើនឡើង​២​នាក់​។​សម្រាប់​មូលហេតុ​ដែល​នាំ​ឱ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍ លោក​បាន​បញ្ជាក់​ថា អ្នកបើកបរ​លើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធិ​អាទិភាព មិន​ប្រកាន់​ស្ដាំ បត់​មិន​ប្រយ័ត្ន ស្រវឹង និង​កត្តា​យានយន្ត​។

គួរ​រម្លឹក​ថា ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំ​២០២៥ មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​៣០​ករណី បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ២៦​នាក់ និង​របួសធ្ងន់​ស្រាល​ចំនួន ៤៧​នាក់​។ អ្នកនាំពាក្យ បាន​រំលឹក​អ្នកដំណើរ​ទាំងអស់ ពិសេស​ពេល​វិល​ត្រឡប់​មក​រាជធានី និង​ទៅ​កាន់​ទីតាំង​រស់នៅ ឬ​បំពេញការងារ​ផ្សេង​ៗ​ត្រូវ​បើកបរ​គោរព​ច្បាប់​និង​រក្សា​ស្មារតី​ប្រុង​ប្រយ័ត្ន​ជា​និច្ច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ