ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀនខ្ពស់មិនប្រាកដថា EQ ខ្ពស់! មកយល់ពីមូលហេតុពិត និងរបៀបដោះស្រាយក្នុងទំនាក់ទំនង

10 ម៉ោង មុន

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ភាពឆ្លាតវៃខាងអារម្មណ៍ ឬ EQ មិនមែនជាដួងព្រលឹងដែលមានមកពីកំណើតតាម DNA នោះទេ ប៉ុន្តែវាគឺជាជំនាញដែលត្រូវបានកសាងឡើងតាំងពីកុមារភាព។ មូលហេតុចម្បងដែលនាំឱ្យមនុស្សម្នាក់មាន…

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ភាពឆ្លាតវៃខាងអារម្មណ៍ ឬ EQ មិនមែនជាដួងព្រលឹងដែលមានមកពីកំណើតតាម DNA នោះទេ ប៉ុន្តែវាគឺជាជំនាញដែលត្រូវបានកសាងឡើងតាំងពីកុមារភាព។

មូលហេតុចម្បងដែលនាំឱ្យមនុស្សម្នាក់មាន EQ ទាប ច្រើនតែផ្ដើមចេញពីរបួសផ្លូវចិត្តក្នុងគ្រួសារដែលត្រូវបានគេបង្ក្រាបអារម្មណ៍មិនឱ្យបញ្ចេញមតិ ការខ្វះការយល់ដឹងពីខ្លួនឯងដែលធ្វើឱ្យអារម្មណ៍ដើរលឿនជាងហេតុផល និងការប្រើអំនួតជាខែលការពារភាពទន់ខ្សោយខាងក្នុង។ អ្នកអាចសង្កេតឃើញសញ្ញាមនុស្ស EQ ទាបតាមរយៈចរិតចង់ឈ្នះគ្រប់រឿង មិនចេះពោលពាក្យសុំទោស និយាយស្ដីមិនមើលកាលៈទេសៈ និងឆាប់ផ្ទុះកំហឹងសូម្បីតែរឿងបន្តិចបន្តួច។

ដើម្បីទទួលដៃជាមួយមនុស្សប្រភេទនេះដោយមិនឱ្យចិត្តយើងបាក់បែក អ្នកគួររៀនសង់កំពែងចិត្តឱ្យខ្ពស់ដោយមិនយកពាក្យសម្ដីគេមកដាក់ក្នុងអារម្មណ៍ ជៀសវាងការប្រើហេតុផលនៅពេលគេកំពុងក្ដៅក្រហាយ និងត្រូវចងចាំថាការផ្លាស់ប្តូរអ្នកដទៃគឺពិបាក ដូច្នេះការផ្លាស់ប្តូរវិធីទទួលដៃរបស់យើងគឺជាជម្រើសដ៏ឆ្លាតវៃបំផុត។ អ្វីដែលពិសេស EQ អាចអភិវឌ្ឍបានគ្រប់វ័យតាមរយៈការរៀនស្ដាប់ឱ្យច្រើនជាងនិយាយ និងការចេះដាក់ចិត្តគេក្នុងចិត្តយើង ដើម្បីក្លាយជាមនុស្សដែលមានសន្តិភាពផ្លូវចិត្ត និងមានទំនាក់ទំនងល្អក្នុងសង្គម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ